ព្រូដិនសលកម្ពុជា ប្រគល់រង្វាន់ រថយន្ត ម៉ូតូ និងរង្វាន់ធំជាច្រើនផ្សេងទៀតដល់អ្នកឈ្នះរង្វាន់ ក្នុងកម្មវិធីចាប់រង្វាន់ឱកាសភ្ជុំបិណ្ឌរបស់ខ្លួន

រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ - ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ បានប្រគល់រង្វាន់ រថយន្តម៉ាក MG ZS ស៊េរីឆ្នាំ២០២១ដ៏ថ្មីសន្លាងចំនួនមួយគ្រឿងដល់ពលរដ្ឋរស់ម្នាក់នៅក្នុងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានរៀបចំកម្មវិធី ចាប់រង្វាន់ពិសេសមួយ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ សម្រាប់អតិថិជនថ្មី ដែលបានទិញបណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់ខ្លួន ចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២០កន្លងមក ។

Photo_2020 10 23_14 33 30

លោកស្រី រ៉ាសុភាវី រស់នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាអ្នកឈ្នះរង្វាន់ធំ បានបង្ហាញអារម្មណ៍រំភើប និងការកោតសរសើរ ដល់ក្រុមហ៊ុនថា៖   «នេះគឺជាការភ្ញាក់ផ្អើលដ៏អស្ចារ្យមែនទែន។  ខ្ញុំមិនដែលនឹកស្មានថា  ខ្លួននឹងមានសំណាង ទទួលបានរថយន្តដ៏ថ្មីសន្លាងពេលទិញ បណ្ណសន្យារ៉ាប់រងអាយុជីវិត ។ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សម្រាប់រង្វាន់ដ៏អស្ចារ្យនេះ យើងមានគម្រោងប្រើប្រាស់រថយន្តនេះ សម្រាប់វិស្សមកាលគ្រួសារ និងជិះទៅធ្វើការងារ។»

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានប្រកាសអ្នកឈ្នះរង្វាន់ពីកម្មវិធីប្រូម៉ូសិនពិសេសនេះ តាមរយៈការផ្សាយផ្ទាល់ ទំព័រ Facebook កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០។

IMG_1402

លោក អាត់ចាន់រ៉ា ដែលមានទីលំនៅបច្ចុប្បន្នក្នុងស្រុកកំពង់ត្រាច ខេត្តកំពត   ជាអ្នកឈ្នះរង្វាន់ទីពីរគឺ ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២០ មួយគ្រឿង បានឲ្យដឹងថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលបានឈ្នះម៉ូតូថ្មីមួយនេះ! សូមអរគុណដល់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានប្រគល់ម៉ូតូថ្មី ឲ្យខ្ញុំប្រើប្រាស់សម្រាប់ធ្វើដំណើរ ទៅកន្លែងការងារ និងធ្វើដំណើរកម្សាន្ត។»​

អតិថិជនអ្នកមានសំណាងផ្សេងទៀត របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏បានឈ្នះរង្វាន់ជាច្រើនផ្សេងទៀតផងដែរ រួមមាន ទូរស័ព្ទដៃ Samsung Galaxy A51 ចំនួន ១០ គ្រឿង នាឡិកាដៃ Samsung Galaxy Active​ 2 ចំនួន ២០ គ្រឿង និងឧបករណ៍វាស់កំដៅឌីជីថលចំនួន ៥០ គ្រឿងទៀតផងដែរ។

លោក Sanjay Chakrabarty អគ្គ​​នាយក​ (កំពុងរង់ចាំទទួលការតែងតាំង) ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «នៅព្រូដិនសល គោលបំណងរបស់យើងគឺ ដើម្បីជួយដល់ជីវិតបុគ្គលម្នាក់ៗឱ្យកាន់តែមានភាពប្រសើរបំផុត។។ យើងប្តេជ្ញាផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុ និងការការពារផ្នែកសុខភាព ដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្វែងរកការពារផ្នែកសុខុមាលភាពគ្រួសារ និងសុវត្ថិភាពហិរញ្ញវត្ថុគ្រប់ពេលវេលា។»