● TikTok បានប្រកាសស្វែងរកអ្នកជំនាញផ្នែកទីផ្សារ ក៏ដូចជាភ្នាក់ងារទីផ្សារអាជីពនានាដើម្បីចូលរួមនៅក្នុងការប្រកួតដែលមានឈ្មោះថា «អ្នកបង្កើតទំនោរថ្មី» ឬ «TikTok Trendsetter creative competition»។
● ជ័យលាភីនឹងទទួលបានរង្វាន់ដែលមានតម្លៃសរុបជាទឹកប្រាក់រហូតដល់ ៤០,០០០ដុល្លារ ព្រមទាំងការជួបពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្នែកទីផ្សារជំនួញពិភពលោករបស់ TikTok។
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ៖ TikTok ដែលជាកម្មវិធីបង្កើតវីដេអូខ្លីៗនៅលើទូរស័ព្ទដៃដ៏ឈានមុខគេ បានប្រកាសស្វែងរកអ្នកជំនាញផ្នែកទីផ្សារ និងអ្នកច្នៃប្រឌិតអាជីព ក៏ដូចជាភ្នាក់ងារផ្នែកទីផ្សារនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមនៅក្នុងការប្រកួត«អ្នកបង្កើតទំនោរថ្មី»។ ការប្រកួត «អ្នកបង្កើតទំនោរថ្មី» នេះនឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងគោលបំណងជម្រុញឲ្យអ្នកជំនាញទីផ្សារទាំងអស់ប្រើប្រាស់សក្តានុពលរបស់ TikTok ឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតចំពោះបញ្ហាប្រឈមផ្នែកទីផ្សារនាពេលបច្ចុប្បន្ន។
Ng Chew Wee ប្រធានផ្នែកទីផ្សារជំនួញរបស់ TikTok បានឲ្យដឹងថា៖ «អ្នកគ្រប់គ្នាសុទ្ធតែបានដឹងពីឥទ្ធិពលរបស់ TikTok។ TikTok គឺជាកម្មវិធីកម្សាន្តថ្មីដែលអាចឲ្យអ្នកជំនាញខាងទីផ្សារប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជន ឬអ្នកប្រើប្រាស់នៅក្នុងបរិបទដែលរីករាយ ស្រស់ស្រាយ និងរស់រវើក។ ហេតុដូច្នេះហើយបានជាយើងអញ្ជើញអ្នកជំនាញទីផ្សារទាំងអស់ឲ្យមកចូលរួមនៅក្នុងការប្រកួត ដើម្បីស្វែងយល់ និងទទួលបានគំនិតក្នុងការដោះស្រាយបញ្ហាប្រឈមទីផ្សារដែលពួកគេកំពុងជួបប្រទះ»។
ការប្រកួត «អ្នកបង្កើតទំនោរថ្មី» មានរយៈពេល៦សប្តាហ៍ និងត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន៖
• សម្រាប់បុគ្គល៖ បុគ្គលម្នាក់ៗដែលជាបេក្ខជនតម្រូវឲ្យធ្វើវីដេអូខ្លីមួយដែលឆ្លើយតបនឹងបញ្ហាទីផ្សាររបស់សហគ្រាសខ្នាតតូច និងមធ្យម ទំនិញពេញនិយម((FMCG)) និងរដ្ឋាភិបាល។
• សម្រាប់ភ្នាក់ងារទីផ្សារ៖ អ្នកចូលរួមតម្រូវឲ្យផ្ញើសាច់រឿងវីដេអូ(storyboard) ឲ្យបានយ៉ាងហោចណាស់៤រឿង ផែនការសារព័ត៌មាន និងវីដេអូដែលឆ្លើយតបទៅនឹងបញ្ហាទីផ្សារទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ វិស័យយានយន្ត និងវិស័យទូរគមនាគមន៍។
• សម្រាប់យុទ្ធនាការដែលមានស្រាប់៖ យុទ្ធនាការនានាដែលមានរួចក៏អាចចូលនៅក្នុងការប្រកួតបានដែរ។
បេក្ខជនទាំងអស់ត្រូវផ្ញើវីដេអូ សាច់រឿងរបស់ពួកគេ ឲ្យបានមុនថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ហើយការបោះឆ្នោតជ្រើសរើសគំនិតដែលមានភាពច្នៃប្រឌិតជាងគេនឹងធ្វើឡើងចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ គណៈកម្មការសម្រាប់ការប្រកួតនេះគឺជា ប្រធាន បុគ្គលិកជាន់ខ្ពស់ និងអ្នកផលិតវីដេអូល្បីៗរបស់ TikTok ហើយលទ្ធផលនឹងត្រូវបានប្រកាសនៅថ្ងទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
គណៈកម្មការរួមមាន៖
• Ng Chew Wee ប្រធានផ្នែកទីផ្សារជំនួញ TikTok
• Katie Puris នាយកគ្រប់គ្រងផ្នែកទីផ្សារជំនួញ TikTok
• Dianchen Yao ប្រធានផ្នែកដំណោះស្រាយអតិថិជន TikTok ប្រចាំអាស៊ីអាគ្នេយ៍
• Nguyen Dinh Toan នាយកប្រតិបត្តិរងជាន់ខ្ពស់របស់ Marketing at Suntory Pepsico ប្រចាំប្រទេសវៀតណាម
• Sutirapan Sakkawatra ប្រធានផ្នែកទីផ្សារនៃធនាគារ Siam Commercial Bank
• Roberto Saputra មន្ត្រីជាន់ខ្ពស់ផ្នែកម៉ាកយីហោ នៃក្រុមហ៊ុន Smartfren Telecom
• Jeff Cheong នាយកប្រតិបត្តិរងនៃ DDB Group Singapore និងអគ្គនាយកនៃ Tribal Worldwide Asia
• Maryzyle Fernadez Galinato នាយកផ្នែកច្នៃប្រឌិតនៃ Hakuhodo Saigon
• Pingkan Rarumangkay នាយកផ្នែកច្នៃប្រឌិតនៃ Wunderman Thompson Indonesia
• Tay Guan Hin មន្ត្រីជាន់ខ្ពស់ផ្នែកច្នៃប្រឌិតនៃ BBDO Singapore
• Sompat Trisadikun មន្ត្រីជាន់ខ្ពស់ផ្នែកច្នៃប្រឌិតនៃ The Leo Burnett Group and Publicis Group ប្រចាំប្រទេសថៃ។
ជ័យលាភីទាំងក្នុងតំបន់ និងក្នុងស្រុកនឹងត្រូវបានជ្រើសរើស ទៅតាមប្រភេទនៃការប្រកួតនីមួយៗ។ ភ្នាក់ងារដែលជាអ្នកចូលរួមនឹងមានឱកាសឈ្នះរង្វាន់ដែលតម្លៃសរុបជាទឹកប្រាក់រហូតដល់៤០,០០០ដុល្លារ។ សម្រាប់បេក្ខជនដែលជាអ្នកចូលរួមក៏នឹងទទួលបានឱកាសជួបពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្នែកទីផ្សារជំនួញពិភពលោករបស់ TikTok ។
យោងទៅតាមការស្រាវជ្រាវរបស់ Kantar research បានបង្ហាញឲ្យឃើញថា ដើម្បីទទួលបានការឆ្លើយតបពីទស្សនិកជន វាពិតជាមានសារៈសំខាន់ណាស់ក្នុងការឈ្វេងយល់ពី TikTok និងអ្នកប្រើប្រាស់ទៅតាមលក្ខខណ្ឌរបស់ពួកគេ។ TikTok បានរៀបចំសិក្ខាសាលាច្នៃប្រឌិតដោយសហការជាមួយនឹងដៃគូ BBDO Singapore នៅថ្ងៃទី២៤ និង២៦ ខែវិច្ឆិកា លើប្រព័ន្ធអ៊ីនធើណេតដែលអ្នកគ្រប់គ្នាអាចចូលរួមបានតាមរយៈ https://www.tiktok-trendsetter.com/ ដើម្បីពង្រីកការប្រើប្រាស់ TikTok ។
ដើម្បីចុះឈ្មោះចូលរួមនៅក្នុងការប្រកួត ស្វែងយល់ពីរបៀបប្រកួត និងការអនុវត្តន៍ដែលល្អនិងមានគំនិតច្នៃប្រឌិត សូមចូលទៅកាន់តំណភ្ជាប់នេះ https://www.tiktok-trendsetter.com/៕
###
អំពី TikTok
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជម្រុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com
ទំនាក់ទំនងសារព័ត៌មាន៖
Rachel Roberts
MSA Marketing Solutions
[email protected] +(855) 96 368 0826