ជ្រើសរើសទេពអប្សរដែលអ្នកជាប់ចិត្តជាងគេ ដើម្បីទស្សន៍ទាយមើលថា តើពាក់កណ្ដាលឆ្នាំក្រោយ អ្នកនឹងមានសំណាងអ្វី?
A. ទេពអប្សរ A
នៅពាក់កណ្តាលឆ្នាំក្រោយ អ្នកអាចមានសំណាងខាងហិរញ្ញវត្ថុ។ ឧទាហរណ៍ កន្លែងដែលអ្នកធ្វើការនឹងកែសម្រួលរបបប្រាក់បៀវត្ស និងប្រាក់រង្វាន់ ដូចជាបង្កើនប្រាក់ខែរបស់អ្នក ឬអ្នករកការងារក្រៅម៉ោងបានល្អ ឬអាជីវកម្មរីកចម្រើន ការវិនិយោគលើការគ្រប់គ្រងហិរញ្ញវត្ថុក៏មានប្រសិទ្ធភាពខ្ពស់ផងដែរ។
B. ទេពអប្សរ B
នៅពាក់កណ្តាលឆ្នាំក្រោយ អ្នកនឹងមានការរីកចម្រើននៅក្នុងការសិក្សារបស់អ្នក ឬទទួលបានព័ត៌មានល្អអំពីការប្រឡងដូចជា ការប្រលងដ៏សំខាន់ណាមួយ។ វាក៏អាចទៅរួចផងដែរ ដែលអ្នកនឹងរៀននៅក្នុងមុខវិជ្ជាថ្មី ដើម្បីពង្រីកចំណេះដឹងរបស់អ្នក និងមានឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួនឯង។
C. ទេពអប្សរ C
នៅពាក់កណ្តាលឆ្នាំក្រោយ ជីវិតស្នេហារបស់អ្នកនឹងផ្លាស់ប្តូរ។ ប្រសិនបើអ្នកនៅលីវ អ្នកនឹងបានជួបមនុស្សដែលអ្នកតាមរក។ បើមានគូសង្សារហើយ អ្នកទាំងពីរអាចទៅរៀបអាពាហ៍ពិពាហ៍ ឬក៏សម្រេចចិត្តថានឹងបង្ហាញខ្លួនដំបូងត្រូវដើរទៅមុខជាមួយគ្នាទៀត។
D. ទេពអប្សរ D
នៅពាក់កណ្តាលឆ្នាំក្រោយ អាជីពរបស់អ្នកនឹងមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ អ្នកមានមនុស្សគាំទ្រឡើងទៅដូចជាខ្យល់ មានឱកាសទទួលបានការផ្សព្វផ្សាយ ឬផ្លាស់ទៅកន្លែងការងារថ្មីដែលប្រសើរជាងមុន៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)