ជ្រើសរើសរូបមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើមនុស្សប្រុសបែបណាដែលចាប់អារម្មណ៍ និងចូលមកក្នុងជីវិតរបស់អ្នក?
ក. បេះដូងពណ៌ ស
ប្រសិនបើជម្រើសរបស់អ្នក គឺជារូបដំបូង នេះបង្ហាញថា បុរសដែលនឹងចូលក្នុងជីវិតរបស់អ្នក គឺត្រូវចេះផ្តល់ការយកចិត្តទុកដាក់ និងតាមដានអ្នកអស់រយៈពេលជាយូរមកហើយ នេះគឺមានន័យថា គេបានចាប់អាមរម្មណ៍លើអ្នកជាយូរមកហើយ។ បុរសនោះគឺជាមនុស្សដែលអ្នកស្គាល់ ប៉ុន្តែអ្នកមិនបានស្គាល់គេយូរនោះឡើយ។
គាត់មានទេពកោសល្យក្នុងការដឹកនាំ តែមិនមែនជាមេដឹកនាំផ្តាច់ការ ឬជាប្តីដែលតឹងតែងនោះឡើយ។ គាត់ជាមនុស្សដែលតែងតែព្យាយាមបង្ហាញភាពវាងវៃ ចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈរបស់គាត់ដោយសេរី។ ហើយគាត់ដឹងថាមនុស្សនោះគឺជាអ្នក។
គាត់តែងតែចងចាំពេលវេលារីករាយជាមួយអ្នក ហើយអ្វីដែលជាគោលដៅរបស់គាត់គឺ ការដែលបានរស់នៅជាមួយនឹងអ្នក។ បុរសនេះស្រមៃចង់បានស្នេហាដ៏អស្ចារ្យ នោះគឺការជួបស្នេហាជាមួយអ្នក។ កាតនេះក៏បង្ហាញផងដែរថា មនុស្សម្នាក់នេះជាធម្មតាព្យាយាមគោលដៅរបស់គាត់តាមរបៀបតាមស្អិត ដូច្នេះគោលដៅនៃការដេញតាមអ្នកមិនមែនជាករណីលើកលែងនោះទេ។ បន្តិចម្ដងៗគាត់អាចចាប់ផ្តើមបញ្ចុះបញ្ចូលអ្នកឱ្យធ្វើការសម្រេចចិត្ត បន្ទាប់ពីការតាមអ្នកអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែលទ្ធផលនឹងពឹងផ្អែកទាំងស្រុងលើអ្នក។
ខ. បេះដូងពណ៌ ក្រហម
ប្រសិនបើវិចារណញាណរបស់អ្នកប្រាប់អ្នកឱ្យជ្រើសរើសយកកាតទី ២ នេះបង្ហាញថា ការប្រជុំរបស់អ្នក និងគាត់នឹងមានការចាប់អារម្មណ៍ខ្លាំង ព្រោះវានឹងជាការប្រជុំមួយជាមួយបុរសដែលមានភាពទាក់ទាញ និងបើកចំហរ។ ។ បុរសនេះមានអាថ៌កំបាំងជាច្រើនដែលស្ទើរតែគ្មាននរណាម្នាក់ដឹងច្បាស់ពីគាត់នោះឡើយ។ តាមរយៈការប្រាស្រ័យទាក់ទងជាមួយគាត់តែម្នាក់ឯង បានផ្តល់ឱ្យអ្នកនូវព័ត៌មានដ៏មានតម្លៃជាច្រើន។ អ្នកនឹងទទួលបានអត្ថប្រយោជន៍ និងចាប់យកឱកាសដ៏មានតម្លៃនៅក្នុងជីវិតរបស់អ្នក។
ជាមួយគាត់ អ្នកនឹងរៀនអ្វីថ្មីៗជាច្រើនពីស្នេហា រហូតដល់របៀបនៃការរស់នៅផងដែរ។ គាត់តែងតែចង់ចែករំលែកជាមួយអ្នក ហើយតែងតែមានអ្វីដែលត្រូវនិយាយទៅកាន់អ្នក។ គាត់ក៏ប្រាថ្នាការស្រឡាញ់ និងយកចិត្តទុកដាក់ពីអ្នកដែរ។ ប្រសិនបើអ្នកចូលចិត្តគាត់ ចូរថែរក្សាគាត់ ហើយបង្ហាញគាត់ថាអ្នកក៏ចាប់អារម្មណ៍គាត់ដែរ។ អ្នកអាចផ្តល់ឱ្យគាត់នូវអ្វីដែលគាត់ខ្វះខាតអស់រយៈពេលជាយូរមកហើយនោះគឺ ភាពកក់ក្តៅ និងភាពជាភរិយាដ៏ល្អរបស់គាត់។
ជឿថាគាត់ជាមនុស្សស្មោះត្រង់ និងល្អសមល្មមគ្រប់គ្រាន់សម្រាប់អ្នក។ គាត់ក៏ជាមនុស្សបើកចំហរ និងមានចិត្តល្អដោយមានទស្សនៈត្រឹមត្រូវលើជីវិតផងដែរ។ នៅជាមួយគាត់ អ្នកនឹងមិនធុញទ្រាន់ទេ ប៉ុន្តែតែងតែជួបប្រទះរឿងថ្មីៗ និងគួរឱ្យចាប់អារម្មណ៍នៅក្នុងជីវិត។
គ. បេះដូង ពណ៌ខ្មៅ
ប្រសិនបើជម្រើសរបស់អ្នកគឺជាកាតទី ៣ នេះបង្ហាញថា បុរសដែលចូលក្នុងជីវិតរបស់អ្នក គឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈគួរឱ្យចាប់អារម្មណ៍ ពេលខ្លះខុសគ្នាបន្តិចបន្តួចពីអ្នក។ ដោយសារតែរឿងនេះ គាត់ទាក់ទាញមនុស្សជាច្រើនជាពិសេសភេទផ្ទុយគ្នា។ បុរសនេះរស់នៅដោយមានគោលបំណងយកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញគាត់ ហើយតែងតែសម្លឹងឆ្ពោះទៅរកទំនាក់ទំនងដ៏ជាក់លាក់មួយ។ គាត់មិនខ្វល់ពីរឿងតូចតាចឡើយ អ្នកអាចនិយាយបានថាបុរសរបស់អ្នក ពិតជាល្អឥតខ្ចោះនៅពេលដែលគាត់បានចាប់ផ្ដើមជាមួយនឹងអ្នក។
បុរសនេះចូលចិត្តក្មេងស្រីគួរឱ្យចាប់អារម្មណ៍ និងរ៉ូមែនទិក ប៉ុន្តែត្រូវតែច្បាស់លាស់ចំពោះទំនាក់ទំនងស្នេហា។ ហើយប្រហែលជាអ្នកជាក្មេងស្រីដែលមាន "គុណសម្បត្តិ" ទាំងអស់នោះ។ ដូច្នេះប្រសិនបើអ្នក "បើកភ្លើងខៀវ" ដោយខ្លួនឯងនោះ គាត់នឹងមិនព្រងើយកន្តើយនឹងវាទេ ប៉ុន្តែភ្លាមៗនោះនឹងមានគម្រោងធ្វើជំហានដើម្បីបានចូលឱ្យកៀកជាមួយនឹងអ្នក។ បុរសម្នាក់នេះ នឹងតស៊ូព្យាយាម ដរាបណាអ្នកផ្តល់ក្តីសង្ឃឹមតិចតួចដល់គាត់៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)