ពេលនៅជាមួយគ្នា តើអារម្មណ៍អ្នក និងដៃគូមានភាពប្រែប្រួលផ្លាស់ប្ដូរដែរទេ?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្ត ដើម្បីធ្វើតេស្តចិត្ត និងអារម្មណ៍របស់ ជាមួយដៃគូ ពេលនៅជាមួយគ្នា តើមានភាពប្រែប្រួល និងផ្លាស់ប្ដូរដែរទេ?

A. មិនត្រូវបានផ្លាស់ប្តូរ

Screen Shot 2020 11 17 At 8.28.05 AM

អ្នកជាមនុស្សដែលស្រលាញ់រាប់អាន និងអត់ធ្មត់ ដរាបណាភាគីម្ខាងទៀតមិនធ្វើអ្វីច្រើនពេក ទ្រាំទ្រអារម្មណ៍របស់អ្នកនឹងនៅតែដូចថ្ងៃដំបូងដដែល។ ហើយជាសំណាងល្អនៅពេលដែលមនុស្សដែលអ្នកស្រលាញ់មានអត្តចរិតសុភាពរាបសារ និងការយោគយល់គ្នាជម្លោះរហូតមកដល់ពេលនេះមិនទាន់គ្រប់គ្រាន់ក្នុងការបំផ្លាញគ្រឹះស្នេហារវាងអ្នកទាំងពីរឡើយ។ មនុស្សទាំងពីរតែងតែស្វែងយល់ពីគំនិតគ្នា និងចែករំលែកគ្នាវាបានជួយឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ និងរឹតតែឋិតថេរ។ ហើយជាការពិតការផ្លាស់ប្តូរមិនអាចទៅរួចឡើយ។

B. នឹងផ្លាស់ប្តូរបន្តិចបន្តួច

Screen Shot 2020 11 17 At 8.28.09 AM

បន្ទាប់ពីរស់នៅជាមួយគ្នាអ្នកទាំងពីរមានពេលវេលាច្រើនក្នុងការប៉ះទង្គិចគ្នា ហើយពេលនៅជាមួយគ្នាបានរកឃើញទម្លាប់អាក្រក់មួយចំនួនដែលពីមុនមិនដឹង។ នេះបង្កើតឱ្យមានភាពច្របូកច្របល់បន្តិចនៅក្នុងទំនាក់ទំនងរបស់អ្នក ដូចជាចាប់ផ្តើមយកចិត្តទុកដាក់ចំពោះចំណុចអវិជ្ជមានរបស់ពួកគេ ឬប្រៀបធៀបអាកប្បកិរិយារបស់ពួកគេមុន និងក្រោយពេលពួកគេរស់នៅជាមួយគ្នា។ ប៉ុន្តែកុំបារម្ភព្រោះវាគ្រាន់តែជាការភ្ញាក់ផ្អើលបន្តិចបន្តួចនៅពេលដំបូង បន្ទាប់ពីមានការកែតម្រូវបានត្រឹមត្រូវជីវិតរបស់អ្នកនឹងមានភាពរីករាយបំផុត។

C. នឹងផ្លាស់ប្តូរយ៉ាងខ្លាំង

Screen Shot 2020 11 17 At 8.28.15 AM

ត្រូវតែនិយាយថាមុនពេលរស់នៅជាមួយគ្នា មនុស្សម្នាក់ទៀតតែងតែចាត់ទុកអ្នកជាមនុស្សពូកែជាងគេ ក៏ដូចជាព្យាយាមសម្របគំនិត និងបំណងប្រាថ្នាទាំងអស់របស់អ្នកដែរ។ ប៉ុន្តែបន្ទាប់ពីត្រលប់ទៅនៅផ្ទះជាមួយគ្នា អ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំងដូចជាមនុស្សជាទីស្រឡាញ់របស់អ្នកបានប្រែទៅជាអ្នកដទៃ។ នៅក្នុងអ្នកការសង្ស័យកើតឡើងមិនដឹងថាត្រូវទុកចិត្តកន្លែងណាហើយខឹងដោយគ្មានហេតុផល។ ជញ្ជាំងនៃក្តីស្រឡាញ់រវាងអ្នកទាំងពីរបានលេចចេញនូវស្នាមប្រេះធំៗជាច្រើន ប្រសិនបើស្ថានភាពនេះនៅតែបន្តវានឹងពិបាកក្នុងការបិទបាំង និងចៀសវាងណាស់។

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)