មនុស្សម្នាក់ៗតែងតែចង់ស្វែងរកកន្លែងលំហែរអារម្មណ៍ អាចទទួលទានអាហារមួយពេលដ៏ត្រជាក់ស្រស់ស្រាយជាមួយបរិយាកាសបរិសុទ្ធបែបធម្មជាតិ តែមិនមានពេលវេលាធ្វើដំណើរឆ្ងាយនោះ «សារព័ត៌មានក្នុងស្រុក» សូមណែនាំភោជនីយដ្ឋាន មួយកន្លែងថ្មីដែលកំពុងតែពេញនិយមនោះគឺ «ភោជនីយដ្ឋាន បឹងរំចង់ » ។
«ភោជនីយដ្ឋាន បឹងរំចង់ » គឺជាកន្លែងដែលមានខ្យល់អាកាសត្រជាក់បរិសុទ្ធ មានលក្ខណៈធម្មជាតិពិតៗ មានខ្ចុះអាចអង្គុយសម្រាកក្បែរមាត់ទឹកអាចស្ទូចត្រីលេងកំសាន្តបាន ជាមួយនឹងអាហារឆ្ងាញ់ៗ មានតម្លៃសមរម្យ ប្រកបដោយអនាម័យខ្ពស់ ពិសេសគឺមានកន្លែងចតយានយន្តធំទូលាយបង្កបរិយាកាសងាយស្រួលនៅក្នុងការមកកម្សាន្តផងដែរ។
គួរឱ្យដឹងផងដែរថា « ភោជនីយដ្ឋាន បឹងរំចង់ » មានទីតាំងនៅព្រែកកំពឹស ចំងាយពីផ្លូវ ៦០ម៉ែត្រត្រឹមតែ ២គីឡូម៉ែត្រ ជិតស្ថានីយ៍ទូរស្សប៉ុស្ត៍លេខ៥ (ព្រែកកំពឹស ) និង រង្វង់មូលនាងកួរស្រូវ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 092 777 960 / 069 777 96៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Cambodia Exploration