ទម្លាប់ពេលអ្នកចូលបង្គន់ នឹងបង្ហាញពីអត្តចរិត បុគ្គលិកលក្ខណៈរបស់អ្នក!

តើនៅពេលដែលអ្នកចូលបង្គន់ម្ដងៗ តើអ្វីដែលជាទម្លាប់អ្នកធ្វើច្រើនបំផុត ឬចូលចិត្តធ្វើបំផុត នោះវានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងអត្តចរិតពីធម្មជាតិរបស់អ្នក។

ក. លេងហ្គេមទូរសព្ទ

Screen Shot 2020 11 06 At 8.11.28 AM

អ្នកគឺជាមនុស្សដែលរីករាយ ចេះដឹងពីរបៀបរីករាយ ធ្វើឱ្យខ្លួនឯងមានក្ដីសុខនឹងជីវិត។ អ្នកមានភាពក្លៀវក្លាស្វាហាប់ និងមានមិត្តភក្តិក្នុងសង្គមច្រើន។ អ្នកត្រូវបានមិត្តរួមការងារ និងអ្នកស្គាល់គ្នាស្រលាញ់អ្នក ដែលភាគច្រើនមានទស្សនវិស័យវិជ្ជមានថាអ្នកជានរណា ហើយជាមនុស្សបែបណា។ ជាទូទៅអ្នកដឹងពីរបៀបរក្សាភាពស្មោះត្រង់ក្នុងសង្គម និងគួរឱ្យទុកចិត្ត។ អ្នកក៏អាចទទួលបានជំនួយ ឬអត្ថប្រយោជន៍ពីទំនាក់ទំនងរបស់អ្នកដែរ។

អាជីពដែលសក្តិសមបំផុតសម្រាប់អ្នកគឺ ទំនាក់ទំនងសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយការទូត។

ខ. ស្តាប់ចម្រៀង

Screen Shot 2020 11 06 At 8.08.12 AM

អ្នកជាមនុស្សដែលចូលចិត្តភាពស្រស់ស្អាត អាចកែលម្អរូបរាងមានសោភ័ណភាពប្លែក និងសោភ័ណភាពខ្ពស់នៃសម្លៀកបំពាក់។ អ្នកពោរពេញទៅដោយភាពច្នៃប្រតិដ្ឋតែងតែមានគំនិតថ្មីៗ រីករាយធ្វើការនៅលើខួរក្បាលរបស់អ្នកដោយមានសមត្ថភាពពេញលេញ។ អ្នកតែងតែស្ថិតក្នុងស្ថានភាពគិតស្រមៃ និងច្នៃប្រតិដ្ឋថ្មីៗជានិច្ច។ ជាមួយមិត្តភក្តិ និងអ្នកស្គាល់គ្នាអ្នកគឺជាមនុស្សដែលកំប្លុកកំប្លែង ដែលតែងតែនាំមកនូវសំណើចដល់មនុស្សគ្រប់គ្នា។

ការងារដែលសក្តិសមនឹងអ្នកគឺ ជាការច្នៃប្រតិដ្ឋ និងការរចនា។

គ. ជក់បារី ឬទំពារស្ករកៅស៊ូ

Giphy

អ្នកជាមនុស្សដែលមានភាពចាស់ទុំ មានស្ថេរភាពមិនចូលចិត្តខ្លាំង មិនចេះខ្មាសអៀន។ អ្នកជាមនុស្សងាយមើលចិត្តអ្នកជុំវុញឆ្លុះ អ្នកអាចអានចិត្តគេបានយ៉ាងងាយ មានភាពឆ្លាតវៃ និងហ្មត់ចត់ជាងមនុស្សសាមញ្ញ។ អ្នកមានការយល់ដឹង បទពិសោធន៍ និងការអនុវត្តប្រាជ្ញារបស់អ្នកក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតរបស់អ្នក។

អាជីពដែលសក្តិសមបំផុតសម្រាប់អ្នកគឺ អ្នកពិគ្រោះយោបល់ គ្រូពេទ្យវិកលចរិត អ្នកពិគ្រោះយោបល់ផ្នែកយុទ្ធសាស្ត្រជាដើម។

ឃ. អានសៀវភៅ

Depositphotos_12200429 Stock Illustration A Boy Sitting On Commode

អ្នកជាប្រភេទមនុស្សសស្ងប់ស្ងាត់ សុភាពរាបសារ និងមិនសូវមាត់កច្រើនទេ។ អ្នកសុភាពរាបសារ មានភាពទន់ខ្សោយដែលជាចំណុចអវិជ្ជមានរបស់អ្នក។ អ្នកមិនចូលចិត្តកន្លែងដែលរំខា នឬកោងនៅជ្រុងណាមួយហើយរីករាយនឹងសន្តិភាព។ អ្វីក៏ដោយដែលអ្នកធ្វើ ត្រូវមានភាពស្ងប់ស្ងាត់ និងរៀបចំឱ្យបានល្អ។ អ្នកមានអាកប្បកិរិយានៃបញ្ញាវាងវៃ និងឆើតឆាយ។

ប្រភេទការងារដែលសក្តិសមបំផុតសម្រាប់អ្នកគឺ ទាក់ទងនឹងរដ្ឋបាល ការិយាល័យ ធនធានមនុស្ស និងច្បាប់។

ង. នៅស្ងៀមៗមិនធ្វើអ្វីទាំងអស់

Screen Shot 2020 11 06 At 8.14.32 AM

អ្នកមានស្ថេរភាពខាងផ្លូវចិត្ត រឹងមាំ និងអនុវត្តជាក់ស្តែងអាចគ្រប់គ្រងខ្លួនអ្នកដោយមិនចាំបាច់ទៅឆ្ងាយ។ អ្នកអាចស៊ូទ្រាំនឹងសម្ពាធខ្ពស់មិនដែលទាមទារ ឬត្អូញត្អែរឡើយ។ អ្នកជាមនុស្សខ្ជាប់ខ្ជួន រឹងរូស តែងតែមានភាពម៉ឺងម៉ាត់នៅកន្លែងធ្វើការ។ អ្នកមានឆន្ទៈមុតមាំ ខិតខំធ្វើអ្វីៗដែលអ្នកធ្វើទៅកាន់កន្លែងដ៏អស្ចារ្យពិតជាមិនធ្វេសប្រហែសឡើយ។ អ្នកគឺជាអ្នកអនុវត្តជាក់ស្តែងសមហេតុសមផល និងមានក្រិតក្រមត្រឹមត្រូវ។

វិជ្ជាជីវៈដែលសក្តិសមនឹងអ្នកបំផុតគឺ ធ្វើការផ្នែកហិរញ្ញវត្ថុ ឬជាអ្នកជំនួញ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)