ជ្រើសរើសស្បែកជើងមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីអារម្មណ៍ នោងចិត្តរបស់អ្នកដែលនឹងមានចំពោះដៃគូអនាគតរបស់អ្នក។
A. ស្បែកជើង A
អ្នកជាក្មេងស្រីដែលមានអត្តចរិតសុភាព រម្យទម មានហេតុផល និងគំនិតជាច្រើនក្នុងប្រឈមគ្រប់បញ្ហា។ អ្នកមិនមែនជាមនុស្សពូកែគិតខ្លី ឬគិតងាយនោះទេ ដូច្នេះវាមិនពិបាកសម្រាប់អ្នក ក្នុងការទាក់ទាញចំណាប់អារម្មណ៍ ឬការស្រឡាញ់ពីនរណាម្នាក់ឡើយ។ ប៉ុន្តែចំពោះរឿងស្នេហា អ្នកហាក់ជាមនុស្សខ្វះការប្រុងប្រយ័ត្ន និងហ៊ានប្រថុយយ៉ាងឆាប់។ ដូច្នេះអ្នកងាយនឹងបង្កើតទំនាក់ទំនងថ្មីៗយ៉ាងឆាប់រហ័សណាស់។ បុរសដែលអ្នកនឹងមានអារម្មណ៍ចំពោះគេ គឺមិនពូកែលើគ្រប់ទិដ្ឋភាពឡើយ អ្នកមិនប្រកាន់លើរូបរាង ការអប់រំ និងប្រវត្តិគ្រួសាររបស់គេទេ។ សំខាន់ឱ្យតែម្នាក់នោះជាមនុស្សល្អពិតប្រាកដ ចេះកំប្លែង លេងសើច ធ្វើឱ្យអ្នកសប្បាយចិត្ត ជាពិសេសគឺ អាចរស់នៅចុះសម្រុងល្អជាមួយនឹងអ្នក។ បុរសម្នាក់នេះក៏អាចមាន“ កម្រិតឈាមខ្ពស់ និងគំនិតខ្ពស់” ដូចអ្នកដែរ។
B. ស្បែកជើង B
វាហាក់ដូចជាសង្សារចាស់របស់អ្នក បានបង្រៀនអ្នកនូវមេរៀនជាច្រើនអំពីការមើលមនុស្សដែលនៅជុំវិញខ្លួន។ ដូច្នេះបច្ចុប្បន្នអ្នកពិតជាប្រយ័ត្នប្រយែង និងមានអារម្មណ៍តឹងតែខ្លាំងជាមួយបុរសដែលមានរូបរាងសង្ហា និងបត់បែន។ សរុបសេចក្ដី នៅពេលរកសង្សារថ្មី អ្នកនឹងមិនផ្តោតអារម្មណ៍ខ្លាំងពេកលើមុខមាត់ឡើយ ផ្ទុយទៅវិញអ្នកត្រូវផ្តោតអារម្មណ៍ទៅលើចិត្តគំនិត និងមនោសញ្ចេតនារបស់គេ។ បុរសដែលហៀបនឹងបង្ហាញខ្លួននៅក្នុងជីវិតរបស់អ្នក ពិតជាព្រឺព្រួចណាស់ បើនិយាយពីសម្រស់វិញ ប៉ុន្តែផ្ទុយទៅវិញពួកគេមានផ្ទៃខាងក្នុងសម្បូរបែប មានការគិតជ្រៅជ្រះ និងរ៉ូមែនទិក។ មនុស្សម្នាក់នេះមិនសូវពូកែនិយាយទេ តែចេះប្រើសកម្មភាពដើម្បីបង្ហាញការព្រួយបារម្ភ ការយកចិត្តទុកដាក់ខ្លាំងចំពោះអ្នក។
C. ស្បែកជើង C
អ្នកឱ្យតម្លៃលុយ និងតម្លៃសម្ភារនិយមជាខ្លាំង។ ដូច្នេះប្រភេទបុរសដែលអ្នកចង់កំណត់ គឺត្រូវមានលក្ខខណ្ឌសេដ្ឋកិច្ចមានស្ថេរភាព។ ប្រភេទមនុស្សដែលស្ថិតក្នុងការចាប់អារម្មណ៍នៅក្នុងភ្នែករបស់អ្នក ត្រូវបានគេព្យាករណ៍ថាជាមនុស្សម្នាក់ដែលមានហិរញ្ញវត្ថុល្អ អាចរកលុយបានច្រើន ឬមានប្រវត្តិគ្រួសារអ្នកមាន។ គាត់ក៏ឧស្សាហ៍ព្យាយាមធ្វើការជឿនលឿន និងមានមហិច្ឆិតាខ្ពស់ក្នុងអាជីពរបស់គាត់ផងដែរ។ គាត់ជាមនុស្សសមហេតុផល មានភាពចាស់ទុំ និងចិត្តអំណត់ខ្ពស់។ នៅជាមួយមនុស្សនេះ អ្នកនឹងមានអារម្មណ៍ថាមានសុវត្ថិភាព និងទីជម្រកកក់ក្ដៅ ប៉ុន្តែវាប្រហែលជាសោះកក្រោះបន្តិចហើយ ជួនកាលអាចនឹងមានអារម្មណ៍ថាធុញទ្រាន់ចំពោះគ្នាទៀតផង។
D. ស្បែកជើង D
អ្នកពិតជាអន្ទះសារក្នុងការស្រឡាញ់លើសម្រស់ ហើយពិតណាស់អ្នកក៏ស្រឡាញ់រកតែបុរសដែលមានរូបរាងសង្ហាផងដែរ។ ដូច្នេះ បើនរណាចង់បានការចាប់អារម្មណ៍ពីអ្នក នោះពួកគេត្រូវតែមានកម្រិតស្តង់ដារខ្ពស់ចំពោះរូបរាង និងសម្រស់របស់គេ។ ដូច្នេះដៃគូថ្មីរបស់អ្នកដែលនឹងមកដល់នាពេលខាងមុខនឹងមានរូបរាងសង្ហាដូចព្រះអង្គម្ចាស់ ស្បែកស ជាបុគ្គលជាន់ខ្ពស់ ឬជាអភិជន កូនអ្នកស្ដុកស្ដម្ភផងដែរ។ គាត់ដឹងពីរបៀបសម្រិតសម្រាំង និងស្លៀកពាក់ឱ្យបានល្អ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរូបរាង និងសម្លៀកបំពាក់។ ទន្ទឹមនឹងនេះ គាត់ក៏ពូកែណាស់ក្នុងការដឹងពីរបៀបផ្គាប់ចិត្តអ្នក ក៏ដូចជាអ្នកដែលនៅជុំវិញអ្នក។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយបុរសបែបនេះ នឹងធ្វើឱ្យពិបាកក្នុងការមានអារម្មណ៍សុវត្ថិភាព និងស្ថេរភាពចំបោះទំនាក់ទំនង ព្រោះគេអាចជាព្រាននារី ឬមនុស្សដែលសាវា មានស្រីច្រើនបំផុត៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)