មនុស្សប្រុសមានរូបរាងទាំងនេះខ្សែជីវិតមិនសូវល្អទេច្រើនតែក្រីក្រឬក៏ឈឺអាយុខ្លី

ជាទូទៅបុគ្គលិកលក្ខណៈ និងរូបសម្បត្តិរបស់មនុស្សយើងម្នាក់ៗ សុទ្ធសឹងតែបង្ហាញពីលាភសំណាង និងខ្សែជីវិតរបស់យើងដូចគ្នា។ យ៉ាងណាមិញ ចំពោះបុរសដែលមានរូបរាង លក្ខណៈ និងស្លាកស្នាមដូចខាងក្រោមនេះ នឹងបង្ហាញថាគេជាមនុស្សដែលខ្វះសំណាង ច្រើនតែជួបរឿងអាក្រក់ក្នុងជីវិត និងងាយធ្លាក់ខ្លួនក្រ ហើយអាយុខ្លីថែមទៀតផង។

១. រោមចិញ្ចើមខ្លី

យោងទៅតាមទ្រឹស្តីនរវិទ្យាបុរសដែលមានរោមចិញ្ចើមខ្លី និងស្តើងគឺជាសញ្ញានៃសំណាងអាក្រក់។ បុរសទាំងនេះច្រើនតែឈឺតាំងពីក្មេង ដូច្នេះនៅពេលធំឡើងពួកគេច្រើនតែរស់នៅមិនលើសពីអាយុ ៤០ ឆ្នាំឡើយ ហើយងាយនឹងធ្លាក់ខ្លួនក្រទៀតផង។

នៅក្នុងជីវិតមនុស្សទាំងនេះតែងតែជួបប្រទះនូវសំណាងអាក្រក់ ងាយនឹងជួបគ្រោះមហន្តរាយ និងរលកនៃបញ្ហាដែលធ្លាក់មកលើជីវិតរបស់ពួកគេកម្រមានភាពកក់ក្តៅណាស់។

Screen Shot 2020 11 08 At 6.58.06 PM

២. ត្រចៀកតូចស្ដើង

យោងតាមហោរាសាស្ត្រ ប្រសិនបើមនុស្សប្រុសនោះមានត្រចៀកធំ និងក្រាស់គឺពិតជាមានសំណាងខ្លាំងណាស់ ដែលរស់នៅបានយូរ និងមានសុខភាពល្អ។ ផ្ទុយទៅវិញចំពោះបុរសដែលមានត្រចៀកតូចស្ដើង អ្នកដែលមានជោគវាសនាមិនល្អអាចងាយឈឺពីមួយថ្ងៃទៅមួយថ្ងៃ។

នៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេមនុស្សទាំងនេះជារឿយៗងាយច្រើនតែបែកបាក់ជីវិតប្ដីប្រពន្ធនៅពាក់កណ្ដាលទី។

នៅក្នុងជីវិតពួកគេក៏ងាយនឹងកើតជំងឺជាច្រើន ដែលបណ្ដាលឱ្យគេឈឺ និងមានអាយុខ្លី។ ជីវិតរបស់មនុស្សទាំងនេះច្រើនតែមិនសូវមានសំណាងទេ តែងតែប្រឈមមុខនឹងការលំបាក បញ្ហារាប់ជំពូក និងតម្រូវការគ្រប់យ៉ាង។

Screen Shot 2020 11 08 At 6.58.17 PM

៣. ប្រជ្រុយខ្មៅនៅចន្លោះចញ្ចើម

យោងទៅតាមហោរាសាស្ត្របុរសដែលមានប្រជ្រុយខ្មៅនៅចំចន្លោះចិញ្ចើម ច្រើនតែនៅក្នុងអាជីពរបស់គាត់គឺមិនមានសំណាងឡើយ។ មនុស្សទាំងនេះទោះបីជាមានការខិតខំប្រឹងប្រែងខ្លាំងក៏ដោយ ក៏កម្រទទួលបានសមិទ្ធិផលដែលសមនឹងការខិតខំរបស់ពួកគេណាស់។

ជាពិសេសនៅក្នុងជីវិតបុរសទាំងនេះងាយនឹងគ្រោះរាំងស្ងួតដែលគ្មានសំណាងល្អ។ ដោយសារតែបុគ្គលិកលក្ខណៈរបស់បុគ្គលនេះ ដែលជារឿយៗមិនចេះអត់ធ្មត់ មិនមានមនុស្សដែលមានតម្លៃច្រើនដើម្បីជួយទេ ជីវិតមានការលំបាកជាច្រើនណាស់។

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖​ ភី អេក (ក្នុងស្រុក)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក