តេស្តចិត្តសាស្ត្រ! តើទម្លាប់អ្វីដែលអ្នកគួរតែធ្វើការផ្លាស់ប្ដូរ?

ដោយគ្រាន់តែជ្រើសរើសទឹកជ្រោះមួយដែលអ្នកចូលចិត្តជាងគេ នោះនឹងអាចដឹងពីចំណុចនៃភាពខុសប្លែករបស់អ្នក និងទម្លាប់មួយចំនួនដែលអ្នកគួរតែធ្វើការផ្លាស់ប្ដូរ។

1. ទឹកជ្រោះលេខរៀងទី 1

Screen Shot 2020 11 12 At 1.00.40 PM

ព្រលឹងអ្នកចង់ឱ្យអ្នកផ្លាស់ប្តូរទម្លាប់ផ្គាប់ចិត្តអ្នកដទៃ។ តាមពិតទៅ អ្នកជាមនុស្សចិត្តល្អ ហើយមនុស្សស្រឡាញ់អ្នកក៏ច្រើនដែរ។ ប៉ុន្តែអ្នកមិនចាំបាច់ចង់ឱ្យមនុស្សគ្រប់គ្នាចូលចិត្តអ្នកនោះទេ គ្រាន់តែយល់ថាអ្នកមិនគួរត្រូវបានស្រឡាញ់ដោយអ្នកដទៃជានិច្ចទៅគឺបានហើយ។

2. ទឹកជ្រោះលេខរៀងទី 2

Screen Shot 2020 11 12 At 1.00.45 PM

ព្រលឹងអ្នកចង់ឱ្យអ្នកផ្លាស់ប្តូរទម្លាប់ត្រង់ជ្រុលពេក។ ដោយសារតែអ្នកតែងតែស្មោះត្រង់នឹងការពិត ហើយអ្នកតែងតែប្រាប់ការពិតដល់អ្នកដទៃ។ មនុស្សខ្លះខឹងនឹងការពិតដែលអ្នកបង្ហាញដល់ពួកគេ។ ពួកគេមិនតែងតែត្រៀមខ្លួនស្តាប់អ្វីដែលអ្នកត្រូវនិយាយនោះឡើយ។

3. ទឹកជ្រោះលេខរៀងទី 3

Screen Shot 2020 11 12 At 1.00.48 PM

ព្រលឹងអ្នកចង់ឱ្យអ្នកផ្លាស់ប្តូរទម្លាប់នៃការយល់ចិត្តពេក។ មានអារម្មណ៍របស់អ្នកដទៃដូចជាគ្មាននរណាម្នាក់អាចធ្វើបានទេ។ នេះពិតជាអស្ចារ្យណាស់ ប៉ុន្តែអ្នកត្រូវប្រយ័ត្នថា អារម្មណ៍ និងអារម្មណ៍របស់អ្នកដទៃមិនត្រូវដើរតួជាអ្នកដឹកនាំក្នុងជីវិតរបស់អ្នកឡើយ។

4. ទឹកជ្រោះលេខរៀងទី 4

Screen Shot 2020 11 12 At 1.00.53 PM

ព្រលឹងអ្នកចង់ឱ្យអ្នកឈប់ធ្វើការខ្លាំងពេក។ អ្នកប្រាកដជាមនុស្សឧស្សាហ៍ព្យាយាម។ ហើយនេះគឺជាគុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិដ៏អស្ចារ្យរបស់អ្នក ប៉ុន្តែអ្នកគួរតែចំណាយពេលច្រើនទៅលើខ្លួនអ្នក និងតម្រូវការរបស់អ្នកផង។ ចំណាយថាមពលបន្ថែមលើខ្លួនអ្នក ហើយបង្កើតឱកាសសម្រាក រីករាយជាមួយជីវិតខ្លួនឯងឱ្យបានច្រើន។

5. ទឹកជ្រោះលេខរៀងទី 5

Screen Shot 2020 11 12 At 1.00.56 PM

ព្រលឹងអ្នកចង់ឱ្យអ្នកមានភាពគ្រប់គ្រាន់ ហើយចំណាយពេលច្រើនជាមួយខ្លួនអ្នក។ អ្នកតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យអ្នកដទៃសប្បាយចិត្ត ប៉ុន្តែពេលនេះជាពេលវេលាដែលត្រូវយល់ថាមនុស្សដែលត្រូវការសុភមង្គលជាងអ្នកដទៃទៀតនោះគឺ ខ្លួនអ្នកផ្ទាល់។ ផ្តល់អាទិភាពដល់សុភមង្គលរបស់អ្នកនៅពេលនេះឱ្យបានច្រើន។

6. ទឹកជ្រោះលេខរៀងទី 6

Screen Shot 2020 11 12 At 1.01.00 PM

អ្នកជាមនុស្សដែលមានចិត្តល្អ និងចេះយកចិត្តទុកដាក់ អ្នកដូចជាអ្នកកម្រនឹងត្រូវបានគេឃើញនៅក្នុងពិភពសម័យទំនើបណាស់! កុំភ្លេចប្រើការថែរក្សា និងការអាណិតអាសូរពីធម្មជាតិខ្លះៗសម្រាប់ខ្លួនអ្នក អ្នកសមនឹងទទួលវាផងដែរ៕

ប្រភព ៖ namastest.net / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)