តេស្តបុគ្គលិកលក្ខណៈ! តើអ្នកដទៃមើលមកអ្នកជាមនុស្សបែបណា? ហើយធាតុពិតអ្នកជាមនុស្សបែបណា?

ជ្រើសរើសរុក្ខជាតិក្នុងផើងមួយក្នុងចំណោមទាំង៥នេះ ដើម្បីដឹងពីបុគ្គលិកលក្ខណៈពិតរបស់អ្នក និងអ្វីដែលអ្នកដទៃមើលមកអ្នក តើដូចគ្នាដែរឬទេ?

ក. រុក្ខជាតិផើង ទី១

Screen Shot 2020 11 04 At 8.54.58 AM

#អ្នកខាងក្រៅគិត

- អ្នកមានបុគ្គលិកលក្ខណៈឯករាជ្យ មានការប្តេជ្ញាចិត្ត និងរឹងមាំអ្នកមិនត្រូវការនរណាម្នាក់ព្រួយបារម្ភពីអ្នកទេ។

- អ្នកជាមនុស្សសុទិដ្ឋិនិយម និងឆោតល្ងង់ ស្មោះត្រង់ដូចជាសេះរស់នៅដោយស្មារតី“ ដើមឈើមិនខ្លាចឈរស្លាប់” ហើយក៏មិនខ្លាចមេឃ និងដីដែរ។

- អ្នកជាមនុស្សដោយស្មោះត្រង់ រស់នៅក្នុងមនោសញ្ចោតនា និងទំនៀមទម្លាប់ពេលខ្លះអភិរក្សហួសហេតុ។

#តើអ្នកជានរណា

- នៅពេលដែលអ្នកមិនសប្បាយចិត្ត អ្នកតែងតែលាក់ខ្លួននៅជ្រុងម្ខាងមិនឱ្យអ្នកណាម្នាក់ដឹងឡើយ ព្រោះអ្នកយល់ថាគ្មានអ្នកណានឹងអាចធ្វើឱ្យព្រលឹងអ្នករស់ឡើងវិញបានទេលើកលែងតែខ្លួនអ្នក។

- អ្នកពិតជាមិនមានភាពរឹងមាំ និងសកម្មប៉ុន្មានទេ។ អ្នកងាយនឹងរសាយហើយស្រងូតស្រងាត់ អារម្មណ៍របស់អ្នកងាយទទួលឥទ្ធិពលពីអ្នកដទៃ។

ខ. រុក្ខជាតិផើង ទី២

Screen Shot 2020 11 04 At 8.55.03 AM

#អ្នកខាងក្រៅគិត

- បុគ្គលិកលក្ខណៈព្រងើយកណ្តើយ ត្រជាក់មិនគួរឱ្យគោរព ឬសាធារណៈចំហរស្មោះត្រង់មិនចូលចិត្តបង្ហាញភាពទាក់ទាញ ឬការយកចិត្តទុកដាក់ឡើយ។

- មានសមត្ថភាពស៊ូទ្រាំនឹងសម្ពាធបានយ៉ាងល្អ មានទំនួលខុសត្រូវខ្ពស់មិនខ្លាចការលំបាកមិនរារែកកំសាកចំពោះបញ្ហាឡើយ។ ជាទូទៅ "តឹងរឹង" និងប្រើប្រាស់បានយូរ។

- ឈរដោយមនសិការ ឈរការពារយុត្តិធម៌មិនធ្វើការរើសអើងផ្ទុយពីមនសិការ និងសីលធម៌ឡើយ។

#អ្នកជានរណា

- ពិតជាគួរឱ្យគោរពណាស់ ងាយបន្ទន់សម្ដីផ្អែមល្ហែម និងអ្នកដែលឧស្សាហ៍គួរឱ្យអាណិត។

- តឹងរឹងពេកជាមួយខ្លួនឯង មិនដឹងពីរបៀបថែរក្សា ឬស្រឡាញ់ខ្លួនឯងឱ្យបានត្រឹមត្រូវឡើយ ច្រើនតែទុកខ្លួនងចោល ឬធ្វើបាបខ្លួនឯង។

គ. រុក្ខជាតិផើង ទី៣

Screen Shot 2020 11 04 At 8.55.07 AM

#ការគិតពីខាងក្រៅ

- ចិត្តល្អមានចិត្តសាទរជួយអ្នកដទៃ។

- រស់នៅដោយសមហេតុផល បើកទូលាយចិត្តល្អសមរម្យ និងអាចទទួលយកបាន។

- គឺជាប្រភេទមួយនៃ "ស្មោះត្រង់ តែមាត់ឆៅបន្តិច" ដែលមិនអាចនិយាយដោយវោហារស័ព្ទអះអាងត្រឹមត្រូវ និងច្បាស់លាស់។

#អ្នកជានរណា

- មិនសមហេតុផលទាល់តែសោះ ផ្ទុយទៅវិញមនោសញ្ចេតនាល្ងីល្ងើល្ងង់ខ្លៅងាយស្រពេចស្រពិលដោយស្នេហា។ ប្រហែលជាដោយសារតែស្នេហាដែលធ្វើរឿងឆោតល្ងង់ និងបាត់បង់ស្មារតី។

- ងាយជឿទុកចិត្តអ្នកដទៃ ងាយបោះបង់ចោល។

ឃ. រុក្ខជាតិផើង ទី៤

Screen Shot 2020 11 04 At 8.55.11 AM

#ការគិតពីខាងក្រៅ

- សុភាពរាបសា ស្ងប់ស្ងាត់គួរសមនិ ងមិនងាយឆាប់ខឹង។

- មានភាពប៉ិនប្រសប់ក្លាហាន និងមានធនធានដែលមាន IQ ខ្ពស់ដឹងពីរបៀបទំនាក់ទំនង និងប្រាស្រ័យទាក់ទងក្នុងសង្គមខាងក្រៅ។

- ពូកែលាក់អារម្មណ៍របស់អ្នក មានភាពវាងវៃ មិនដែលលាតត្រដាងគំនិតខាងក្នុងរបស់អ្នកខ្លាំងពេកទេ ពេលខ្លះមនុស្សនឹងពិបាកយល់ និងមិនអាចស្មានពីចិត្តអ្នកត្រូវឡើយ។

#តើអ្នកជានរណា

- ធ្វើជាអ្នកបង្ហាញសាមញ្ញ ស្លូតត្រង់ និងមិនចេះគិតដូចមនុស្សគិតអ៊ីចឹង មិនចូលចិត្តឱ្យអ្នកខាងក្រៅស្គាល់អ្នកច្រើនពេកទេ។

- មានភាពរសើប ឬការសង្កេតមើល និងធ្វើចលនាទៅតាមកាលៈទេសៈទាំងអស់។ ដឹងច្រើនតែមិននិយាយច្រើនទេ។

ង. រុក្ខជាតិផើង ទី៥

Screen Shot 2020 11 04 At 8.55.13 AM

 

#អ្នកខាងក្រៅគិត

- ចេះរក្សាការសន្យា ហ៊ាននិយាយ ហ៊ានធ្វើ។

- យកចិត្តទុកដាក់ និងពូកែមើលថែមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួន ជាពិសេសអ្នកដែលក្មេងជាងខ្លួនឯង។

- មិនចេះត្អូញត្អែរ ពូកែគិតឱ្យបានម៉ត់ចត់។

#អ្នកជានរណា

- ធ្វើជាមនុស្សពូកែ ឬគិតជ្រុលហួស ចិត្តទុទិដ្ឋិនិយមបារម្ភហួសហេតុពីរឿងមិនតសមហេតុ។

- ចង់ផ្គាប់ចិត្តមនុស្សគ្រប់គ្នា ចូលចិត្តត្រូវបានមនុស្សជាច្រើនចូលចិត្ត ប៉ុន្តែតែងតែមានទំនួលខុសត្រូវបន្តធ្វើអារម្មណ៍ងាយអផ្សុកហត់នឿយ ឆាប់ធុញទ្រាន់៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក ​(ក្នុងស្រុក)