ភ្នំពេញ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ - អតីតនិស្សិតរបស់កម្មវិធី SmartStart កម្មវិធី SmartEdu និង កម្មវិធី SmartSpark បានចូលរួម កម្មវិធី Smart Internet of Things Challenge ជាកម្មវិធីសាកល្បង ដើម្បីស្វែងរកដំណោះស្រាយបែបឌីជីថល ក្នុង វិស័យផ្សេងៗដែលកំពុងតែប្រឈមមុខ និងបង្ហាញចំណេះដឹងរបស់ពួកគេ ទាក់ទងនឹងបចេ្ចកវិទ្យាឌីជីថលដ៍សំខាន់មួយ ក្នុងសតវត្សរ៍ទី ២១។
ពាក្យ Internet of Things (IoT) សំដៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ឧបករណ៍កុំព្យូទ័រដែលបានបង្កប់នៅក្នុងឧបករណ៍ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ហើយអាចធ្វើឱ្យឧបករណ៍ទាំងនោះអាចបញ្ជូន និងទទួលទិន្នន័យបាន។ បច្ចេកវិទ្យា IoT កំពុងទទួលការពេញនិយមប្រើប្រាស់កាន់តែខ្លាំង ក្នុងវិស័យ កសិកម្ម ផលិតកម្មនានា និងក្នុងការរចនាគេហដ្ឋាន និងទីក្រុងឆ្លាត ដែលក្នុងនោះម៉ាស៊ីន ឫបច្ចេកវិទ្យា អាចទាក់ទងជាមួយគ្នាបាន ហើយទិន្នន័យ ដែលប្រមូលបាន នឹងអាចយកមកប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃ។
ឧទាហរណ៏ដ៏សាមញ្ញមួយ ដូចជា អំពូលភ្លើងនៅក្នុងអគារការិយាល័យមួយ ដែលអាចចាប់យកសកម្មភាព តាមរយៈ បច្ចេកវិទ្យា sensors នៅពេលនរណាម្នាក់នៅក្នុងបន្ទប់ ហើយបន្ទាប់មក អំពូលភ្លើងអាចបិទ ឫ បើក ដោយស្វ័យប្រវត្តិ ។
ដោយសហការជាមួយ Impact Hub Phnom Penh និង Arrowdot កម្មវិធី Smart IoT Challenge រៀបចំឡើងក្នុងគោលបំណងផ្តល់ឲ្យនិស្សិតនូវចំណេះដឹង IoT មូលដ្ឋាន ហើយពួកគេត្រូវស្វែងរក បញ្ហាពិតៗ ហើយបន្ទាប់មករៀបចំគម្រោងបង្កើតវិធី ដែលបច្ចេកវិទ្យា IoT អាចផ្តល់ដំណោះស្រាយបាន។
ជ័យលាភី ក្រុម Smart Composting សម្រេចយកបញ្ហា ការខ្ជះខ្ជាយនិងសំណល់ម្ហូបអាហារ និងបង្កើតដំណោះស្រាយដោយប្រើ sensorដែលកំណត់សំណើមសីតណ្ហភាពនិងកត្តាបរិស្ថានផ្សេងៗទៀតដើម្បីឲ្យការបង្កើតជីកំប៉ុសមានភាពងាយស្រួលជាពិសេសសម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្កើតវាពីមុនមក។
ឈ្មោះ ជា ច័ន្ទសុកសម្បត្តិ សមាជិកពីក្រុមជ័យលាភី Smart Composting និងជានិស្សិតរបស់កម្មវិធី អាហារូបករណ៍ SmartEdu បាននិយាយថា ៖ «នេះគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ សម្រាប់ខ្ញុំ និងក្រុមរបស់ខ្ញុំ ដែលបានចូលរួមក្នុងកម្មវិធី Smart IoT Challenge។ ឱកាសនេះមិនត្រឹមតែជួយឱ្យខ្ញុំរៀនជំនាញឌីជីថលថ្មីដែលកំពុងរីកចម្រើន ប៉ុណ្ណោះទេ វាក៏អនុញ្ញាតឲ្យខ្ញុំបានអនុវត្តជាមួយនឹងដំណោះស្រាយជាក់ស្តែងដែលខ្ញុំមិនធ្លាប់បានគិតពីមុនមក។ លើសពីនេះទៅទៀតខ្ញុំបានរៀនសូត្រច្រើនអំពីជំនាញក្នុងការធ្វើការងារជាក្រុម ការធ្វើបទបង្ហាញ និងការធ្វើការក្រោមសំពាធ។»
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « ពិភពលោក កាន់តែចាប់យកប្រព័ន្ធឌីជីថលកាន់តែលឿនរហ័ស ការកំណត់សម្គាល់បញ្ហាជាក់ស្ដែង ដែលអាចដោះស្រាយបានដោយប្រើបច្ចេកវិទ្យាឌីជីថល គឺជាជំហានបន្ទាប់ដ៏សំខាន់មួយ ក្នុងការទាញយកឥទ្ធិពលពីអីុនធីណិត។ ដោយសារ យើងកំពុងឆ្ពោះទៅ កាន់ បច្ចេកវិទ្យា 5G យ៉ាងលឿនរហ័ស វានឹងផ្ដល់ប្រសិទ្ធភាពខ្ពស់ ល្បឿនកាន់តែលឿន និងបញ្ចេញនូវសក្តានុពលពិតប្រាកដនៃ Internet of Things ដែលអាចយកមកប្រើប្រាស់នៅកន្លែងការងារ កសិដ្ឋាន សាលារៀន និងទីក្រុងរបស់យើង ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង។»
កម្មវិធី Internet of Things Challenge នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart Young Innovator Program ដើម្បីបង្ហាញអ្នកចូលរួម នូវកម្មវិធីបច្ចេកវិទ្យាផ្សេងៗគ្នា និងជួយអាជីវកម្មរបស់ពួកគេឲ្យកាន់តែពេញនិយម ក្នុងបណ្ដាបច្ចេកវិទ្យាឌីជីថល។ ក្នុងនាមជាជើងឯកឌីជីថលរបស់កម្ពុជា ក្រុមហ៊ុន Smart កំពុងស្វែងរកមធ្យោបាយរៀនសូត្រច្នៃប្រឌិត ដើម្បីផ្ដល់ឱកាសអប់រំឌីជីថល ដល់យុវជនកម្ពុជា តាមរយៈកម្មវិធីសំខាន់ៗ រួមមាន កម្មវិធី SmartStart និងកម្មវិធីអាហារូបករណ៍SmartEdu។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុសត្រូវសង្គមសរបស់ក្រុមហ៊ុន Smart , សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart for Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់និងធ្វើអោយជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!