ក្រុមហ៊ុនព្រូដិនសលកម្ពុជាចាប់ផ្តើមដាក់ដំណើរការកម្មវិធីឌីជីថល “Pulse ពីក្រុមហ៊ុនព្រូដិនសល” ដើម្បីឲ្យអតិថិជន ទាញយកព័ត៌មាននៃបណ្ណសន្យារ៉ាប់រង និងមាតិកាសុខភាពសំខាន់ៗ យ៉ាងងាយស្រួល គ្រប់ពេលវេលា​ គ្រប់ទីកន្លែង​

ភ្នំពេញ កម្ពុជា ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានដាក់ចេញនូវកម្មវិធីទូរស័ព្ទដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលមានឈ្មោះថា Pulse  ពីក្រុមហ៊ុនព្រូដិនសល ដែលហៅដោយខ្លីថាPulse ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការត្រួតពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់គ្រប់ពេលវេលា រួមទាំងអត្ថបទល្អៗមួយចំនួនទៀត ដែលទាក់ទងជាមួយនឹងសុខភាព កាយសម្បទា អាហារូបត្ថម្ភ ក៏ដូចជាសុខមាលភាពផ្លូវចិត្ត។ អ្នកប្រើប្រាស់កម្មវិធី Pulse ក៏អាចចូលរួមជាមួយសហគមន៍សុខភាព​ (Health Communities) ដើម្បីផ្លាស់ប្តូរគំនិត និងគន្លឹះក្នុងការហាត់ប្រាណដូចជាការរត់ និងជិះកង់ផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដើម្បីសុខភាពដោយភ្ជាប់ឧបករណ៍ឆ្លាតវៃរបស់ពួកគេទៅនឹងកម្មវិធី។

លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា​​ នៅក្រុមហ៊ុនព្រូដិនសលគោលបំណងរបស់យើងគឺដើម្បីជួយដល់ជីវិតបុគ្គលម្នាក់ៗឱ្យកាន់តែមានភាពប្រសើរបំផុត។ នៅដំណាក់កាលដំបូងនៃការដាក់ដំណើរការកម្មវិធី Pulse យើងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបំពេញតម្រូវការធានារ៉ាប់រងរបស់អតិថិជនរបស់យើង ដោយជួយឲ្យពួកគាត់អាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងប្រកបដោយភាពងាយស្រួលជាមួយនឹងភាពកក់ក្ដៅពីផ្ទះរបស់ពួកគាត់

លោក Sanjay ក៏បានបន្ថែមទៀតថា Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់របស់ព្រូដិនសល ដើម្បីធ្វើឱ្យការថែទាំសុខភាពកាន់តែមានតម្លៃសមរម្យនិងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ យើងកំពុងធ្វើការពង្រីកបន្ថែមទៀតនូវការផ្តល់ការការពារស្នូលរបស់យើងដើម្បីដើរតួនាទីកាន់តែសំខាន់ក្នុងការជួយប្រជាជនបង្ការ និងពន្យារពេលការចាប់ផ្តើមនៃជំងឺ។ យើងកំពុងធ្វើការជាមួយអ្នកពាក់ព័ន្ធជាច្រើនដើម្បីនាំយកចក្ខុវិស័យនេះមកកាន់ប្រទេសកម្ពុជា និងពង្រីកការផ្តល់ជូនរបស់យើងនៅលើ Pulse ដើម្បីបម្រើដល់ប្រជាជនជាច្រើនទៀតនៅទូទាំងប្រទេស។

យើងអាចធ្វើការទាញយកកម្មវិធី Pulse មកប្រើប្រាស់បានដោយឥតគិតថ្លៃពី Apple Store និង Google Play។ កម្មវិធី Pulse ផ្តល់ជូនអ្នកប្រើប្រាស់ក្នុងការទទួលបានឧបករណ៍ជំនួយផ្ទាល់ខ្លួនដ៏ទូលំទូលាយនិងព័ត៌មានអំពីសុខភាពជាក់ស្តែងភ្លាមៗ។ ខាងក្រោមគឺជាមុខងារសំខាន់ៗដែលមាននៅក្នុងដំណាក់កាលដំបូងនៃការដាក់ដំណើរការកម្មវិធី៖

​​​​ ​ព័ត៌មានអំពីបណ្ណសន្យារ៉ាប់រង - អ្នកប្រើប្រាស់អាចចូលមើលបណ្ណសន្យារ៉ាប់រងរបស់ពួកគេដោយចុចត្រឹមតែមួយភ្លែតប៉ុណ្ណោះ។

  • ផែនទីស្វែងរកមន្ទីរពេទ្យ - ជាផែនទីអន្តរកម្មមួយដែលអាចឱ្យអ្នកប្រើប្រាស់មើលឃើញយ៉ាងងាយស្រួល ថាតើមន្ទីរសំរាកព្យាបាល និងមន្ទីរពេទ្យដែលទទួលស្គាល់ដោយបេឡាជាតិរបបសន្តិសុខសង្គម​ (..) ណាមួយដែលនៅជិតពួកគេ។ អ្នកប្រើប្រាស់អាចមើលព័ត៌មានលម្អិតរបស់អ្នកផ្តល់សេវាសុខាភិបាល (ឧទាហរណ៍អាសយដ្ឋាន និងព័ត៌មានទំនាក់ទំនង) ហើយអ្នកអាចទូរស័ព្ទទៅផ្ទាល់ ឬប្រើប្រាស់ផែនទីដើម្បីចូលទៅកាន់មន្ទីរពេទ្យ ឬគ្លីនិកដែលបានជ្រើសរើស។

  • សន្ទស្សន៍ម៉ាស់រាងកាយ (BMI) និងសន្ទស្សន៍ស្នាមជ្រីវជ្រួញ - តាមរយៈមុខងារសន្ទស្សន៍ម៉ាស់រាងកាយ (BMI) និងមុខងារសន្ទស្សន៍ស្នាមជ្រាវជ្រួញដោយបច្ចេកវិទ្យា AI អ្នកប្រើប្រាស់អាចយល់ដឹងពីកម្រិតខ្លាញ់ក្នុងរាងកាយភាពចាស់ រួមបញ្ចូលជាមួយនឹងរង្វាស់សុខភាពរបៀបរស់នៅផ្សេងៗទៀត តាមរយៈការថតរូបដោយខ្លួនឯង (Selfie)​។ ជាមួយនឹងមុខងារដែលត្រូវបានវិវឌ្ឍន៍មិនឈប់ឈរ ដូចជាការដាក់ពិន្ទុទៅលើកម្រិតនៃភាពជ្រីវជ្រួញ លោកអ្នកអាចប្រើប្រាស់លទ្ធផលនេះ ក្នុងការរៀបចំកម្មវិធីប្រចាំថ្ងៃ ដើម្បីបង្ការហានិភ័យមួយចំនួនទាក់ទងទៅនឹងសុខភាព ដូចជាការវិវត្តនៃជម្ងឺមហារីកស្បែក។

  • អត្ថបទយល់ដឹងពីសុខភាព៖ អ្នកប្រើប្រាស់នឹងទទួលបាននូវចំណេះដឹងល្អៗទាក់ទងទៅនឹងសុខភាពដែលអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ ដែលអាចមានទម្រង់ដូចជា៖ អត្ថបទ វីឌីអូ និងរូបព័ណ៌នា។ ជាក់ស្ដែងកម្មវិធីរបស់យើងក៏ផ្ដល់ជូននូវប្រធានបទថ្មីៗ ទាន់ហេតុការណ៍ ដែលក្ដោបគ្រប់ប្រធានបទរួមមាន ប្រធានបទទាក់ទងនឹងសុខភាពផ្លូវចិត្ត ផ្លូវកាយ អាហារូបត្ថម្ភ កាយសម្បទា ក៏ដូចជាការស្រាវជ្រាវថ្មីៗទាក់ទងទៅនិងវីរុស កូវីដ ១៩​ (ឧទាហរណ៍ដូចជាដំណើរនៃការស្រាវជ្រាវ និងការផលិតវ៉ាក់សាំង កូវីដ ១៩ ដើម្បីចែកជូនទៅកាន់សាធារណៈជនជាដើម)។ បន្ថែមពីនេះផងដែរ ក៏មានគន្លឹះខ្លីៗដែលលោកអ្នកអាចអនុវត្តតាមដើម្បីបង្ការនូវជម្ងឺធ្ងន់ៗមួយចំនួនដែលឧស្សាហ៍កើតមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងដូចជា ជំងឺគ្រុនឈាម និងមហារីក។

កម្មវិធី Pulse គឺជាវេទិកាវិវឌ្ឍន៍ហើយក្រុមហ៊ុនព្រូដិនសលនឹងសហការជាមួយដៃគូថ្មីៗ បន្ថែមនូវឧបករណ៍ និងសេវាកម្មផ្សេងៗ (ឧទាហរណ៍មុខងារវាយតម្លៃសុខភាពដែលប្រើបច្ចេកវិទ្យា AI និងការពិគ្រោះយោបល់តាមប្រព័ន្ធអ៊ីនធឺណិត) ជាដំណាក់កាល។ បន្ទាប់ពីការដាក់ដំណើរការក្នុងតំបន់របស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីកាលពីខែសីហា ឆ្នាំ២០១៩ ឥឡូវនេះកម្មវិធី Pulse​ មានវត្តមាននៅលើទីផ្សារសរុបចំនួន ១១នៅអាស៊ី រួមមានទាំងប្រទេសកម្ពុជាផងដែរ។ មកដល់សព្វថ្ងៃ កម្មវិធីនេះត្រូវបានគេធ្វើការទាញយកមកប្រើប្រាស់នៅលើទូរស័ព្ទដៃជាង ៩ លាន នៅក្នុងតំបន់។

សម្រាប់ការសាកសួរព័ត៌មានផ្សព្វផ្សាយសូមទំនាក់ទំនង៖

អ្នកស្រី ថន ធាវី, ០៧៨ ៩៨៩ ៨៧២

អំពី Pulse ពីក្រុមហ៊ុនព្រូដិនសល

កម្មវិធី Pulse ពីក្រុមហ៊ុនព្រូដិនសល គឺជាកម្មវិធីសុខភាពឌីជីថលតែមួយគត់ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ការគ្រប់គ្រង និងតាមដានសុខភាពទូទៅជារួមដល់អ្នកប្រើប្រាស់។ ដោយប្រើប្រាស់បច្ចេកវិទ្យា AI និងមានសមត្ថភាពអាចរៀនសូត្រដោយខ្លួនឯង ជាមួយនឹងព័ត៌មានដែលជាក់លាក់ និងទាន់ពេលវេលាពិតប្រាកដ កម្មវិធីនេះនឹងក្លាយជាដៃគូសុខភាព និងសុខមាលភាពរបស់អ្នកគ្រប់ពេលវេលា ដល់អ្នកប្រើប្រាស់ ដែលជួយលោកអ្នកទប់ស្កាត់ ពន្យារ និងការពារពីការចាប់ផ្តើមនៃជំងឺផ្សេងៗ។ កម្មវិធី Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់របស់ព្រូដិនសលក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានតំលៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នានៅទូទាំងទ្វីបអាស៊ីតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងភាពជាដៃគូថ្នាក់ខ្ពស់បំផុត។

បន្ទាប់ពីការដាក់ដំណើរការ Pulse នៅក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី កាល់ពីខែសីហា ឆ្នាំ២០១៩កន្លងមក ឥឡូវនេះ Pulse​ មានវត្តមាននៅលើទីផ្សារសរុបចំនួន ១១ ហើយរួមបញ្ចូលទាំងការកើនឡើងនៃសេវាកម្មបន្ថែម ដូចជាការពិនិត្យរោគសញ្ញា និងការវាយតម្លៃសុខភាព សេវាកម្មសុខាភាពផ្ទាល់ខ្លួន និងការពិគ្រោះយោបល់ជាវីដេអូជាមួយ វេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេសដែលបានចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ។

ចាប់តាំងពីការដាក់ដំណើរការរហូតមកដល់បច្ចុប្បន្នកម្មវិធី Pulse ត្រូវបានគេធ្វើការទាញយកមកប្រើប្រាស់ច្រើនជាង ៩ លានដងនៅអាស៊ី ។ បច្ចុប្បន្ន Pulse មានវត្តមាននៅលើ Apple​ Store / Google Play នៅក្នុងប្រទេសកម្ពុជា ហុងកុង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី តៃវ៉ាន់ ថៃ វៀតណាម។

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយក Pulse សូមចូលទៅគេហទំព័រ www.wedopulse.com

អំពីក្រុមហ៊ុន ព្រូដិនសលនៅកម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក ហៅកាត់ថា ព្រូដិនសលកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជនក៏ដូចជាការធ្វើសិក្ខាសាលានានាស្តី ពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស*។ បច្ចុប្បន្ន ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា។ នៅក្នុងទ្វីបអាស៊ី ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។

*ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមានទំហំអាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតបុគ្គលម្នាក់ៗឱ្យមានភាពប្រសើរឡើង តាមរយៈធានារ៉ាប់រងអាយុជីវិតនិងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc)​ ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន​ (Prudential Assurance​ Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអឹម & ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។