- កម្មវិធី សុខុមាលភាពឌីជីថល (Digital Wellbeing) នឹងជួយឱ្យអ្នកគ្រប់គ្រងពេលវេលាប្រើប្រាស់កម្មវិធី TikTok ដោយប្រើកម្មវិធីកំណត់ពេលវេលា ដែលអាចចាក់សោរដាក់លេខសម្ងាត់បាន
- រីករាយជាមួយនឹងវីដេអូកំប្លែង និងសប្បាយៗពីអ្នកផលិតវីដេអូល្បីៗរបស់ TikTok ដូចជា [@]gabe និង [@]cosette ទាក់ទងនឹងការដើរលេងជុំវិញទីក្រុង ឬកន្លែងណាមួយដែលអ្នកកំពុងរស់នៅ អានសៀវភៅ ឬក៏សូម្បីតែការចាប់ផ្តើមទាក់ទងជាមួយនរណាម្នាក់ជាដើម
- វីដេអូថ្មីអំពីការកំណត់ពេលវេលាអេក្រង់ គឺជាវីដេអូថ្មីបំផុតនៅក្នុងស៊េរីវីដេអូសុវត្ថិភាពនៅក្នុងទម្រង់ «លោកអ្នកអាចគ្រប់គ្រងវាបាន» (You’re in Control) របស់ TikTok
រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បណ្តាញសង្គម TikTok កំពុងទទួលបានការពេញនិយមខ្លាំងពីក្រុមអ្នកប្រើប្រាស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងវីដេអូខ្លីៗ បែបកំប្លែង ហើយប្លែក។ ដើម្បីឱ្យអ្នកប្រើប្រាស់របស់ខ្លួននៅតែអាចបន្តរីករាយទស្សនាវីដេអូកម្សាន្តប្លែកៗ មកពីជុំវិញពិភពលោកប្រកបដោយប្រសិទ្ធភាព TikTok បានបង្កើតកម្មវិធីថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចតាមដាន និងគ្រប់គ្រងពេលវេលាដែលបានចំណាយនៅលើ TikTok ។
តើអ្នកប្រើប្រាស់អាចបន្តទស្សនាវីដេអូប្រកបដោយប្រសិទ្ធភាព បានដោយរបៀបណា? TikTok បានសហការជាមួយនឹងអ្នកផលិតវីដេអូល្បីៗ ដូចជា [@]jameshenry, [@]gabe, [@]alanchikinchow និង [@]cosette ក្នុងការបង្កើតវីដេអូខ្លីៗដែលជំរុញ និងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ ពិនិត្យមើលពេលវេលាដែលគេបានចំណាយនៅលើ TikTok។ វីដេអូទាំងនោះបានបញ្ចូលនូវភ្លេងដែលអ្នកប្រើប្រាស់ចូលចិត្ត ហើយប្រាប់ឱ្យពួកគេចាប់ផ្តើមធ្វើកិច្ចការអ្វីមួយក្នុងជីវិតពិតរបស់ពួកគេវិញម្តង។ ឧទាហរណ៍ ការដើរលេងជុំវិញទីក្រុងដែលពួកគេរស់នៅ អានសៀវភៅ ណាត់ជួប និងញ៉ាំអាហារជាមួយមិត្តភក្តិ ឬចាប់ផ្តើមណាត់ជួបនរណាម្នាក់ដែលគេពេញចិត្ត។
ដើម្បីឱ្យប្រាកដថា សាររបស់ពួកគេពិតជាបានផ្ញើទៅអ្នកប្រើប្រាស់របស់ខ្លួន អ្នកផលិតវីដេអូបានបង្កើតវីដេអូទាំងនោះជាលក្ខណៈ TikTok និងបានបង្ហោះវានៅក្នុងកម្មវិធីទូរស័ព្ទ TikTok តែម្តង។
គោលបំណងក្នុងការបង្កើតវីដេអូទាំងនោះ គឺដើម្បីក្រើនរំឭកដល់អ្នកប្រើប្រាស់ទាំងអស់ថា TikTok អាចនៅរង់ចាំពួកគេបាន ខណៈពេលដែលពួកគេចេញទៅធ្វើកិច្ចការផ្សេងៗទៀត ក្នុងជីវិតរបស់ពួកគេ។ វីដេអូទាំងនេះ គឺជាវីដេអូខ្លីៗចុងក្រោយបង្អស់នៅក្នុងស៊េរីវីដេអូ «លោកអ្នកអាចគ្រប់គ្រងវាបាន» ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់ ដើម្បីផ្តល់ឱ្យពួកគេនូវកម្មវិធីសុវត្ថិភាព និងការអនុវត្តដ៏ល្អបំផុតពី TikTok ។
នៅក្នុងវីដេអូក៏បានបង្ហាញពីកម្មវិធីគ្រប់គ្រងពេលវេលាអេក្រង់ TikTok ដោយគ្រាន់តែចុចលើប៊ូតុង សុខុមាលភាពឌីជីថល។ បន្ទាប់មក អ្នកប្រើប្រាស់អាចកំណត់ពេលវេលាដែលគេចង់ប្រើ ដោយជ្រើសរើសរយៈពេលណាមួយ រួចចាក់សោរដោយប្រើលេខកូដសម្ងាត់៤ខ្ទង់។
របៀបចូលទៅកាន់កម្មវិធីគ្រប់គ្រងពេលវេលាអេក្រង់
- ចូលទៅកាន់ «ឯកជនភាព និងការកំណត់» រួចចុចលើ «សុខុមាលភាពឌីជីថល»
- ចុចលើ «ការគ្រប់គ្រងពេលវេលាអេក្រង់»
- ជ្រើសរើសពេលវេលាណាមួយដែលលោកអ្នកពេញចិត្ត រួចចុចលើប៊ូតុងពណ៌ក្រហមនៅខាងក្រោម
TikTok តែងតែសហការជាមួយអ្នកផលិតវីដេអូល្បីៗ ដើម្បីអប់រំដល់សហគមន៍ TikTok អំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ សុខុមាលភាព និងកម្មវិធីនានា ដែលមានសម្រាប់ពួកគេ។ សក្តានុពលរបស់អ្នកផលិតទាំងនោះ បានជួយឱ្យសហគមន៍ទាំងអស់ស្គាល់គ្នា និងយល់កាន់តែច្បាស់អំពីកម្មវិធី TikTok ។ អ្នកអាចស្វែងយល់បន្ថែមពីការគ្រប់គ្រងពេលវេលាប្រើប្រាស់ នៅក្នុងមជ្ឈមណ្ឌលសុវត្ថិភាព (Safety Center) ឬគណនីជំនួយ ([@]TikTokTips)ដែលមាននៅក្នុងកម្មវិធីTikTok ។
TikTok ត្រូវបានដាក់ឱ្យប្រើប្រាស់នៅទូទាំង ១៥០ប្រទេស និងតំបន់ ដែលមាន ៧៥ភាសា។ លោកអ្នកអាចទាញយកកម្មវិធី TikTok ឥឡូវនេះបាន នៅលើ iOS ឬ Google Play។
###
អំពី TikTok
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com
សម្រាប់ព័ត៌មានបន្ថែម៖
ទំនាក់ទំនងសារព័ត៌មាន
Rachel Roberts
MSA Marketing Solutions
Rachel.roberts[@]msacam.com +(855) 96 368 0826