ជ្រើសនំមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា អ្នកជាមិត្តប្រភេទណា?
ប្រសិនបើអ្នកជ្រើសរើសនំសូកូឡា អ្នកគឺជាមិត្តដ៏ក្លាហានម្នាក់ដែលអាចដឹកនាំមិត្តភក្តិរបស់អ្នក ធ្វើដំណើរប្រកបដោយគ្រោះថ្នាក់បំផុត។ ប្រសិនបើអ្នកលេងនៅក្នុងក្រុមមិត្តភក្តិអ្នកគឺជាអ្នកដែលធ្វើឱ្យសើចបំផុត។
អាចនិយាយបានថា តើអ្នកនៅជាមួយដៃគូផ្សេងទៀត ឬជាមួយមិត្តភក្តិអ្នកតែងតែផ្តល់ឱ្យមនុស្សនូវពេលវេលាល្អជាច្រើន។ នេះមិនមែនមានន័យថា អ្នកមិនអាចធ្វើជាមនុស្សប្រាកដប្រជាពេកបានទេ។ អ្នកតែងតែមានសេចក្តីរីករាយ និងមានចិត្តសេរីធម្មតា ព្រោះជីវិតពិតជាលំបាកណាស់ហើយអ្នកមិនចូលចិត្តតែងតែមានភាពតានតឹង និងខឹងនឹងអ្នកដែលនៅជុំវិញអ្នក។ មិត្តភក្តិតែងតែងាកមករកអ្នកនៅពេលពួកគេចង់បោះបង់បញ្ហារបស់ពួកគេ ហើយរកឃើញសំណើចរបស់ពួកគេ។
ប្រសិនបើអ្នកជ្រើសរើសនំទី២ នេះមានន័យថា អ្នកគឺជាមិត្តដែលអាចជឿទុកចិត្តបាន។ អ្នកនៅទីនោះនៅពេលដែលមិត្តរបស់អ្នកត្រូវការអ្នកមិនថាអ្នករវល់យ៉ាងណាក៏ដោយ។ សូម្បីតែពេលវេលាដែលពិបាកបំផុត ក៏ដោយអ្នកតែងតែត្រៀមខ្លួនឱ្យស្មាទៅមិត្តភក្តិខ្ចីដែរ។ អ្នកមានអារម្មណ៍សប្បាយរីករាយពេលនៅជាមួយមិត្តភក្តិរបស់អ្នកហើយធ្វើឱ្យពួកគេគិតថាពួកគេមិននៅម្នាក់ឯង។
ផ្ទុយទៅវិញអ្នកក៏រំពឹងថាមិត្តភក្តិនឹងនៅជាមួយអ្នកដែរនៅពេលអ្នកត្រូវការ ចែករំលែកជាមួយអ្នកនៅពេលអ្នកសប្បាយចិត្ត និងពេលដែលអ្នកសោកសៅ ប៉ុន្តែអ្នកមិនបង្ហាញវាទេ។ នៅក្នុងទំនាក់ទំនងទាំងអស់ អ្នកពិតជាមានការប្រុងប្រយ័ត្ន និងគិតគូរមត់ចត់ណាស់នៅពេលសម្រេចចិត្តចែករំលែកអាថ៌កំបាំងរបស់អ្នកជាមួយនឹងនរណាម្នាក់។ ប្រហែលជាអ្នកនឹងសប្បាយចិត្តរៀនពីរបៀបក្លាយជា "ងាយរងគ្រោះ" បន្តិចបន្តួចនៅចំពោះមុខមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នក។
មិនថានំខេកប្រភេទណាក៏ដោយ នំខេកទាំងអស់ពិតជាអស្ចារ្យសម្រាប់អ្នកដូចអ្នកដែរ។ អ្នកគឺជាមិត្តមួយប្រភេទក្នុងចំណោមមិត្តភក្តិដែលអ្នករាល់គ្នាគួរតែមាន។ អ្នកមានភាពស្មោះត្រង់ ទុកចិត្តមិត្តរបស់អ្នក ហើយនេះអាចធ្វើឱ្យអ្នកមានបញ្ហាពេលណាមួយ។
ប្រហែលជាមានមនុស្សជាច្រើនចាត់ទុកអ្នកជាមិត្តល្អបំផុតរបស់ពួកគេ។ ពួកគេដឹងថាប្រសិនបើពួកគេមានបញ្ហា អ្នកគឺជាមនុស្សដែលពួកគេចង់បានឱ្យនៅក្បែរ។ អ្នកបង្ហាញពួកគេថាអ្នកត្រៀមខ្លួនធ្វើអ្វីដែលចាំបាច់ដើម្បីជួយពួកគេក្នុងគ្រាលំបាកដោយមិនស្នើសុំការត្រឡប់មកវិញឡើយ។
ប្រសិនបើអ្នកបានជ្រើសរើសនំទី៤នេះ នោះមានន័យថាអ្នកគឺជាមនុស្សឆ្លាត មានគំនិតច្រើនក្នុុងការជួយទូន្មានណែនាំដល់មិត្តរបស់អ្នក។ ពួកគេស្វែងរកដំបូន្មានពីអ្នកពីព្រោះអ្នកមានបទពិសោធច្រើនក្នុងជីវិតជាមួយនឹងមេរៀនអំពីការរីកចម្រើន។
អ្នកទុកចិត្ត និងទាក់ទាញមនុស្សពេញវ័យបំផុត។ អ្នកមិនមែនជាប្រភេទមនុស្សដែលចូលចិត្តភាពយន្ដរឿងមនោសញ្ចេតនាគួរឱ្យធុញទ្រាន់ និងចូលចិត្តមនុស្សដែលមាន "ភាពញឹកញាប់" ដូចអ្នកដែរ។ អ្នកងាយនឹងនៅក្បែរមនុស្សដូចអ្នក។ សូម្បីតែនៅក្នុងក្រុមមនុស្សធំអ្នកតែងតែមានព្រលឹងពិសេស ជាមនុស្សម្នាក់ដែលបានរៀនសូត្រច្រើនក្នុងជីវិត។ ប្រហែលជាអ្នកបានប្រឈមមុខនឹងឧបសគ្គជាច្រើន ហើយបោះជំហានចេញពីវាដោយមានជំនឿចិត្តលើខ្លួនឯង។
ប្រសិនបើអ្នកជ្រើសរើសការ៉េម នោះមានន័យថាអ្នកជាមនុស្សសាមញ្ញ ញអ្នកតែងតែឆ្លុះបញ្ចាំងពីការពិតនៃអ្វីៗគ្រប់យ៉ាង។ អ្នកមិនចូលចិត្តភាពហ៊ឺហា ហើយថែមទាំងអាចមានអារម្មណ៍បំភិតបំភ័យចំពោះពាក្យផ្អែមល្ហែមទៀតផង។
អ្នកជាមនុស្សស្មោះត្រង់ ហើយមិត្តភក្តិរបស់អ្នកតែងតែមករកអ្នកនៅពេលពួកគេចង់ដឹងការពិតនៃអ្វីមួយ។ ពេលខ្លះមិត្តភក្តិរបស់អ្នកក៏អាចធ្វើឱ្យអ្នកមានបញ្ហាដែរនៅពេលពួកគេនិយាយដើមអ្នក ឬរឿងរ៉ាវដែលអ្នកបានប្រាប់គេ ទៅប្រាប់អ្នកដទៃផ្សេងទៀត។ ទោះយ៉ាងណាក៏ដោយ អ្នកមិនខ្លាចត្រូវបានវិនិច្ឆ័យសម្រាប់មតិស្មោះត្រង់របស់អ្នកទេ។ ភាពស្មោះត្រង់របស់អ្នកគឺជាហេតុផលដែលមិត្តភក្តិរបស់អ្នកស្រឡាញ់អ្នក។ អ្នកមិនបង្ខំឱ្យពាក្យរបស់អ្នកធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនល្អទេ។ អ្នកប្រាប់គេពេលគេខុស និងពេលណាត្រូវ។
ប្រសិនបើអ្នកជ្រើសរើសនំទី៦នេះ មានន័យថាអ្នកគឺជាមនុស្សពូកែម្នាក់នៅពេលដែលអ្នកព្យាយាមដាក់ខ្លួនចំពោះមុខអ្នកដទៃ ដើម្បីយល់ពីសកម្មភាពរបស់អ្នកដទៃសូម្បីតែកំហុសក៏ដោយ អ្នកជាមនុស្សមានចិត្តអាណិតអាសូរ និងទទួលយកមនុស្សដោយការបើកចំហរ នេះគឺជាចរិតមួយក្នុងចំណោមលក្ខណៈដ៏កម្រនៅក្នុងសង្គមវឹកវរនាពេលបច្ចុប្បន្ននេះ។
ពេលវេលាលំបាកនាំរឿងអាក្រក់មកមិត្តរបស់អ្នក ប៉ុន្តែអ្នកព្រមទទួលមិត្តរបស់អ្នកសូម្បីតែក្នុងគ្រាលំបាកនោះក៏ដោយ ព្រោះអ្នកមិនចង់ឃើញពួកគេឆ្លងកាត់រឿងអាក្រក់តែឯងទេ។ អ្នកមិនវិនិច្ឆ័យមនុស្សហើយព្យាយាមយល់ និងជួយពួកគេដោះស្រាយបញ្ហា។ ជីវិតមិនងាយស្រួលទេ ប៉ុន្តែប្រសិនបើអ្នកអាចជួយមិត្តរបស់អ្នកឱ្យមានអារម្មណ៍ធូរស្រាលដោយព្យាយាមស្វែងយល់ពីពួកគេ អ្នកនឹងព្យាយាមធ្វើវាសម្រាប់ពួកគេជានិច្ច៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)