ជ្រើសរើសភេសជ្ជៈមួយ ក្នុងចំណោមភេសជ្ជៈទាំង៤នេះ ដើម្បីដឹងថា តើអ្វីដែលជាបញ្ហា តែងតែរំខានដល់អារម្មណ៍របស់អ្នក?
A. អារម្មណ៍រំខានដែលមានជាអចិន្ត្រៃយ៍នៅក្នុងចិត្ត និងអារម្មណ៍របស់អ្នក គឺច្រើនតែផ្តើមចេញពីការរៀនសូត្រ។ ថ្មីៗនេះ មានអ្វីមួយបានកើតឡើងដែលធ្វើឱ្យអ្នកមានអារម្មណ៍ក្រៀមក្រំខ្លាំង រហូតធ្វើឱ្យញុំាមិនបានគ្រប់គ្រាន់ ថែមទាំងគេងមិនបានឆ្អែតថែមទៀតផង។ ប៉ុន្តែប្រសិនបើអ្នកបានចាប់បដិសន្ធិឡើងវិញ ជាជីវិតមនុស្សអ្នកអាចចៀសវាងការលំបាក ឬការព្រួយបារម្ភវិធីតែមួយគត់ដែលអ្នកត្រូវធ្វើគឺស្វែងរកវិធីដើម្បីដោះស្រាយឱ្យបានហ្មត់ចត់។ ប្រសិនបើអ្នកជ្រើសរើសភាពព្រងើយកន្តើយនឹងបញ្ហា បញ្ហានឹងនៅតែនៅស្ងៀមហើយរំខានអ្នកតែប៉ុណ្ណោះ។
B. បញ្ហាដែលកំពុងតែរំខាននៅក្នុងចិត្តអ្នក, កើតចេញពីអ្នកដែលអ្នកជិតស្និទ្ធអារម្មណ៍របស់អ្នកត្រូវបានជះឥទ្ធិពលខ្លាំងពេកពីពួកគេ។ នៅពេលដែលពួកគេចែករំលែកភាពរីករាយ ឬសំណាងរបស់ពួកគេ អ្នកនឹងមានអារម្មណ៍សោកស្តាយចំពោះខ្លួនអ្នកភ្លាមៗ ពីព្រោះអ្នកមិនមានសំណាងមានអារម្មណ៍ថាអ្នកអន់ជាងហើយមិនធ្វើអ្វីទាំងអស់។ ឬនៅពេលដែលពួកគេសោកសៅ អ្នកនឹងត្រូវបានហ៊ុំព័ទ្ធដោយអារម្មណ៍អវិជ្ជមាននោះ។ វាអាចពិបាកក្នុងការស្វែងរកអ្វីដែលធ្វើឱ្យអ្នកបានសប្បាយចិត្តណាស់។
C. បញ្ហាដែលកំពុងរំខាននៅក្នុងចិត្តអ្នក គឺផ្តើមចេញពីជម្លោះជាមួយអ្នកដទៃ។ វាហាក់ដូចជាអ្នកមិនល្អក្នុងការធ្វើទំនាក់ទំនងសង្គម ដូច្នេះអ្នកត្រូវបានគេដាក់ឈ្មោះថាមិនមានភាពរួសរាយរាក់ទាក់។ ជាការពិត អ្នកក៏ត្រូវត្រឡប់គុណវិបត្តិរបស់អ្នកហើយមើលថា តើជំនាញទំនាក់ទំនងអ្វីដែលអ្នកត្រូវការដើម្បីកែលំអ? មានរឿងជាច្រើនដែលអ្នកគិតថាត្រឹមត្រូវ ប៉ុន្តែវាមិនចាំបាច់ទាល់តែសោះសូម្បីតែនាំមកនូវបញ្ហាជាច្រើនដល់អ្នកដទៃ។
D. បញ្ហាដែលកំពុងតែធ្វើឱ្យអារម្មណ៍អ្នកមិនស្រួល គឺផ្តើមចេញពីការងាររបស់អ្នក។ កាលៈទេសៈនេះ អ្នកត្រូវដោះស្រាយរឿងជាច្រើនដែលហួសពីសមត្ថភាពរបស់អ្នក ដែលតម្រូវឱ្យអ្នកចំណាយពេល និងកម្លាំងច្រើនក្នុងការគិត។ ការចំណាយពេលច្រើនពេកនៅកន្លែងធ្វើការ បណ្តាលឱ្យគុណភាពជីវិត និងស្មារតីរបស់អ្នកកាន់តែយ៉ាប់យ៉ឺន។ ប្រសិនបើអ្នកមិនអាចចាកចេញពីការងារនេះទៅអ្នកផ្សេង អ្នកអាចសម្របខ្លួនបានដោយអភិវឌ្ឍផែនការរស់នៅសមរម្យ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)