ស្ត្រីបើអ្នកចង់ទទួលបានការគោរពពីប្ដី អ្នកត្រូវតែចេះធ្វើខ្លួនឱ្យខ្ពង់ខ្ពស់ ប្រៀបដូចជាផ្ទះ មិនមែនឡាននោះឡើយ

នៅក្នុងជីវិតអាពាហ៍ពិពាហ៍ មនុស្សស្រីអ្នកត្រូវចាំគោលការណ៍ឱ្យច្បាស់ បើចង់បានការគោរព និងឱ្យតម្លៃពីប្ដី អ្នកត្រូវធ្វើខ្លួនឱ្យមានតម្លៃ ថ្លៃថ្នូរខ្ពង់ខ្ពស់ តម្លៃខ្លួនរបស់អ្នក ត្រូវតែរក្សាឱ្យថ្លៃប្រៀបបីដូចជាផ្ទះ នៅកាន់តែយូរ នឹងកាន់តែឡើងថ្លៃ កុំធ្វើខ្លួនដូចជាឡានឱ្យសោះ ដែលជិះ ឬប្រើកាន់តែយូរ តម្លៃកាន់តែធ្លាក់ថ្លៃចុះនោះ។

១​. បុរសបានរៀបការជាមួយនារីល្អ ក៏ដូចជាបានទិញផ្ទះមួយជារបស់ខ្លួនឯងអ៊ីចឹង

534a9c424957d81464326d6a4cf51f23

នៅពេលទិញផ្ទះ យើងប្រាកដជាត្រូវចំណាយប្រាក់យ៉ាងច្រើន។ ប៉ុន្តែពីរបីទសវត្សរ៍ក្រោយមក យើងមិនចាំបាច់ចំណាយបន្ថែមទៀតទេ។ វិធីនោះយើងនឹងទទួលបានដំបូលជ្រកដើម្បីរស់នៅដោយមិនចាំបាច់ជួលផ្ទះគេបន្តឡើយ។

ដូចគ្នានឹងការទិញផ្ទះដែរ បុរសដែលទទួលបានប្រពន្ធល្អមិនចាំបាច់ព្រួយបារម្ភច្រើនពេកទេក្នុងមួយជីវិតនេះ។ ស្ត្រីប្រភេទនេះ មានភាពឯករាជ្យណាស់ នាងមិនសួរច្រើនពេកពីប្តី ពីរឿងលុយកាក់ ឬពេលវេលានោះឡើយ។ នាងមិនពឹងផ្អែកលើប្តីរបស់នាងទេ ប៉ុន្តែតែងតែក្លាយជាដៃគូដែលសក្តិសមជាមួយប្តីរបស់នាងដើម្បីទទួលបានអ្វីៗគ្រប់យ៉ាងសម្រាប់គ្រួសាររបស់នាង។

២. មានស្ត្រីជាច្រើនដែលមិនខុសពីឡានល្បឿនលឿន តែតម្លៃថោកនោះឡើយ

B2c60b44bab5d50da2da3dcbe449da95

 

ផ្ទះ និងឡាន គឺជាទ្រព្យដ៏មានតម្លៃ ដែលយើងត្រូវចំណាយចំនួនទឹកប្រាក់ជាច្រើនដើម្បីទិញវានៅគ្រាដំបូង។ ខណៈពេលដែលផ្ទះមានតម្លៃថ្លៃ តែជាបន្តបន្ទាប់ គឺមិនចាំបាច់ត្រូវចំណាយលុយលើវាទៀតទេ ផ្ទុយទៅវិញ បើយើងនៅផ្ទះនោះកាន់តែយូរ គឺវានឹងកាន់តែឡើងថ្លៃជាបន្តបន្ទាប់។ បើទោះជាផ្ទះនោះយើងទើបតែទិញ ក៏វាវាហាងឆេងឡើងថ្លៃថែមមួយកម្រិតដែរ។ ចំណែកឯឡានវិញ បើយើងទិញហើយនោះ យើងក៏ត្រូវចំណាយទឹកប្រាក់ក្នុងការថែទាំវាជាបន្តបន្ទាប់ បើទោះជាយើងទើបតែទិញថ្មីៗក៏ដោយ តែបើយើងចង់លក់វិញ ក៏ត្រូវខាតខ្លះដែរ។

ដូចជានៅក្នុងអាពាហ៍ពិពាហ៍ បន្ទាប់ពីរៀបការបុរសតែងតែមានការសោកស្តាយបន្តិច ប្រសិនបើគេជ្រើសបានប្រពន្ធដូចជាឡាន។ ដូច្នេះ នាងនឹងក្លាយជាប្រពន្ធដែលបន្ថែមបន្ទុកលើស្វាមីមិនខានឡើយ។

៣. ស្ត្រីគួរតែមានតម្លៃខ្ពស់ដូចជាផ្ទះ តែមិនបាច់ត្រូវចំណាយប្រាក់ថ្លៃក្នុងការថែទាំងទេ

803344e7b1d10cbea7b60bc9689d50e2

នៅក្នុងទំនាក់ទំនងណាមួយ ប្រសិនបើអ្នកត្រូវចំណាយច្រើនពេកបើប្រៀបធៀបនឹងតម្លៃដែលទទួលបាន វាងាយនឹងធ្លាក់ទឹកចិត្ត និងចង់បោះបង់ណាស់។ ក្នុងនាមជាស្ត្រី ចូរមានភាពឯករាជ្យ ដូច្នេះស្វាមីរបស់អ្នកអាចចែករំលែកគ្រប់យ៉ាងជាមួយអ្នកបាន ដូចជាការរស់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ កុំគ្រាន់តែអង្គុយនៅក្បែរបុរសនោះ ចាំតែទទួលបានការមើលថែ ឬបង្អែកពីស្វាមីឱ្យសោះ។ នៅពេលអ្នកមានជីវិតផ្ទាល់ខ្លួន អ្នកនឹងសប្បាយចិត្តហើយស្វាមីអ្នកនឹងមានអារម្មណ៍ធូរស្បើយ និងមានផាសុកភាព។

ក្នុងនាមជាស្ត្រី អ្នកគួរតែកែលម្អខ្លួនឯងជារៀងរាល់ថ្ងៃ រស់នៅដោយស្មោះត្រង់។ មានតែពេលនោះទេ ដែលអាចត្រូវបានកោតសរសើរដោយបុរសដែលជាដៃគូជីវិតរបស់អ្នក៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)