ជ្រើសរើសសត្វមួយ ដើម្បីដឹងពីស្ថានភាព និងវិធីដោះស្រាយការលំបាកនាពេលអនាគត

វាមិនមែនជារឿងអាថ៌កំបាំងទេដែលការជ្រើសរើសរបស់អ្នកអាចប្រាប់រឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីខ្លួនរបស់អ្នក។

មើលទៅភ្នែករបស់សត្វនិមួយៗនៅក្នុងរូបភាព ហើយជ្រើសរើសយកសត្វដែលទាក់ទាញចិត្តអ្នកបំផុត។ ជម្រើសរបស់អ្នកនឹងជួយអ្នកឱ្យគិតអំពីស្ថានភាពជីវិតលំបាកៗដែលអ្នកប្រឈមមុខហើយវាក៏នឹងជួយអ្នកឱ្យរកវិធីចេញពីស្ថានភាពទាំងនេះបានផងដែរ។

ដូច្នេះសូមធ្វើការជ្រើសរើសសត្វមួយ ហើយអាចនូវជម្រើសរបស់អ្នក:

12

ក. សត្វឆ្មា

ឆ្មាគឺជាសត្វឯករាជ្យ ព្រមទាំងអាចមើលឃើញធ្លុះការពិតនៅពីក្រោយវាំងននខ្មៅនៃការបោកប្រាស់។ សត្វឆ្មាត្រៀមខ្លួនជួយក្នុងស្ថានភាពគ្រោះថ្នាក់នៅពេលដែលការភូតភររបស់អ្នកដទៃមកលើអ្នក ហើយនឹងជួយអ្នកមើលធ្លុះការពិត។ អ្នកក៏ត្រូវតែលាក់រឿងខ្លះពីមនុស្សចម្លែកព្រោះនៅក្បែរខ្លួនរបស់អ្នកមានមនុស្សដែលចាំច្រណែនលើអ្នក ដូច្នេះហើយសូមកុំបង្ហាញការពិតទាំងអស់របស់អ្នកខ្លាំងពេក។

ខ. សេះបង្កង់

សត្វនេះមានលក្ខណៈឯករាជ្យណាស់ទោះបីវាមើលទៅរម្យទម ប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចក្លាយជាសត្វចិញ្ចឹមបានដែរ។ សេះបង្កង់ចូលចិត្តរក្សាភាពប្លែក រស់នៅជាហ្វូងក្នុងបរិយាកាសដែលសមស្របនឹងខ្លួនរបស់ពួកវា។ បើសិនជាអ្នកជ្រើសរើសយកសេះបង្កង់បានន័យថាអ្នកបានឆ្លងកាត់រយៈពេលមួយដែលអ្នកត្រូវស្វែងរកមនុស្សដែលមានការផ្តោតអារម្មណ៍ស្រដៀងគ្នានឹងអ្នក។

ឈប់ធ្វើខ្លួនឯងឲ្យឯកោ ឈប់នៅឆ្ងាយពីអ្នកដទៃ! ដល់ពេលដែលអ្នកត្រូវចេញពីស្រមោល ហើយបង្កើតទំនាក់ទំនងសង្គមជាមួយមនុស្សជុំវិញខ្លួន នោះអ្នកនឹងមានអារម្មណ៍រីករាយ សប្បាយចិត្ត។

គ. សត្វទីទុយ

សត្វទីទុយញាណពិសេសល្អឥតខ្ចោះ។ វាអាចដឹងបានពីស្ថានភាពប្លែកៗដែលសត្វ ឬមនុស្សមិនចាប់អារម្មណ៍។ ព្យាយាមរកពេលវេលាសមគួរដើម្បីយល់ពីញាណពិសេសរបស់អ្នកអាចប្រាប់ពីស្ថានភាពរបស់អ្នក។ អ្នកប្រហែលជាសុបិនមិនល្អ គេងមិនលក់ ព្យាយាមបង្វែរអត្ថប្រយោជន៍របស់វា ហើយស្វែងយល់ពីអ្វីដែលធ្វើឱ្យចិត្តអ្នកមិនស្ងប់។

គ្រាន់តែគិតអំពីព្រឹត្តិការណ៍ជាក់លាក់ស្វែងរកផ្លូវចេញពីស្ថានភាពនេះហើយស្តាប់សំលេងពីខាងក្នុងចិត្តរបស់អ្នក៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ ​Namastest