កម្មវិធីពង្រឹងអាជីវកម្មសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដើម្បីជួយដល់សហគ្រិន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ត្រូវបានសម្ភោធ​ ក្រោមការឧបត្តម្ភរបស់មូលនិធិទឹកប្រាក់1លានដុល្លាររបស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩

រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២០ - ដើម្បីជួយគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំងប្រទេសកម្ពុជា Impact Hub Phnom Penh បានដាក់ដំណើរការកម្មវិធីអប់រំថ្មីមួយ សម្រាប់សហគ្រិននៅកម្ពុជា  ដែលកម្មវិធីនេះបានទទួលជំនួយពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងកូវីដ១៩។

_MG_9771

កម្មវិធីថ្នាក់សិក្សាអនឡាញនេះ មានគោលបំណងជួយ ដល់សហគ្រិននៅកម្ពុជា ដើម្បីជំនះបញ្ហា ដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ១៩។ កម្មវិធីនេះបង្កើតឡើង ជាពិសេសសម្រាប់អ្នកដឹកនាំអាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការ​​ដំណោះស្រាយ ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេប្រសើរឡើងនិងបង្កើតក្រុមហ៊ុនដែលធន់នឹងគ្រោះមហន្តរាយផ្សេងៗ។

អំឡុងពេលនៃកម្មវិធីសិក្សា អ្នកចូលរួមនឹងរៀនសូត្រអំពីរបៀបវាយតម្លៃនៃប្រតិបត្ដិការអាជីវកម្មនាពេលបច្ចុប្បន្នរបស់ពួកគេ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃកាលៈទេសៈ ដោយរៀបចំគម្រោង និងអនុវត្តផែនការថ្មី។ តាមរយៈកម្មវិធីនេះ       សហគ្រិនក៏នឹងរៀនអំពីវិធីផ្សេងៗដើម្បីទទួលបានមូលនិធិជំនួយបន្ថែម ការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងវិធីកែលម្អផែនការហិរញ្ញវត្ថុរបស់ពួកគេឡើងវិញឲ្យសាកសមនឹងទីផ្សារបច្ចុប្បន្ន។ ថ្នាក់រៀនតាមអនឡាញ នឹងមាននៅលើគេហទំព័ររបស់ Impact Hub ហើយសហគ្រិនអាចចូលមើលខ្លឹមសារមេរៀនបានគ្រប់ពេលដោយឲ្យគិតថ្លៃ។

_MG_9857

កញ្ញា Olivia Hough នាយកគ្រប់គ្រងរបស់ Impact Hub Phnom Penh  មានប្រសាសន៍ថា៖ «​គោលដៅនៃកម្មវវិធីពង្រឹង អាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមគឺ ដើម្បីនាំយកចំណេះដឹងដល់សហគ្រិននៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតអាជីវកម្មប្រកបដោយនិរន្តរភាព និងភាពធន់ ដែលអាចជំនះវិបតិ្ត ដូចជាជំងឺរាតត្បាតសកលកូវីដ១៩។»

ម្ចាស់អាជីវកម្មទាំងអស់ នឹងអាចចូលមើលវគ្គសិក្សាតាមអនឡាញ ផ្សេងៗគ្នា និងចូលរួមក្នុងការសន្ទនាតាមអនឡាញប្រចាំខែជាមួយសហគ្រិនដទៃទៀតផងដែរ។ ពួកគេក៏អាចចូលមើលវីដេអូ ប្រភពឯកសារ ករណីសិក្សាដែលមកពីជុំវិញពិភពលោក និងធ្វើកិច្ចការលំហាត់ ផ្សេងទៀតផងដែរ។ ថ្នាក់រៀនតាមអនឡាញនឹងចំណាយពេលប្រហែល ១០ ម៉ោង ដើម្បីបញ្ចប់ ហើយអ្នកចូលរួមដែលទទួលបានជោគជ័យទាំងអស់ នឹងទទួលបានវិញ្ញាបនប័ត្រនៅចុងបញ្ចប់នៃវគ្គសិក្សា។

_MG_9810

កញ្ញា Olivia Hough បន្ថែមទៀតថា ៖ «យើងបានចាប់ដៃគូជាមួយ ក្រុមហ៊ុន Spring Activator ជាក្រុមហ៊ុនកាណាដាដែលគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី និងមានបទពិសោធន៍ក្នុងការឆ្លងកាត់វិបត្តិសេដ្ឋកិច្ចចំនួន ៣ លើក  ដែលនេះហើយជាកត្តាធ្វើឲ្យក្រុមហ៊ុនមានបទពិសោធន៍ដោយផ្ទាល់ក្នុងការដឹកនាំអាជីវកម្មឆ្លងកាត់ពេលវេលាលំបាកនៃភាពមិនប្រាកដប្រជា

និងហានិភ័យ។  យើងបានដាក់បញ្ជូលការសិក្សា និងបកប្រែខ្លឹមសារ ដើម្បីឲ្យសាកសមនឹងបរិបទសង្គមសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។» 

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Smart បានផ្តល់ជំនួយមូលនិធិដល់គម្រោងចំនួន ១១  ផ្សេងៗគ្នា តាមរយៈ មូលនិធិប្រឆាំងវីរុសកូវីដ ១៩ ដែលក្នុងចំណោមគម្រោងនោះគឺផ្តោតលើសកម្មភាពផ្សេងៗដូចជា ការអប់រំពីចម្ងាយ ការរក្សាអនាម័យផ្ទាល់ខ្លួន បរិក្ខារការពារខ្លួនសម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកជំនួយហិរញ្ញវត្ថុសម្រាប់សហគ្រិន។

_MG_9775

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « យើងមានមោទនភាពណាស់ដែលបានគាំទ្រដល់កម្មវិធីពង្រឹងអាជីវកម្ម របស់ Impact Hub។ ការជោគជ័យរបស់អាជីវកម្មទើបបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីកសាងសេដ្ឋកិច្ចឲ្យរឹងមាំ ជាពិសេសក្នុងអំឡុងពេលដែលអាជីវកម្មកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ដូចជា ការផ្លាស់ផ្ដូរក្នុងទីផ្សារ ការបាត់បង់អតិថិជន និងបញ្ចូលសកម្មភាពទៅអនឡាញ។»

សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិទឹកប្រាក់ ១ លានដុល្លាសម្រាប់ប្រឆាំងកូវីដ១៩ របស់ ក្រុមហ៊ុន​ Smart Axiata  សូមតាមដានលើទំព័រ​ Facebook  របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់សម័យក្នុងព្រះរាជាណាច​​ក្រ​​​​ម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន  លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់និងធ្វើអោយជីវិតកាន់តែប្រសើរឡើង។

Smart ជីវិតរស់រវើក!

-ចប់-

ក្រុមហ៊ុនSmart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ៖ +855 10 202 271

អ៊ីម៉ែល៖ koam.tivea[at]smart.com.kh