តេស្តចិត្តសាស្ត្រ! តើចំណុចអ្វីដែលនៅក្នុងខ្លួនអ្នក អាចឱ្យអ្នកទទួលបាន១០០ពិន្ទុពេញ ពីមនុស្សជុំវិញខ្លួន!

ជ្រើសរើសចិញ្ចៀនមួយវង់ដែលអ្នកស្រឡាញ់ ចូលចិត្តជាងគេ ដើម្បីចង់ដឹងពីចមណុចដ៏ល្អបំផុតដែលអាចឱ្យអ្នកយកបាន១០០ពិន្ទុពេញពីអ្នកជុំវិញខ្លួន!

​A. មានមន្តស្នេហ៍ ១០០ %

Screen Shot 2020 10 23 At 9.27.11 AM

មិនថាអ្នកគិតថាខ្លួនអ្នកស្រស់ស្អាត ឬមិនស្អាតនោះទេ ប៉ុន្តែចំពោះក្រសែភ្នែកអ្នកដែលនៅជុំវិញអ្នក អ្នកនៅតែមានមន្តស្នេហ៍ និងមានភាពទាក់ទាញ។ នៅក្នុងខ្លួនអ្នក អ្នកតែងតែមានភាពសិចស៊ីដែលមិនអាចទ្រាំទ្របានទាំងរូបរាង និងបុគ្គលិកលក្ខណៈរបៀបរស់នៅ។ អ្នកជាមនុស្សមានចរិតស្លូតបូត សាមញ្ញ មិនចេះក្រអឺតក្រទម ចរិតល្អពីធម្មជាតិដែលចេញពីកាយវិការមើលទៅរួមទាំងស្លៀកពាក់ និងសំឡេង។ អ្នកទាក់ទាញការចាប់អារម្មណ៍ទាំងបុរស និងស្ត្រីមានអ្នកកោតសរសើរជាច្រើន ហើយយល់ថាអ្នកគួរឱ្យចាប់អារម្មណ៍ពិសេសទោះបីជាពួកគេមិនអាចពន្យល់ពីមូលហេតុក៏ដោយ។

B. កំប្លែង ១០០ %

Screen Shot 2020 10 23 At 9.27.17 AM

អ្នកមានបុគ្គលិកលក្ខណៈរីករាយ លេងសើច មានទំនុកចិត្ត និងស្រស់ស្រាយជានិច្ច។ អ្នកខ្លាំងចេះបញ្ចេញមតិនៅចំពោះមុខហ្វូងមនុស្សដោយមិនស្ទាក់ស្ទើរអ្វីឡើយ។ អ្នកគឺជាអ្នកកំប្លែងនៅក្នុងក្រុមដឹងពីរបៀបបំបាត់ភាពតានតឹង និងអស់កម្លាំងរបស់មនុស្សគ្រប់គ្នាដោយប្រើរឿងកំប្លែងដើម្បីឱ្យគ្រប់គ្នារីករាយ។ ភាពកំប្លុកកំប្លែងគឺជាភាពទាក់ទាញខាងក្នុងរបស់អ្នក ជួយអ្នកឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។

C. ចាស់ទុំ ១០០ %

Screen Shot 2020 10 23 At 9.27.22 AM

ភាពចាស់ទុំរបស់អ្នកតែងតែធ្វើឱ្យមនុស្សនៅជុំវិញអ្នកមានអារម្មណ៍ថាគួរឱ្យទុកចិត្ត និងមានសុវត្ថិភាព។ សម្រស់របស់អ្នកគឺសេចក្តីថ្លៃថ្នូរ ភាពឧឡារិក និងភាពស្ងប់ស្ងាត់។ អ្នកមានអាកប្បកិរិយា និងរូបភាពរបស់បងប្រុស / បងស្រីធំមួយនៅក្នុងក្រុមដែលអាចមើលថែ ការពារមនុស្សដែលនៅក្បែរអ្នក។ អ្នកក្នុងគ្រប់ស្ថានភាពទាំងអស់បញ្ចេញនូវមតិប្រកបដោយស្ថិរភាព និងស្ងប់ស្ងាត់។ ខ្ញុំត្រូវតែនិយាយថាអ្នកគឺ "ត្រជាក់" និងមានអំណាចខ្លាំងណាស់។

D. ឆ្លាតវៃ ១០០ %

Screen Shot 2020 10 23 At 9.27.28 AM

អ្នកប្រហែលជាគិតថាអ្នកគ្មានអ្វីអស្ចារ្យ ឬមិនមានទេពកោសល្យទេ ប៉ុន្តែមនុស្សភាគច្រើនដែលប្រាស្រ័យទាក់ទងជាមួយអ្នកយល់ថាអ្នកឆ្លាតវៃរ ហ័សរហួន។ អ្នកមានចំណេះដឹងជ្រៅជ្រះ និងមានសមត្ថភាពស្រូបយកបានយ៉ាងឆាប់រហ័ស។ អ្នកដឹងពីរបៀបបង្ហាញចំណេះដឹងរបស់អ្នកតាមរយៈការសន្ទនាចែករំលែកចំណេះដឹងជាមួយអ្នកដទៃ។ ទោះបីជាចំណេះដឹងទូលំទូលាយរបស់អ្នកក៏ដោយ ក៏អ្នកមិនដែលក្រអឺតក្រទម តំឡើងខ្លួន និងស៊ីវិល័យលើសដែនកំណត់ដែរ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)