ប្រសិនបើឱ្យអ្នកបោះកាក់ចូលក្នុងអណ្ដូង ដើម្បីបួងសួងប្រាថ្នា តើអណ្ដូងមួយណាដែលអ្នកនឹងជ្រើសជាជម្រើសដំបូង នោះវានឹងបង្ហាញឱ្យឃើញពីបំណងរបស់អ្នកនឹងអាចក្លាយទៅជាការពិតដែរទេ?
1. អណ្ដូងទី 1
បន្តធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចផែនការរបស់អ្នក។ កុំបោះបង់ ទោះបីវាមើលទៅហាក់ដូចជាគ្មានអ្វីដំណើរការក៏ដោយ។ រង់ចាំមួយរយៈសិន ហើយជោគវាសនានឹងផ្តល់រង្វាន់ដល់អ្នក ប៉ុន្តែសូមចាំថា ការបោះបង់ចោលមិនអាចជាជំរើស ដែលជួយឱ្យគ្រប់យ៉ាងបានប្រសើរឡើយ។
2. អណ្ដូងទី 2
តើអ្នកពិតជាត្រូវការដើម្បីបំពេញនូវបំណងប្រាថ្នាឥឡូវនេះមែនទេ? វាសនាអញ្ជើញអ្នកឱ្យគិតម្តងទៀត ប្រសិនបើនោះជាអ្វីដែលអ្នកចង់បាន អំណាចខ្ពស់មិនអាចផ្តល់ឱ្យអ្នកនូវអ្វីដែលពួកគេចង់បានទេ។ ក្នុងករណីនោះ ប្រសិនបើអ្នកពិតជាចង់ទទួលបានអ្វីដែលអ្នកចង់បាន អ្នកត្រូវខិតខំធ្វើការដើម្បីសម្រេចគោលដៅរបស់អ្នក ប៉ុន្តែវាមិនងាយស្រួលឡើយ សំខាន់ឱ្យតែអ្នកខំប្រឹង ព្យាយាមបន្ត។
3. អណ្ដូងទី 3
ចងចាំមិត្តភក្តិរបស់អ្នក ពួកគេគឺជាផ្នែកមួយដែលនឹងជួយបំពេញបំណងប្រាថ្នាដ៏អស្ចារ្យរបស់អ្នក។ កុំភ្លេចអរគុណមនុស្សម្នាក់នោះផង មិត្តភក្តិក៏អាចជួយអ្នកបានដែរ។ កុំគិតថាអ្នកមិនត្រូវការអ្នកដទៃឱ្យជួយ មនុស្សដែលអ្នកស្រមៃ យ៉ាងហោចណាស់ជាមនុស្សម្នាក់ដែលនឹងជួយអ្នកបាន។
4. អណ្ដូងទី 4
អ្នកជាមនុស្សចិត្តល្អត្រៀមខ្លួនជួយអ្នកដែលនៅជុំវិញអ្នក។ អ្នកតែងតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចូរសប្បាយចិត្តហើយចាប់ផ្តើមរម្ងាប់អារម្មណ៍វិជ្ជមានទាំងអស់ដែលនឹងដក់ជាប់ក្នុងចិត្តរបស់អ្នក នៅពេលថ្ងៃនោះមកដល់ ភាពជឿជាក់ នឹងកាន់តែជួយអ្នកឱ្យសមបំណង។
5. អណ្ដូងទី 5
កុំនៅស្ងៀមសូមចាប់ផ្តើមអនុវត្តគំនិតរបស់អ្នក រាល់គំនិតច្នៃប្រតិដ្ឋរបស់អ្នកនឹងក្លាយជាការពិត។ ចូររក្សាជំនឿហើយធ្វើតាមអ្វីដែលចិត្តអ្នកចង់ធ្វើ គ្មានអ្វីដែលថាអ្នកមិនអាចធ្វើបាននោះឡើយ។
6. អណ្ដូងទី 6
បំណងប្រាថ្នារបស់អ្នកប្រាកដជាក្លាយជាការពិត។ វាសនានឹងរៀបចំកាដូពិសេសសម្រាប់អ្នក តែយ៉ាងណាអ្នកត្រូវព្យាយាមបន្តិចហើយក៏ចំណាយពេលរង់ចាំបន្តិច កុំប្រញាប់ ប៉ុន្តែត្រូវតែរក្សាគោលជំហរបស់ខ្លួនឯង៕
ប្រភព ៖ namastest.net / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)