តើអ្នកជាមនុស្សមានភាពក្លាហាន ចំពោះរឿងស្នេហាដែរឬទេ?

តើតួអង្គគំនូរជីវចលមួយណាដែលអ្នកចូលចិត្តជាងគេ? ជ្រើសរើសតួអង្គមួយដើម្បីដឹងថា តើអ្នកជាមនុស្សដែលមានភាពក្លាហានដែរឬទេក្នុងរឿងស្នេហា?

A. តួអង្គគំនូរជីវចល A

Screen Shot 2020 11 13 At 12.22.30 PM

អាចនិយាយបានថាអ្នកជាមនុស្សមិនសូវចេះគិតពិចារណាច្រើនតេ ប៉ុន្តែប្រសិនបើអ្នកបានជួបប្រទះស្នេហា អ្នកក៏ត្រូវមើលថាម្នាក់នោះជាមនុស្សបែបនាដែរ។ ប្រសិនបើមនុស្សនោះអាចធ្វើឱ្យអ្នកឈ្លក់វង្វេង លង់ចិត្ត អ្នកនឹងស្ម័គ្រចិត្តស្ម័គ្រកាយជាមួយភាគីម្ខាងទៀត ដើម្បីឈានដល់ដំណាក់កាលមួយដែលប្រើជីវិតរួមគ្នា ទោះត្រូវជួបការលំបាកជាច្រើនក៏អ្នកមិនរួញរាដែរ។ ពេលមានស្នេហា អ្នកអាចនឹងបាត់បង់គំនិតស្មារតីរបស់អ្នកទាំងស្រុង ប៉ុន្តែនៅក្នុងដំណើរការនៃការស្គាល់មនុស្សម្នាក់ទៀតអ្នកមានការប្រុងប្រយ័ត្នខ្ពស់ណាស់។ នោះជាការពិត ពីព្រោះគ្មាននរណាម្នាក់ចង់ផ្តល់អារម្មណ៍ដល់មនុស្សដែលមិនសក្តិសមឡើយ។

B. តួអង្គគំនូរជីវចល B

Screen Shot 2020 11 13 At 12.22.35 PM

អ្នកមានស្មារតីរបស់មនុស្សដែលផ្សងព្រេង ប៉ុន្តែវាមិនមានអ្វីដែលត្រូវធ្វើជាមួយស្នេហាទេ។ សម្រាប់អ្នក ស្នេហាគ្រាន់តែជាម្ហូបចំហៀងនៅតុដែលគេហៅថា "ជីវិត" វាមិនមែនជាអាទិភាពកំពូលសម្រាប់អ្នកក្នុងការប្រថុយនោះឡើយ។ រហូតមកដល់ពេលនេះ អ្វីដែលអ្នកតែងតែដាក់ជាមុនគឺខ្លួនអ្នក។ អ្នកតែងតែសួរសំណួររាប់ពាន់ដើម្បីបំពេញចិត្តស្វែងរក និងតស៊ូចំពោះជីវិតខ្លួនឯង។

C. តួអង្គគំនូរជីវចល C

Screen Shot 2020 11 13 At 12.22.41 PM

ជម្រៅនៃខាងក្នុងរបស់អ្នក តែងតែរំពឹងថានឹងមានស្នេហាងប់ងល់អាចមានឥទ្ធិពលរញ្ជួយដល់ឋានទាំងបី ដែលនឹងចូលមកក្នុងជីវិតអ្នក។ បើអាចធ្វើបាន អ្នកចង់ធ្វើដូចតួឯកស្រីក្នុងរឿងសម្តែងរឿង idol ត្រលប់មកជីវិតម្តង ហើយម្តងទៀតដោយតួឯកប្រុសជួបគ្នាជាថ្មីនៅទីបញ្ចប់។ ការគិតគឺល្អ ប៉ុន្តែតាមពិតអ្នកពិតជាមនុស្សកំសាកមានសម្ពាធ ងាយនឹងធ្វើឱ្យខ្លួនឯងបោះបង់ចោល។ អ្នកនឹងមិនជ្រើសរើសប្រថុយដើម្បីស្នេហាទេ ដោយខ្លាចថាអ្នកនឹងបាត់បង់របស់ផ្សេងទៀត។

D. តួអង្គគំនូរជីវចល D

Screen Shot 2020 11 13 At 12.22.46 PM

អ្នកប្រថុយនឹងស្នេហា ដោយសារតែអ្នកជាមនុស្សដែលមានមនោសញ្ចេតនានៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកនឹងត្រូវបានលះបង់អស់ពីចិត្តទៅមនុស្សម្នាក់ទៀត។ មិនថាឧបសគ្គ និងមានការលំបាកជាច្រើននៅពីមុខអ្នកក៏ដោយ អ្នកនៅតែប្រឈមនឹងហានិភ័យទាំងនោះ។ អ្នកគិតថាអ្វីៗអាចត្រូវបានដោះស្រាយយ៉ាងរលូនគ្រាន់តែត្រូវការឆន្ទៈ និងការអត់ធ្មត់ដោយខ្លួនឯងតែប៉ុណ្ណោះ។ អ្នកក៏ព្រមទទួលយករាល់ការចំណាយដើម្បីចំណាយលើហានិភ័យរបស់អ្នក ព្រោះបន្ទាប់ពីអ្វីដែលអ្នកចង់បានបំផុតគឺជាស្នេហាពេញលេញ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)