ពេលនេះខ្ញុំអាចយល់ហើយថា ហេតុអ្វីបានជាម៉ាក់ប៉ារបស់ខ្ញុំ ក៏មានមនុស្សមួយចំនួននិយាយថា ខ្ញុំរៀនឱ្យចេះ មានចំណេះ មានការងារធ្វើ ទើបគ្មានអ្នកណាគេធ្វើបាប គេមិនមើលងាយ

ធ្លាប់គិតថា ឱ្យតែយើងល្អត្រឹមត្រូវ មិនខ្វះទេមនុស្សដែលស្រលាញ់ គោរព ឱ្យតម្លៃ តែការពិត ជីវិតក្នុងស្ថានភាពបច្ចុប្បន្ន វាមិនមែនត្រឹមតែចំណុចល្អចិត្តគំនិត អាកប្បកិរិយាប៉ុណ្ណឹង អាចឱ្យគេខ្លាច គោរព ស្រលាញ់ ឱ្យតម្លៃយើងឡើយ។ យ៉ាងណាមិញ យើងក៏ត្រូវតែមានចំណេះដឹង និងមុខងារ តួនាទី ការងារធ្វើត្រឹមត្រូវ ច្បាស់លាស់ ទើបជាចំណុចដែលអាចឱ្យគេមើលឃើញ និងឱ្យតម្លៃយើង។

74 749782_message Clipart Informal Communication Children Talking To Each

ជាក់ស្ដែង ជារឿងកើតឡើងចំពោះខ្លួនខ្ញុំផ្ទាល់ "មានថ្ងៃមួយនោះ ខ្ញុំបានទៅកន្លែងបម្រើការងារមួយ (សុំលាក់) ហើយច្បាស់ណាស់គឺ ខ្ញុំបានធ្វើការគោរព ឱ្យតម្លៃ ចំពោះបុគ្គលជាច្រើននៅទីកន្លែងមួយ តែអ្វីដែលខ្ញុំទទួលបានមកវិញគឺ ពាក្យសម្ដីគំរោះគំរើយ ស្ដីបន្ទោស ហាក់ដូចខ្ញុំនេះបានធ្វើខុសអ្វីបែបហ្នឹងឯង ក៏មិនមែនចំពោះតែខ្ញុំនោះឡើយ ក៏មានមនុស្សជុំវិញខ្ញុំផ្សេងទៀត ត្រូវគាត់សម្លុត ស្រែកដាក់ និងប្រើពាក្យគំរោះគំរើយដូចគ្នា ព្រោះគាត់ជាអ្នកធ្វើការនៅកន្លែងមួយ។ ប៉ុន្តែដល់ពេលចុងក្រោយ លោកពូម្នាក់បាននិយាយមកកាន់ខ្ញុំ និងសួរខ្ញុំថា " អ្ហែងធ្វើការអី? " ខ្ញុំក៏ឆ្លើយទៅកាន់គាត់វិញថា " ខ្ញុំធ្វើការផ្នែកសារព័ត៌មាន ខ្ញុំជាអ្នកសារព័ត៌មានលោកពូ " បន្ទាប់ពីខ្ញុំបានឆ្លើយរួចហើយ ក៏ស្រាប់តែគាត់បន្ទន់ឥរិយាបថចំពោះខ្ញុំវិញ ដោយនិយាយនូវពាក្យស្រាល ស្រទន់ មិនធ្ងន់ពិបាកស្ដាប់ដូចដំបូងសោះ។"

Unnamed

ចំណុចត្រង់នេះទើបធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន និងសប្បាយចិត្តចំពោះតួនាទី ការងារដែលខ្ញុំមានសព្វថ្ងៃនេះ យ៉ាងហោចណាស់ក៏បញ្ជាក់បានថា ការងារដែលខ្ញុំមាន តួនាទីដែលខ្ញុំធ្វើ វាពិតជាមានតម្លៃ និងជាចំណុចមួយដែលអាចឱ្យអ្នកដទៃមានការគោរព ចំពោះយើងពិតមែន។ អ៊ីចឹងហើយបានគេថា អត់ការងារធ្វើ ដើរទាត់ខ្យល់គេមើលងាយណាស់ ពេលដែលយើងជាមនុស្សគ្មានបានការ កុំថាឡើយមុខយើង តែឈ្មោះយើងក៏គេខ្ពើមនឹងរំឭកផង។ យ៉ាងណាមិញ អ្នកត្រូវតែចេះក្ដោបក្ដាប់ លើកស្ទួយ នងកែខៃខ្លួនឯងឱ្យក្លាយជាមនុស្សល្អ មានតម្លៃ ទើបសក្តិសមឱ្យអ្នកដទៃគោរព ស្រឡាញ់អ្នក៕

People Talking Illustration

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ