ជ្រើសរើសក្រេមមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើក្នុងពេកនេះ អ្នកមានភាពហត់នឿយកម្រិតណា ជាមួយនឹងទំនាក់ទំនងរបស់អ្នក ជាមួយនឹងដៃគូរបស់អ្នក។
A. ៥០%
ទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក កំពុងតែធ្វើឱ្យថាមពលរបស់អ្នកធ្លាក់ចុះពាក់កណ្តាលហើយ វាពិតជាគួរឱ្យធុញទ្រាន់ណាស់ ប៉ុន្តែក្តីស្រឡាញ់ដែលអ្នកមានចំពោះមនុស្សម្នាក់ទៀតនៅតែមិនចុះថយឡើយ។ អ្នកកំពុងមានអារម្មណ៍ហត់នឿយ ដោយផ្តោតថាមពលរបស់អ្នកទៅលើការងារ / ការសិក្សា។ ប្រហែលជាអ្នក និងដៃគូរបស់អ្នកត្រូវផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទាំងពីរ ហើយធ្វើឱ្យប្រសើរឡើង ដើម្បីរៀបចំកាលវិភាគឡើងវិញ។ តាមវិធីនេះ អ្នកអាចនៅមានផលិតភាពសម្រាប់ការងារ និងទំនាក់ទំនងរបស់អ្នក។
B. ៧០%
អ្នកពិតជាធុញទ្រាន់នឹងទំនាក់ទំនងបច្ចុប្បន្នរបស់អ្នកណាស់។ វាហាក់ដូចជាផ្នែកអារម្មណ៍នេះកំពុងមានបញ្ហាជាច្រើនធ្វើឱ្យអ្នកគិតបារម្ភ និងសោកសៅជាជាងសប្បាយចិត្ត។ អ្នកលែងជាខ្លួនអ្នកក្នុងទំនាក់ទំនងនេះទៀតហើយ មានតែស្វែងរកវិធីដ៏ល្អ ឬក៏អាចនឹងបែកគ្នា ទើបជាការប្រសើរ។
C. ៣០%
មិនថាអ្នកនៅជាមួយគ្នាយូរ ឬស្ថិតក្នុងស្ថានភាពបច្ចុប្បន្នរបស់អ្នក អ្នកពោរពេញទៅដោយថាមពល និងភាពរឹងមាំសម្រាប់ទំនាក់ទំនង។ អ្នកមិនមានអារម្មណ៍ថាហត់នឿយ ឬអស់កម្លាំងទេ រាល់ពេលដែលអ្នកគិត ឬនៅជាមួយមនុស្សម្នាក់នោះ។ អ្នកតែងតែពេញចិត្តចំពោះផ្នែកអារម្មណ៍នេះ ហើយវាជាកម្លាំងជម្រុញឱ្យអ្នកបន្តទៅមុខទៀត។
D. ៩០%
ទំនាក់ទំនងនេះហាក់ដូចជាអស់កម្លាំង និងលែងមានតម្លៃនៅក្នុងគំនិតរបស់អ្នកហើយ។ បច្ចុប្បន្នអ្នកមិនត្រូវការស្នេហាទៀតទេ ហើយអ្នកក៏មិនចង់ធ្វើអ្វីដើម្បីរក្សាទុកផ្នែកស្នេហានេះដែរ។ រាល់ពេលដែលអ្នកត្រូវប្រឈមមុខនឹងមនុស្សម្នាក់នោះ អ្នកមានអារម្មណ៍ក្រៀមក្រំណាស់ ហើយក៏ចង់បោះបង់ចោលដែរ។ អ្នកគ្រាន់តែចង់ចាកចេញពីទំនាក់ទំនងនេះ រស់នៅដោយសេរី និងរីករាយជាមួយជីវិតថ្មីរបស់ខ្លួនឯងតែប៉ុណ្ណោះ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)