តើចំណុចអវិជ្ជមានណាមួយ ដែលអ្នកនឹងបោះបង់ចោលនាពេលឆាប់ៗខាងមុខនេះ?

ជ្រើសរើសកែវទឹកមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីចំណុចអវិជ្ជមាន ឬទម្លាប់អាក្រក់ណាមួយដែលអ្នកគួរតែបោះបង់ចោលឱ្យបានឆាប់រហ័ស?

A. កែវទឹក A

Screen Shot 2020 11 15 At 3.25.38 PM

អ្នកជាមនុស្សម្នាក់ដែលរស់នៅតាមអំពើចិត្ត និងតាមសភាវគតិ តែងតែធ្វើតាមវិធីផ្ទាល់ខ្លួនការគិត ឬការប្រព្រឹត្ដ គឺសេរីដោយគ្មានក្របខ័ណ្ឌជាក់លាក់ឡើយ។ អ្នកកម្រនឹងមានផែនការសម្រាប់អនាគត ហើយអ្នកក៏មិនមានគោលដៅច្បាស់លាស់សម្រាប់ជីវិតដែរ។ នៅលើផ្ទៃមុខអ្នកមើលទៅដូចជារីករាយ និងបានបំពេញ ប៉ុន្តែជាខ្លឹមសារអ្នកមានអារម្មណ៍ថាទទេតែម្ដង។

សូមធានាថានៅពេលអនាគតអ្នកនឹងកម្ចាត់របៀបរស់នៅចៃដន្យ និងរាក់ចោល។ អ្នកនឹងកាន់តែនឹងធឹង និងរីកចម្រើនទៅមុខគិតពិចារណាជាមុន និងរៀបចំផែនការជាក់លាក់។ ទស្សនៈពិភពលោករបស់អ្នកកាន់តែបើកចំហ អ្នកនឹងចាប់ផ្តើមប្រឈមនឹងបញ្ហាថ្មីៗ ហើយរៀនអ្វីៗជាច្រើនលែងស្ថិតក្នុងភាពព្រងើយកន្តើយ និងឡេះឡោះទៀតហើយ។ អ្នកនឹងឃើញថាជីវិតកាន់តែមានន័យ និងពណ៌ធម្មជាតិស្រស់ត្រកាល។

B. កែវទឹក B

Screen Shot 2020 11 15 At 3.25.42 PM

មិនយូរប៉ុន្មាន អ្នកនឹងលែងមានភាពទន់ខ្សោយបែបនេះទៀតហើយ។ តាមពិតអ្នកមានសមត្ថភាពមិនទាបជាងអ្នកដទៃឡើយ។ ប៉ុន្តែដោយសារតែកាលពីមុនអ្នកបានជួបប្រទះនូវការបរាជ័យច្រើនពេក ដែលត្រូវបានបំបាក់ស្មារតីនៅក្នុងជីវិតអ្នក។ ដោយសារតែរឿងនេះ អ្នកកាន់តែខ្វះទំនុកចិត្ត។ ពេលជួបឧបសគ្គ ការលំបាក អ្នកងាយនឹងចុះចាញ់ណាស់ អ្នកហាក់មានស្រមោលខ្មៅអ៊ីចឹង។

ជាសំណាងល្អអ្នកនឹងទទួលបានទម្រង់បែបបទរបស់អ្នកឆាប់ៗនេះ ដឹងពីរបៀបបង្ហាញទេពកោសល្យរបស់អ្នក លែងរស់នៅជាមួយគំនិតខ្វាយខ្វល់ ឬខ្វះទំនុកចិត្តទៀតហើយ។ អ្នកនឹងត្រូវបានជម្រុញឱ្យបោះជំហានទៅមុខរស់នៅដោយមិនមានការភ័យខ្លាចទៀតទេ។

C. កែវទឹក C

Screen Shot 2020 11 15 At 3.25.46 PM

នៅពេលអនាគតដ៏ខ្លីអ្នកនឹងបោះបង់ចោលទំនាក់ទំនងដែលមានស្រាប់នាពេលឆាប់ៗនេះ។ អ្នកហាក់ដូចជាត្រូវបានជាប់នៅក្នុងទំនាក់ទំនងជាមួយដៃគូ ឬមិត្តភក្តិរបស់អ្នក។ ហើយពិតណាស់ទំនាក់ទំនងនេះអូសទាញអ្នកនូវថាមពលច្រើនពេក ផ្តល់ឱ្យអ្នកនូវផលប៉ះពាល់អវិជ្ជមានទាំងអស់ ជាពិសេសផ្នែកខាងអារម្មណ៍។ ទោះយ៉ាងណាអ្នកនៅតែព្យាយាមកាន់ និងពឹងផ្អែកលើទំនាក់ទំនងព្រោះអ្នកខ្លាចភាពឯកោ និងការបាត់បង់។

ទោះយ៉ាងណាក៏ដោយ ឆាប់ៗនេះអ្នកនឹងដឹងពីឥទ្ធិពលអវិជ្ជមានដែលមនុស្សម្នាក់ទៀតមានចំពោះអ្នក។ ហើយដើម្បីសន្សំខ្លួនឯងអ្នកនឹងត្រូវបញ្ចប់ទំនាក់ទំនងនេះ។ អ្នកនឹងធ្វើដូច្នេះហើយបន្ទាប់ពីអ្នកបានចាកចេញទៅ អ្នកនឹងមានអារម្មណ៍ធូរស្បើយ និងមានសេចក្តីសុខច្រើនជាង។

D. កែវទឹក D

Screen Shot 2020 11 15 At 3.25.51 PM

អ្នកនឹងលែងមានភាពទុទិដ្ឋិនិយមទៀត។ ជាទូទៅអ្នកគឺជាមនុស្សដែលមានទំនាក់ទំនងអវិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃ អ្នកតែងតែប្រឈមមុខនឹងភាពច្របូកច្របល់ផ្ទៃក្នុងច្រើន។ មិនថាអ្នកជួបប្រទះអ្វីទេ អ្នកមានទំនោរទៅរកភាពធ្ងន់ធ្ងរ និងសោកសៅ។ សូម្បីតែនៅពេលដែលអ្វីៗដំណើរការរលូនក៏ដោយ ក៏អ្នកនៅតែមើលក្នុងចិត្តអ្នកព្រួយបារម្ភភ្លាមៗអំពីអនាគតដ៏អាប់អួ ទោះបីវាប្រហែលជាមិនបានកើតឡើងក៏ដោយ។ អ្នកក៏ត្អូញត្អែរអំពីការទទួលខុសត្រូវដោយអះអាងថាអ្នកជាមនុស្សសំណាងមិនត្រូវបានគេគោរពដោយព្រះ។

ជាសំណាងល្អបន្តិចម្តងៗ អ្នកនឹងទទួលបានសុទិដ្ឋិនិយម និងជីវិតស្នេហាដឹកនាំខ្លួនអ្នកឆ្ពោះទៅរកគោលដៅខ្ពស់ ហើយបោះបង់ចោលសម្ពាធ និងគំនិតងងឹតដែលកំពុងថ្លឹងថ្លែងលើគំនិតរបស់អ្នក៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)