តើអ្នកគិតថាមនុស្សមួយក្រុមនេះកំពុងតែធ្វើអ្វី? ចម្លើយរបស់អ្នក នឹងបង្ហាញពីទម្លាប់របស់អ្នកនៅពេលដែលជីវិតអ្នកជួបប្រទះនឹងបញ្ហាការលំបាក។
១. មានគ្រោះថ្នាក់ចរាចរណ៍
នៅពេលអ្នកធ្លាក់ចូលក្នុងបញ្ហា ឬមានបញ្ហា អ្នកមានភាពច្របូកច្របល់ វង្វេងស្មារតី និងបង្ហាញពីលក្ខណៈទន់ខ្សោយរបស់អ្នកមិនអាចដោះស្រាយដោយខ្លួនឯងបាន។ នៅពេលអ្នកមានបញ្ហា អ្នកមានទំនោរទៅរកពឹងផ្អែក និងត្រូវការជំនួយពីអ្នកដទៃ។ ដូច្នេះប្រសិនបើអ្នកអាច អ្នកគួរថែរក្សាទំនាក់ទំនងឱ្យបានល្អជាមួយមនុស្សដែលនៅជុំវីខ្លួន ដូច្នេះនៅពេលមានបញ្ហាអ្នកក៏អាចស្នើសុំឱ្យនរណាម្នាក់ជួយអ្នកបានភ្លាមៗដែរ។
២. មើលគេវ៉ៃគ្នា
នៅពេលអ្នកជួបបញ្ហា អ្នកច្រើនតែប្រើវិធីសាស្រ្តជ្រុលដើម្បីដោះស្រាយ វាដូចជាពេលអ្នកធ្វើការជាក្រុម ហើយមានទំនាស់ អ្នកនឹងតស៊ូដើម្បីឈ្នះ សូម្បីតែទម្លាក់កណ្តាលក៏ដោយ។ កុំធ្វើកិច្ចសហប្រតិបត្តិការតទៅទៀត ជាទូទៅអាត្ម័នរបស់អ្នកខ្ពស់ណាស់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ចង្អៀតចង្អល់ ហើយទៅជាឆ្កួតដោយគ្មានផលល្អអ្វីឡើយ។
៣. ចាប់ចោរ
នៅពេលអ្នកមានការលំបាក អ្នកពូកែខ្លាំងណាស់ក្នុងការជម្រុញការទទួលខុសត្រូវសម្រាប់អ្នកដទៃឱ្យទទួល។ បន្តិចម្ដងៗមនុស្សនៅជុំវិញនឹងមានអារម្មណ៍ថា អ្នកកំពុងគិតគូរយ៉ាងខ្លាំង ចូលចិត្តទាញយកផលប្រយោជន៍ពីអ្នកដទៃ។ ប្រសិនបើអ្នកមិនផ្លាស់ប្តូរអាកប្បកិរិយានេះទេ គ្មាននរណាម្នាក់នៅជាមួយអ្នកនាពេលអនាគតឡើយ។ ពួកគេនឹងឃ្លាតឆ្ងាយពីអ្នកបន្តិចម្តងៗ ដោយមិនអើពើនឹងអ្នកនៅក្នុងគ្រាទុក្ខវេទនានោះឡើយ។
៤. មានឃាតកម្ម
អ្នកជាមនុស្សឯករាជ្យ និងរឹងចចេស ហើយមិនចូលចិត្តរំខានអ្នកដទៃ។ ដូច្នេះនៅពេលជួបការលំបាក អ្នកព្យាយាមដោះស្រាយវាដោយកម្លាំងផ្ទាល់របស់អ្នក។ ទោះវាលំបាកយ៉ាងណាក៏ដោយ អ្នកនឹងមិនបើកមាត់ដើម្បីសួរនរណាម្នាក់ឡើយ។ អ្នកត្រូវដឹងថាថាមពលរបស់អ្នកមានកម្រិត នៅពេលដែលអ្នកមិនអាចដោះស្រាយវាដោយខ្លួនឯង អ្នកគួរតែស្វែងរកជំនួយពីមនុស្សដែលនៅជិតអ្នកដូចជាគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធ។ យើងមិនអាចរស់នៅតែម្នាក់ឯងបានទេ មានពេលខ្លះដែលយើងត្រូវពឹងផ្អែកលើកម្លាំងសមូហភាព។
៥. ធ្វើការតវ៉ា
អ្នកមានភាពរួសរាយរាក់ទាក់ និងគួរឱ្យស្រឡាញ់។ នៅពេលអ្នកមានការលំបាកក្នុងការងារ អ្នកមិនចាំបាច់បើកមាត់ដើម្បីសុំជំនួយទេ តែងតែមានអ្នកជួយអ្នកជាមិនខាន។ ទោះយ៉ាងណាក៏ដោយ ដោយសារតែ អ្នកមានទម្លាប់ពឹងផ្អែកបន្តិចម្តងៗ និងខ្ជិលច្រអូស។ ប្រសិនបើអ្នកមិនក្លាយជាមនុស្សឯករាជ្យជាងនេះ អ្នកនឹងក្លាយជាមនុស្សកាន់តែអន់ថយ និងគ្មានសមត្ថភាពមិនអាចរីកចម្រើន និងអភិវឌ្ឍបានទេ។
៦. មើលការសម្តែងសៀក រាំ ឬច្រៀង
អ្នកមានទំនោរនឹងចៀសវាងនៅពេលដែលអ្នកជាប់ ឬជួបប្រទះនឹងបញ្ហា។ ជំនួសឱ្យការប្រឈមមុខ និងការបញ្ជាក់អ្វីគ្រប់យ៉ាង អ្នកនឹងរត់ឆ្ងាយពីបញ្ហាដែលអាចធ្វើទៅបាន ដោយព្យាយាមមិនអើពើនឹងវាដរាបណាអ្នកមិនចាំបាច់គិតអំពីវា។ ដឹងថាការលាក់ខ្លួនអាចជួយអ្នកឱ្យរួចផុតពីបញ្ហាបណ្តោះអាសន្ន ប៉ុន្តែទោះជាយ៉ាងណា វាមិនមែនអាចជួយឱ្យអ្នកគេចបានមួយជីវិតឡើយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)