អ្នក​ប្រើប្រាស់កម្មវិធី TrueMoney Wallet នឹងអាចទទួលបាន​សេវា​ធានារ៉ាប់រងអាយុជីវិត​ដោយ​​ឥត​គិត​ថ្លៃពី AIA

អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នៅពេលនេះនឹងអាចទទួលបាន​​សេវាធានារ៉ាប់រងអាយុជីវិត​​ដោយឥតគិតថ្លៃដោយគ្រាន់តែប្រើប្រាស់កម្មវិធី​ (app) របស់ទ្រូម៉ាន់នីតែប៉ុណ្ណោះ។

ទ្រូម៉ាន់នីបានសហការជាមួយនឹងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា  ដើម្បីផ្សព្វផ្សាយផលិតផលធានារ៉ាប់រងអាយុជីវិតតាមរយៈកម្មវិធី TrueMoney Wallet

ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet អាចផ្ដល់ព័ត៌មានទំនាក់ទំនងដល់ក្រុមហ៊ុន អេ អាយអេខេមបូឌា តាមរយៈកម្មវិធី TrueMoney Mobile ដើម្បី​​ស្វែងយល់បន្ថែមអំពីសេវាធានារ៉ាប់ រងអាយុជីវិត។អតិថិជនដែលជាវបណ្ណសន្យារ៉ាប់រង​​​ចំនួនថ្មីមួយ មាននឹងទទួលបាន​​បណ្ណសន្យារ៉ាប់រងដោយឥតគិតថ្លៃរហូតដល់ទៅ ៣ ដែលមានទឹកប្រាក់ធានារ៉ាប់រងសរុបរហូតដល់ទៅ ៣ ពាន់ដុល្លារសហរដ្ឋអាមេរិកក្នុងមួយបណ្ណសន្យារ៉ាប់រង សម្រាប់ផ្តល់ជូនសមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់ខ្លួន។

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជា មានប្រសាសន៍ថា៖នេះជា​​​សេវាបន្ថែមលើតម្លៃមួយទៀត​​ ដែលយើង​​ផ្ដល់ជូនតាមរយៈការប្រើប្រាស់កម្មវិធី TrueMoney Wallet។ ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែព្យាយាមបង្កើតផលិតផលនិងការសហការថ្មីៗ ដើម្បី ជាប្រយោជន៍សម្រាប់អតិថិជនរបស់យើង

 

ការផ្ដល់ជូននូវសេវាធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា នេះនឹងមានសុពលភាពចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ខែធ្នូ។

ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី   បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។ 

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

-ចប់-

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។  

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ 

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។ 

អំពី អេ អាយ អេ ខេមបូឌា

AIA Group Limited និង បុត្រសម្ព័ន្ធរបស់ខ្លួន (រួមគ្នារវាង “AIA” “Group”) បានចុះបញ្ជីជាសាធារណៈធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សម្ព័ន្ធ​ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ចិន ថៃ សិង្ហបុរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម ប្រ៊ុយណេ ម៉ាកាវ ណូវែលហ្សេឡង់ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៩ភាគរយនៅសិរីលង្កា និងក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌា។

App Banner O2

អាជីវកម្ម ដែលបានក្លាយទៅជា AIA បច្ចុប្បន្ននេះ បានចាប់ផ្តើមមួយសតវត្សកន្លងមក ក្នុងឆ្នាំ១៩១៩នៅទីក្រុងសៀងហៃ។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៨៤ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

AIA ឆ្លើយតបទៅនឹងតម្រូវការសន្សំរយៈពេលវែង និងការការពារជាលក្ខណៈបុគ្គលដោយផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនរួមមានធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងគ្រោះថ្នាក់និង សុខភាព និងផែនការសន្សំ។ សម្ព័ន្ធ AIA ក៏មានផ្តល់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ឥណ្ឌទានជីវិត និង សេវាកម្មសោធនទៅកាន់អតិថិជនជាសារជីវកម្មនានា។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៦លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។

AIA Group Limited ត្រូវបានចុះបញ្ជីនៅក្នុង The Stock Exchange of Hong Kong Limited ដោយមានលេខកូដមូលបត្រលេខ១២៩៩ជាមួយនិង American Depositary Receipt (កំរិត ១) ដែលមានប្រតិ្តបត្តការក្នុងទីផ្សារភាគហ៊ុននោះ (សញ្ញាសម្គាល់ ៖“ AAGIY”)