មិនមែនថាមនុស្សស្រីឱ្យតែស្អាត មានភាពទាក់ទាញ សុទ្ធតែអាចទាក់បានចិត្តរបស់មនុស្សប្រុសគ្រប់រូបនោះឡើយ។ យ៉ាងណាមិញ មនុស្សស្រីស្ថិតក្នុងប្រភេទទាំង៤នេះ ច្បាស់ណាស់ថា មនុស្សប្រុសមិនចូលចិត្ត និងមិនចង់បានទាល់តែសោះ។
១. មនុស្សស្រីសម្បូរពុតត្បុត
ល្បិច មាយាទ អាចនិយាយបានថា ជាចំណុចដែលមនុស្សស្រីគួរតែមាន ប៉ុន្តែសម្រាប់មនុស្សស្រីដែលពុតត្បុតហួសពីការពិតជ្រុលខ្លាំងពេក មនុស្សប្រុសមិនចូលចិត្តឡើយ ឬអាចនិយាយបានថាស្អប់ផងក៏ថាបានដែរ។ មនុស្សស្រីមួយចំនួន មិនមែនមាយាដើម្បីចង់ឱ្យមនុស្សប្រុសដែលនាងស្រឡាញ់ចាប់អារម្មណ៍ យកចិត្តទុកដាក់ទេ តែជាការមាយាពុតត្បុត ល្បិចកិច្ចកល សឹងតែថាមិនដែលទទួលស្គាល់កំហុសរបស់ខ្លួនឯងទៀតផង។ និយាយជារួមគឺ មនុស្សស្រីគ្មានទំនួលខុសត្រូវតែម្ដង ចូលចិត្តតែគេចវេសយករួចខ្លួន។
២. ការតុបតែងមុខដិតខ្លាំងពេក
ក្រែមម្សៅ គឺជាគ្រឹះដែលត្រូវបានប្រើជាញឹកញាប់ដើម្បីលាក់បាំងការតុបតែងក៏ដូចជា ការពារស្បែក ប្រឆាំងនឹងភ្នាក់ងារបង្កគ្រោះថ្នាក់មួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីគួរតែលាបស្រទាប់គ្រឹះស្តើងៗ បែបធម្មជាតិនៅលើមុខរបស់ពួកគេ ព្រោះប្រសិនបើអ្នកធ្វើវាហួសប្រមាណ នោះមុខអ្នកនឹងមើលទៅដូចជាក្រមួនដែលមើលទៅមិនធម្មតា សូម្បីតែប៉ះពាល់ដល់ស្បែកដូចជាអាឡែរហ្សីក៏ដោយ។ មនុស្សស្រីដែលលាបក្រែមម្សៅបំពោរ ក្រាស់ៗខ្លាំងពេក ជាចំណុចដែលមនុស្សប្រុសមិនចូលចិត្តទាល់តែសោះ។
៣. ពូកែយំខ្លាំងពេក
ស្ត្រីកុំគិតថាទឹកភ្នែកអាចធ្វើឱ្យបេះដូងរបស់បុរសទន់ទោរឱ្យសោះ ផ្ទុយទៅវិញ ទឹកភ្នែកទឹកសម្បោរ កាន់តែធ្វើឱ្យមនុស្សប្រុសធុញទ្រាន់ទៅវិញទេ។ ប្រសិនបើអ្នកយំខ្លាំងពេក គាត់នឹងមានអារម្មណ៍ធុញថប់ ហត់នឿយលែងចង់នៅក្បែរអ្នកហើយ។ ស្ត្រីឆ្លាតត្រូវតែរឹងមាំ និងចំណាយពេលឱ្យច្រើនជាមួយខ្លួនឯង។ ទាំងពីរធ្វើឱ្យបុរសចូលចិត្តចងចាំហើយមិនបញ្ឈប់ការកោតសរសើរអ្នកឡើយ។
៤. ការប្រើក្លិនទឹកអប់ខ្លាំងជ្រុល
ស្ត្រីគួរកត់សម្គាល់ថាសម្រាប់ទឹកអប់ថ្លៃៗ ឬអត់ប្រើបរិមាណតិចតួចសម្រាប់ការប្រើប្រាស់នីមួយៗ។ តាមឧត្ដមគតិប្រើតែមួយតំណក់សម្រាប់កន្លែងដូចជាក, នៅពីក្រោយត្រចៀក និងកដៃ។ សូមចងចាំថាសម្រាប់ទឹកអប់ដែលមានគុណភាពគ្រាន់តែបរិមាណតិចតួចប៉ុណ្ណោះដែលមានច្រើន។ សូមចងចាំថា ប្រសិនបើអ្នកប្រើក្លិនទឹកអប់ខ្លាំងបុរសនឹងមិនស្រួលឡើយ៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)