កញ្ចក់វេទមន្ត! ជ្រើសរើសកញ្ចក់មួយែលអ្នកចូលចិត្ត នោះវានឹងបង្ហាញការពិតអំពីអ្នក

បើអ្នកចង់ដឹងថា តើខ្លួនរបស់អ្នកកើតមកជាមួយនឹងអំណាចអ្វី និងជាមនុស្សបែបណា តោះ!សាកល្បងធ្វើតេស្តលេងទាំងអស់គ្នា ជ្រើសរើសកញ្ចក់មួយតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងការពិតអំពីខ្លួនអ្នក!

1. កញ្ចក់លេខ ២

Screen Shot 2020 10 18 At 2.16.04 PM

ប្រសិនបើអ្នកជ្រើសរើសយកកញ្ចក់លេខ ១ ដែលក្នុងកញ្ចក់នោះមានផ្កានៅខាងក្នុង នេះបង្ហាញថាអ្នកកើតមកមានបេះដូងទេវតា កក់ក្តៅ មានចិត្តស្រលាញ់ និងអត់ធ្មត់។ អ្នកតែងតែដាក់ចំណាប់អារម្មណ៍របស់អ្នកដទៃឱ្យខ្ពស់ជាងខ្លួនអ្នក អ្នកសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីនាំមកនូវសេចក្តីអំណរ និងសុភមង្គលដល់អ្នកដែលនៅជុំវិញអ្នក។ ជាមួយនឹងថាមពលគ្មានទីបញ្ចប់ អ្នកចូលចិត្តទំនាក់ទំនង និងចែករំលែកជាមួយអ្នកដែលនៅជុំវិញអ្នក។ ជាមួយនឹងបុគ្គលិកលក្ខណៈរបស់អ្នក អ្នកមិនងាយធ្លាក់ទឹកចិត្តទេ ហើយតែងតែរក្សាជំហររបស់អ្នកឱ្យស្ថិតស្ថេរជានិច្ច។

លើសពីនេះ អ្នកគឺជាមនុស្សវិជ្ជមាន ហើយតែងតែស្វែងរកវិធីដើម្បីកែលម្អខ្លួនឯង។ ប្រឈមមុខនឹងការលំបាកក្នុងជីវិត អ្នកនឹងក្លាយជាមនុស្សរឹងមាំ និងបទពិសោធន៍ជាច្រើន។ ក្រៅពីនេះ ដោយមានសមត្ថភាពស្តាប់បានល្អ អ្នកអាចផ្តល់ដំបូន្មានមានដ៏មានប្រយោជន៍នៅពេលមិត្តរបស់អ្នកមានបញ្ហា។ នៅពេលមានជម្លោះ អ្នកគឺជាអ្នកដែលធ្វើឱ្យមានភាពស្ងប់ស្ងាត់ និងបន្ថយភាពតានតឹងក្នុងការលេងជាក្រុម។ នៅក្នុងជីវិតក៏ដូចជានៅកន្លែងធ្វើការ អ្នកតែងតែគោរពនូវសេចក្តីពិត ហើយនិយាយដោយត្រង់នូវគំនិតផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលប្រឈមមុខនឹងបញ្ហា អ្នកជារឿយៗក្រឡេកមើលរូបភាពធំជំនួសឱ្យការយកចិត្តទុកដាក់លើព័ត៌មានលម្អិតតូចៗ។

2.​ កញ្ចក់លេខ ២

Screen Shot 2020 10 18 At 2.16.10 PM

ការជ្រើសរើសយកកញ្ចក់លេខ ២ - ត្រីកោណនេះបង្ហាញថា អ្នកបានកើតមកជាមួយគុណសម្បត្ដិរបស់អ្នកដឹកនាំដ៏អស្ចារ្យម្នាក់។ អ្នកគឺជាមនុស្សដែលមាននិយមន័យច្បាស់លាស់នៃគោលដៅរបស់អ្នក ហើយជារឿយៗព្យាយាមអស់ពីសមត្ថភាពដើម្បីទទួលបានអ្វីដែលអ្នកចង់បាន។ នៅពេលប្រឈមមុខនឹងជម្រើស ឬការសម្រេចចិត្តនីមួយៗ អ្នកច្រើនតែចំណាយពេលគិតពិចារណាឱ្យបានម៉ត់ចត់ និងតឹងតែងអំពីពួកគេ។ អ្នកមិនចូលចិត្តរាងមូល និងស្មុគស្មាញទេ តែមានទំនោរធ្វើឱ្យអ្វីៗកាន់តែច្បាស់ និងងាយយល់តាមដែលអាចធ្វើទៅបាន។

អាចនិយាយបានថា បរិយាកាសប្រកួតប្រជែងគឺជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីបញ្ចាំងពន្លឺនៃខ្លួនអ្នក។ មិត្តភក្តិ និងសហសេវិកតែងតែកោតសរសើរពីការអះអាង និងទេពកោសល្យរបស់អ្នក។ ក្រៅពីនេះ អ្នកក៏ជាមនុស្សដែលមានទម្លាប់សកម្មក្នុងគ្រប់ករណីទាំងអស់ ព្រោះអ្នកមិនចូលចិត្តការភ្ញាក់ផ្អើលអ្វីឡើយ។ លើសពីនេះទៅទៀត អ្នកក៏យកចិត្តទុកដាក់ជាពិសេសចំពោះអនាគត ហើយខិតខំជានិច្ចដើម្បីឱ្យមានជីវិតប្រសើរឡើងជារៀងរាល់ថ្ងៃ។

3. កញ្ចក់លេខ ៣

Screen Shot 2020 10 18 At 2.16.16 PM

ការជ្រើសរើសយកកញ្ចក់លេខ ៣ - កញ្ចក់រាងចតុកោណបង្ហាញថា អ្នកកើតមកមានមនសិការខ្ពស់នៃវិន័យគោលការណ៍ និងអង្គការ។ លើសពីនេះទៀត អ្នកជាប្រភេទមនុស្សដែលមិនទទួលយកភាពអយុត្តិធម៌ និងទុក្ខវេទនាជុំវិញខ្លួនអ្នកព្រោះភាពយុត្តិធម៌ និងសេចក្តីពិតគឺជារឿងសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក។ ជារឿយៗអ្នកព្យាយាមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជាមួយនឹងអ្វីដែលអ្នកអាចធ្វើបាន និងរីករាយក្នុងការស្វែងរកអ្វីដែលត្រឹមត្រូវនៅក្នុងជីវិត។

ជាមួយនឹងការគិតឡូជីខល អ្នកច្រើនតែវិភាគបញ្ហាយ៉ាងហ្មត់ចត់មុនពេលធ្វើការសម្រេចចិត្ត។ អ្នកជាមនុស្សម្នាក់ដែលតែងតែដឹងពីអ្វីដែលអ្នកចង់បាន និងព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឱ្យសុបិននោះក្លាយជាការពិត។ នៅក្នុងជីវិតក៏ដូចជានៅកន្លែងធ្វើការ អ្នកមានទស្សនៈ និងការគិតជាក់លាក់។ នៅក្នុងទំនាក់ទំនងអ្នកក៏ដឹងពីរបៀបធ្វើល្អ និងស្មោះត្រង់ជាមួយមនុស្សដែរ។ អាចនិយាយបានថា មិត្តភក្តិ និងមិត្តរួមការងាររបស់អ្នកតែងតែកោតសរសើរពីភាពពិតរបស់អ្នក និងវិធីធ្វើការច្បាស់លាស់របស់អ្នក៕

ប្រភព ៖ bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)