ត្បូងដែលអ្នកជ្រើសរើសនឹងបង្ហាញពីលក្ខណៈពិសេស ដ៏កម្រពីក្នុងខ្លួនរបស់អ្នក

មនុស្សយើងសឹងទាំងអស់ទៅហើយគឺចង់ដឹងអំពីបុគ្គលិកលក្ខណៈខ្លួនរបស់គេ ហើយពួកគេប្រើវិធីតេស្តផ្សេងៗដើម្បីទទួលបានការយល់ដឹង។ បើយោងតាមគេហទំព័រ Brightside បានបង្កើតការធ្វើតេស្តគួរឱ្យចាប់អារម្មណ៍មួយសម្រាប់អ្នកដើម្បីសាកល្បងយល់ដឹងអំពីខ្លួនរបស់អ្នកថាជាមនុស្សបែបណា។

ការធ្វើតេស្តទៅលើជម្រើស ចំណង់ចំណូលចិត្ត ឬរបស់ដែលយើងស្រឡាញ់ពេញចិត្តគឺត្រូវបានធ្វើឡើងអស់រយៈពេលជាយូរមកហើយ។ ដោយសារនេះជាមូលហេតុដែលមនុស្សជឿជាក់ថាពួកគេមិនត្រឹមតែអាចបង្ហាញពីបំណងប្រាថ្នា និងផ្តល់នូវអំណាចដើម្បីទាយដឹងអំពីអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអាថ៌កំបាំងដ៏ជ្រាលជ្រៅរបស់ពួកគេទៀតផង។

តើអ្នកចង់សាកល្បងទេ? ស្វែងយល់ពីជ្រុងមួយរបស់អ្នកដោយជ្រើសរើសយកត្បូងមួយដែលអ្នកចាប់អារម្មណ៍បំផុត។

9f41fb58c7acdb1d79c1c2b3cd Copy

១. ត្បូងគុជខ្ចង

បើអ្នកជ្រើសរើសយកគុជខ្ចង អ្នកជាមនុស្សមានសេចក្ដីថ្លៃថ្នូរ និងមានឆន្ទះមោះមុតជាមួយនឹងមោទនភាពដ៏ខ្លាំងក្លា ប៉ុន្តែអ្នកក៏ជាមនុស្សមានមនោសញ្ចេតនាជ្រុលពេកផងដែរ។

២. ត្បូងទទឹមរាងបេះដូង

ប្រសិនបើអ្នកជ្រើសរើសយកត្បូងទទឹមរាងបេះដូងបង្ហាញថាអ្នកគឺមនុស្សមានភាពមានៈ និងមានសេចក្ដីក្លាហាន គ្មានអ្នកណាម្នាក់អាចហាមឃាត់អ្វីដែលអ្នកចង់ធ្វើបាននោះទេ គ្រប់គ្នាដែលជុំវិញអ្នកមានការកោតខ្លាចអ្នក ដោយសារតែភាពក្លាហាននេះឯង ប៉ុន្តែអ្នកមិនសូវមានមិត្តយល់ចិត្តច្រើនទេ។

៣. ត្បូងពេជ្រ

ប្រសិនបើអ្នកជ្រើសរើសយកត្បូងពេជ្រមានន័យថាអ្នកជាមនុស្សមានកំលាំងខ្លាំងក្លា មានឆន្ទៈ និងមានមោទកភាពចំពោះខ្លួនឯង។ ដោយសារតែការអំនួតលើសមត្ថភាពដ៏ខ្លាំងរបស់អ្នកនេះហើយ ដូច្នេះអ្នកតែងតែត្រូវបានគេបោកប្រាស់ ដូច្នេះសូមធ្វើការវិនិច្ឆ័យឱ្យបានច្រើនដងមុននឹងជឿលើនរណាម្នាក់។

៤. ត្បូងពេជ្រពណ៌ទឹកសមុទ្រ

ប្រសិនបើអ្នកជ្រើសរើសយកត្បូងពេជ្រពណ៌ទឹកសមុទ្រមានន័យថា អ្នកជាមនុស្សស្ងប់ស្ងាត់មិនសូវនិយាយច្រើន មានភាពឆ្លាតវៃ ហើយចូលចិត្តសន្តិភាពផ្លូវចិត្ត ចូលចិត្តស្វែងរកភាពស្ងប់ស្ងាត់ក្នុងជីវិត។

៥. ត្បូងមរកត

ប្រសិនបើអ្នកជ្រើសរើសយកត្បូងមរកតអ្នកជាមនុស្សចង់ដឹង ចង់ឃើញ និងចង់សាកអ្វីដែលថ្មី មិនត្រឹមតែប៉ុណ្ណោះជាមនុស្សមានថាមពលខ្លាំងពីធម្មជាតិទៀត។

៦. ត្បូងកណ្ដៀង

ប្រសិនបើអ្នកជ្រើសរើសយកត្បូងកណ្ដៀងមានន័យថាអ្នកជាមនុស្សមានចិត្តតស៊ូ ចូលចិត្តផ្សងព្រេង ក្លាហាន និងមានអំណត់អត់ធន់នឹងការងារ។

៧.​ ត្បូងពណ៌ខៀវ

ប្រសិនបើអ្នកជ្រើសរើសយកត្បូងពណ៌ខៀវនោះបង្ហាញថាអ្នកជាមនុស្សមានមនោសញ្ជេតនាច្រើន និងងប់ងល់ក្នុងការធ្វើរឿងអ្វីមួយ បើមិនបានជោគជ័យមិនបោះបង់ឡើយ គោលការណ៍របស់អ្នកបើធ្វើអ្វីមិនបានសម្រេចគឺមិនឈប់ដាច់ខាត។

៨. ត្បូងពណ៌លឿង

ប្រសិនបើអ្នកជ្រើសរើសយកត្បូងពណ៌លឿងនោះបង្ហាញថាអ្នកជាមនុស្សមានគំនិតច្នៃប្រតិដ្ឋខ្ពស់ និងមានការតាំងចិត្តធ្វើអ្វីមួយឱ្យបានជោគជ័យ។

៩. ត្បូងពណ៌ផ្កាឈូក

ប្រសិនបើអ្នកជ្រើសរើសយកត្បូងពណ៌ផ្កាឈូកមានន័យថាអ្នកជាមនុស្សទន់ភ្លន់តែមិនទន់ជ្រាយ មានសេចក្ដីមេត្តា និងសណ្ដានចិត្តល្អចំពោះអ្នកជុំវិញខ្លួន

១០. ត្បូងពណ៌ស្វាយ

ប្រសិនបើអ្នកជ្រើសរើសយកត្បូងពណ៌ស្វាយបង្ហាញថាអ្នកជាមនុស្សមានភាពវៃឆ្លាត គិតគូហ្មតចត់ មិនចេះនិយាយច្រើន សម្តីរបស់អ្នកនិយាយមកគឺសាច់ការ ហើយអ្នកក៏ជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ផងដែរ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside