មនុស្សម្នាក់ៗត្រូវតែមានហត្ថលេខាផ្ទាល់ខ្លួន ដើម្បីចុះបញ្ជី ឬឯកសារផ្លូវការណាមួយ ដែលការចុះហត្ថលេខាគឺជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗបន្ទាប់ពីស្នាមមេដៃ។
ជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែមានគម្រូហត្ដលេខាខុសៗគ្នា ទៅតាមទម្រង់ពេញចិត្តរៀងៗខ្លួន ដោយហត្ថលេខានេះមិនមែនចេះតែប្តូរផ្តេសផ្តាសនោះទេ គឺបើប្រើគម្រូណាហើយគឺត្រូវប្រើរហូត ពោលគឺត្រូវតែប្រើហត្ថលេខាបែបនោះនៅក្នុងការចុះឯកសារសំខាន់ៗទាំងអស់។
ដូច្នេះហើយមនុស្សទូទៅភាគច្រើន ជ្រើសរើសហត្ថលេខាណាដែលខ្លួនពេញចិត្ត ងាយចាំ ដោយការសរសេរជាតួអក្សរខ្វៀស ឬជារូបភាពងាយៗតែម្តង។
តែថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីទម្រង់ហត្ថលេខាមួយចំនួន ដែលគេរកឃើញថាប្លែកក៏ប្លែក ហើយជាពិសេសមើលទៅគួរឱ្យអស់សំណើច និងគួរឱ្យស្រលាញ់ជាខ្លាំងដូចខាងក្រោម៖