ជ្រើសរើសខ្នើយមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីធ្វើតេស្តពីផ្លូវអារម្មណ៍របស់អ្នក ចង់ដឹងថាមួយរយៈនេះ អ្នកមានអារម្មណ៍ធុញថប់ ហត់ចិត្តកម្រិតណាដែរ?
អ្នកមិនធុញទ្រាន់ណាស់ណាទេទាំងរាងកាយ និងបញ្ញាស្មារតី។ អ្នកមានភាពស្មោះត្រង់ត្រង់ ងាយទាក់ទងនិ ងស្លូតបូត ដូច្នេះទំនាក់ទំនងផ្ទាល់ខ្លួន និងសង្គមរបស់អ្នកត្រូវបានថែរក្សាយ៉ាងល្អ។ អ្នកមិនមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកណាម្នាក់ទេ អ្នកអាចធានាបានថាផ្លូវចិត្តក៏ល្អប្រសើរ។ លើសពីនេះនៅកន្លែងធ្វើការអ្នកក៏ត្រូវបានមិត្តរួមការងារ និងថ្នាក់លើស្រឡាញ់ចូលចិត្ត ដោយសារតែបុគ្គលិកលក្ខណៈរបស់អ្នកដែរ។ មាននរណាម្នាក់ដូចអ្នកដឹងពីរបៀបរស់នៅត្រឹមត្រូវហើយតែងតែដោះស្រាយសំណាងអាក្រក់ទាំងអស់។
ការអស់កម្លាំងរបស់អ្នកស្ថិតក្នុងកម្រិតមធ្យមគួរសម។ អ្នកគឺជាមនុស្សរឹងមាំក្នុងជីវិត ហើយអ្នកអាចដោះស្រាយវាដោយខ្លួនឯងដោយការលំបាកណាមួយ។ នៅក្នុងក្រសែភ្នែកអ្នកខាងក្រៅអ្នកពិតជាតឹងតែងណាស់ក៏ជាបុគ្គលឯករាជ្យម្នាក់ដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្ពាធខ្លាំងពេកកំពុងបណ្តាលឱ្យអ្នកដួលរលំព្រោះបន្ទាប់ពីអ្នកគ្រាន់តែជាមនុស្សធម្មតាមិនមែនជាថ្មដែលអាចទប់ទល់នឹងព្យុះជារៀងរហូតបានទេ។ អ្នកក៏មានពេលខ្សោយដែរហើយត្រូវការនរណាម្នាក់ការពារអ្នកដូចគ្នា។
អ្នកពិតជាធុញទ្រាន់ណាស់នាពេលថ្មីៗនេះ មានសម្ពាធ និងការធ្លាក់ទឹកចិត្តជាច្រើននៅក្នុងបេះដូងរបស់អ្នក។ អ្នកគឺជាអ្នកប្រកាន់នូវច្បាប់ទម្លាប់ទាក់ទងឧទ្ទិស និងស្មោះត្រង់។ អ្នកយកចិត្តទុកដាក់ចំពោះអ្វីដែលមនុស្សផ្សេងទៀតនិយាយអំពីអ្នក។ ដូច្នេះអ្នកច្រើនតែធ្វើឱ្យខ្លួនអ្នកវេទនាតែងតែស្ថិតក្នុងស្ថានភាពទុក្ខព្រួយ និងការសញ្ជឹងគិតមើលទៅមុខ និងមើលប្រតិកម្មរបស់អ្នកដែលនៅជុំវិញអ្នក។ គ្រាន់តែរស់នៅបែបនេះ អ្នកគ្រាន់តែបន្ថែមការមិនសប្បាយចិត្តដល់រាងកាយតែប៉ុណ្ណោះ។
អ្នកជាមនុស្សស្លូតត្រង់ធម្មតាមិនសូវគិតស្មុគស្មាញច្រើនទេ។ អ្នកមិនងាយទទួលឥទ្ធិពលពីពិភពខាងក្រៅទេ ដូច្នេះការព្យាបាលផ្លូវចិត្តគឺល្អណាស់។ ជាលទ្ធផលអ្នកស្ទើរតែមិនដែលមានអារម្មណ៍នឿយហត់ តានតឹង ឬព្រួយបារម្ភអ្វីឡើយ។ ក្នុងជីវិតអ្នកតែងតែប្រើបេះដូងសាមញ្ញ និងទៀងត្រង់របស់អ្នកដើម្បីព្យាបាលមនុស្សគ្រប់គ្នានៅជុំវិញអ្នក។ អ្នកជឿជាក់លើរឿងវិជ្ជមានជាធំ ដោយមិនធ្វើឱ្យខ្លួនអ្នកខ្វល់ខ្វាយពីអ្វីមួយយូរពេកទេ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)