និមិត្តសញ្ញាបង្ហាញពីបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់អ្នក ដែលគ្មានអ្នកណាអាចដឹង!

តើនិមិត្តសញ្ញាណាមួយដែលទាក់ទាញអ្នកបំផុត? ជ្រើសរើសនិមិត្តសញ្ញាណាមួយ ដើម្បីដឹងអំពីបំណងប្រាថ្នាដ៏ជ្រាលជ្រៅបំផុតរបស់អ្នក។

1. និមិត្តសញ្ញាទី 1

Screen Shot 2020 11 15 At 9.28.29 AM

ប្រសិនបើអ្នកបានជ្រើសរើសនិមិត្តសញ្ញានេះបំណងប្រាថ្នាជិតស្និទ្ធបំផុតរបស់អ្នកមិនត្រូវរងទុក្ខទេ។ អ្នកចង់ឃ្លាតឆ្ងាយពីរឿង និងមនុស្សដែលធ្វើឱ្យអ្នកឈឺចាប់ បើទោះបីជាអ្នកគិតថាអ្នកមិនមានកម្លាំងដើម្បីយល់ថាអ្នកណាវិជ្ជមាន និងអ្នកណាដែលជាអវិជ្ជមានក៏ដោយ។ ជឿជាក់លើខ្លួនឯងកាន់តែច្រើន ហើយធ្វើតែអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ។

2. និមិត្តសញ្ញា 2

Screen Shot 2020 11 15 At 9.28.35 AM

និមិត្តសញ្ញានេះបង្ហាញថា នៅពេលនេះអ្នកមានភាពវាងវៃណាស់ ហើយមិនមានភាពក្លាហានក្នុងការធ្វើសកម្មភាព។ អ្នកគួរតែផ្តោតអារម្មណ៍ឱ្យបានច្រើនជាងនេះ ហើយត្រូវបែកចែកឱ្យច្រើនតិច កុំទទួលយកការប្តេជ្ញាចិត្តច្រើនពេក ហើយមិនត្រូវស្តាប់យោបល់ទាំងអស់របស់អ្នកដែលនៅជុំវិញអ្នកឡើយ។ ធ្វើតាមគំនិតរបស់អ្នកទើបល្អប្រសើរ។

3. និមិត្តសញ្ញា 3

Screen Shot 2020 11 15 At 9.28.40 AM

ប្រសិនបើអ្នកបានជ្រើសរើសលេខ 3 សតិស្មារតីរបស់អ្នកចង់ប្រាប់អ្នកឱ្យផ្តោតអារម្មណ៍ទៅលើខ្លួនឯងខាងក្នុងរបស់អ្នក។ អ្នកកំពុងបាត់បង់ទំនាក់ទំនងជាមួយខ្លឹមសារពិតរបស់អ្នកជាមួយនឹងទំនាក់ទំនងមិនល្អ និងទម្លាប់រស់នៅមិនល្អ។ ផ្ទុយទៅវិញអ្នកគួរតែស្វែងរកពេលវេលាដើម្បីផ្តោតលើផ្នែកខាងវិញ្ញាណរបស់អ្នក ហើយភ្ជាប់ជាមួយបេះដូងអ្នកវិញ។

4. និមិត្តសញ្ញា 4

Screen Shot 2020 11 15 At 9.28.45 AM

អ្វីដែលបំណងប្រាថ្នារបស់អ្នកគឺភាពសាមញ្ញណាស់។ អ្នកកំពុងជួបប្រទះនូវការប្តេជ្ញាចិត្តជម្រើស និងស្ថានភាពមិនច្បាស់លាស់មួយ ហើយអ្នកត្រូវបញ្ចេញពន្លឺនៅក្នុងខ្លួនអ្នក។ លុបបំបាត់ចោលនូវអ្វីដែលនាំឱ្យទំនាក់ទំនងរបស់អ្នកចុះខ្សោយ ប៉ុន្តែត្រូវនៅជាមួយអ្នកដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ។

5. និមិត្តសញ្ញា 5

Screen Shot 2020 11 15 At 9.28.49 AM

 

និមិត្តសញ្ញានេះបង្ហាញថានៅក្នុងចិត្តរបស់អ្នកមានការភ័យខ្លាចចំពោះការពិតដែលអ្នកមិនចង់ប្រឈមមុខ។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវតែដឹងថាការឈឺចាប់គឺជាផ្នែកមួយនៃជីវិត ហើយសម្រាប់ការវិវត្តរបស់អ្នក អ្នកត្រូវទទួលយកវាដោយគ្មានការភ័យខ្លាច និងគ្មានការវិនិច្ឆ័យហើយបន្តទទួលយកខ្លួនឯងដូចជាអ្នកដែរ។

6. និមិត្តសញ្ញា 6

Screen Shot 2020 11 15 At 9.28.53 AM

និមិត្តសញ្ញាទីប្រាំមួយអញ្ជើញអ្នកឱ្យភ្ជាប់ទំនាក់ទំនងដែលបាត់ទៅជាមួយស្នេហាពិតនៃជីវិតរបស់អ្នក។ ចំណាយពេលច្រើនជាមួយគ្រួសារ អ្នកពឹងផ្អែកលើពួកគេហើយអនុញ្ញាតឱ្យពួកគេដឹកនាំអ្នកក្នុងពេលដ៏លំបាក ព្យាយាមមានអារម្មណ៍ថាជាផ្នែកមួយនៃបណ្តាញមនុស្សដែលនឹងនៅទីនោះជានិច្ច សម្រាប់អ្នក និងសម្រាប់អ្នកដែលអ្នកនឹងនៅទីនោះ៕

ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)