ជ្រើសរើសរូបមួយតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងថា ជីវិតរបស់អ្នកនឹងជួបបញ្ហា ការលំបាកព្យុះភ្លៀង ឬស្ងប់ស្ងាត់ ទាំងពីរនេះមួយណាច្រើនជាង?
ក. រលកស្ងប់ស្ងាត់ ឬរលកបញ្ហាគឺមានច្រើនដូចគ្នា
ជីវិតរបស់អ្នកនឹងត្រូវឆ្លងកាត់ព្យុះសង្ឃរាពីរបីដងធំៗ។ រាល់ពេលដែលអ្នកមានការលំបាក អ្នកមានការខកចិត្តយ៉ាងខ្លាំងដែលធ្វើឱ្យអ្នកបាត់បង់គំនិត ហើយនៅពេលអ្នកស្ងប់ស្ងាត់អ្នកនឹងសប្បាយចិត្តនឹងមានសុទិដ្ឋិនិយមម្តងទៀត។ អ្នកមិនមែនជាមនុស្សដែលមានអារម្មណ៍ធូរស្បើយទេ អ្នកចង់ឡើងដល់កំពូលភ្នំពីរ៉ាមីតខ្ពស់បំផុតដែលមនុស្សរាប់ពាន់នាក់កោតសរសើរ។ ហេតុដូច្នេះហើយទោះបីជារលកអាក្រក់ៗ មានប៉ុន្មានក៏ដោយ ក៏អ្នកមិនអាចបោះបង់ឆន្ទៈរបស់អ្នកចោលដែររ។ អ្នកតែងតែរង់ចាំដោយអត់ធ្មត់សម្រាប់ឱកាសដើម្បីឆ្លងកាត់ការលំបាកនីមួយៗឱ្យបាន។
ខ. រលកកម្ដៅខ្លាំង
អាចនិយាយថាបញ្ហាដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកគឺរាប់មិនអស់ឡើយ។ ផ្លូវឆ្ពោះទៅរកការសម្រេចគោលដៅ និងក្តីសុបិនតរបស់អ្នក តែងតែតឹងតែងជាងអ្នកដទៃ។ បំណងប្រាថ្នាធំបំផុតរបស់អ្នកនាពេលបច្ចុប្បន្ននេះគឺ ជួបប្រទះនូវជីវិតដែលប្រកបដោយសន្តិភាព និងភាពវង្វេងស្មារតី ប៉ុន្តែជោគវាសនាណាមួយងាយនឹងបាត់បង់។ បំណងប្រាថ្នាតូចតាចបែបនេះដែលសម្រាប់អ្នកគឺនៅឆ្ងាយណាស់។ ប្រសិនបើអ្នកគិតពីវា ការលំបាកកន្លងមកធ្វើឱ្យអ្នកកាន់តែចាស់ទុំ និងរឹងមាំទ្វេដង។ សូមជូនពរឱ្យអ្នករក្សាភាពស្ងប់ស្ងៀមមុនពេលរលករញ្ជួយដែលអាចរកឃើញសេចក្តីអំណរផ្ទាល់ខ្លួនរបស់អ្នក។
គ. រលកស្ងប់ស្ងាត់
អ្នកគឺជាមនុស្សដែលមានសំណាងណាស់នៅពេលដែល "ទូកនៃជីវិត" របស់អ្នកតែងតែជិះលើរលកទន់ភ្លន់។ នេះមិនមែនមានន័យថាអ្នកមិនបានឆ្លងកាត់ការលំបាកណាមួយនោះទេ។ អ្នកបាននៅទីនោះ ប៉ុន្តែនៅពេលណាមួយវាតែងតែមានដៃដែលមើលមិនឃើញដើម្បីជួយ និងការពារអ្នក។ ហេតុដូច្នេះហើយសូម្បីតែរលកនៃអំពើអាក្រក់ទាញមករកអ្នកក៏ដោយ ក៏មានជំនួយពីអ្នកដទៃវាភ្លាមៗចូលមកជួយអ្នកទាន់បេលដែរ។ ផ្លូវខាងមុខហាក់ដូចជាគ្របដណ្ដប់ដោយកំរាលព្រំពណ៌ក្រហមរង់ចាំអ្នកបោះជំហានទៅមុខ។ គ្រាន់តែទៅចុងបញ្ចប់នៃផ្លូវហើយអ្នកនឹងឃើញភាពជោគជ័យក៏ដូចជាសុភមង្គលដ៏ធំធេង។
ឃ. ទាំងរលកស្ងប់ស្ងាត់ និងរលកហឹង្សាកើតឡើង ប៉ុន្តែមានតិចតួចណាស់
តើមានអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នក មិនពិបាកពេកទេតែក៏មិនមានសំណាងពេកដែរ វារលូនដូចទឹកនៅលើបឹងអ៊ីចឹង។ អ្នកមានជីវិតសុខសាន្តដូចដែលមនុស្សជាច្រើនប្រាថ្នាចង់បាន ហើយក៏ប្រឈមនឹងបញ្ហា ឬការលំបាកតិចតួចដែរ។ ដំបូងអ្នកមិនប្រកាន់ថាជាមនុស្សអន់ទេ ប៉ុន្តែបន្ទាប់ពីបានឃើញមនុស្សនៅជុំវិញអ្នកស្ថិតក្នុងស្ថានភាពក្រីក្រ ដូច្នេះអ្នកត្រូវផ្លាស់ប្តូរគំនិតភ្លាមៗ។ ជាការពិតជីវិតបច្ចុប្បន្នរបស់អ្នកសម្រាប់មនុស្សជាច្រើនក៏គួរឱ្យកោតសរសើរផងដែរ។ ដូច្នេះជំនួសឱ្យការត្អូញត្អែរសូមរីករាយនឹងជីវិតរបស់អ្នកក្នុងពេលនេះ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)