ចង់ដឹងមនុស្សស្រីម្នាក់នោះ មានសុភមង្គលក្នុងជីវិតអាពាហ៍ឬអត់ មើលតែលើ៣ចំណុចនេះដឹងហើយ

ជាការពិតណាស់ មនុស្សជាច្រើនតែងគិតថា មនុស្សស្រី ឱ្យតែរៀបការមានគ្រួសារហើយ មិនសូវជាមានក្ដីសុខ សុភមង្គលនៅក្នុងជីវិតគូឡើយ ដូច្នេះ បើចង់ដឹងថា តើស្ត្រីម្នាក់នោះ មានក្ដីសុខក្នុងគ្រួសារឬអត់ យើងអាចសម្គាល់មើលដឹងលើ៣ចំណុចនេះ។

១. មើលលើសម្លៀកបំពាក់របស់នាង

119981968_5113897035302490_1294934010396193052_o

អាពាហ៍ពិពាហ៍មិនមែនជារឿងស្នេហាតែមួយលើកទេ តែជាបញ្ហាយូរអង្វែង។ ដូច្នេះប្រសិនបើអ្នករៀបការជាមួយមនុស្សដែលត្រឹមត្រូវ ហើយមានជីវិតពេញលេញទាំងផ្លូវកាយ និងផ្លូវចិត្តនោះ អ្នកនឹងមានសុភមង្គល។

ស្ត្រីទាំងអស់ចូលចិត្តភាពស្រស់ស្អាត ដូច្នេះ ប្រសិនបើនាងទទួលបានការស្រឡាញ់ពីស្វាមី ពួកគេនឹងមានគំនិតវិជ្ជមានបន្ថែមទៀតដូច្នេះពួកគេមិនដែលស្ទាក់ស្ទើរនឹងខ្លួនឯងទេ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ត្រីមិនសប្បាយចិត្តបន្ទាប់ពីរៀបការរួច ពួកគេតែងតែព្រួយបារម្ភអំពីបន្ទុកនៃសម្លៀកបំពាក់ លុយកាក់ ពួកគេពិតជាមិនអាចស្លៀកពាក់ ឬតុបតែងខ្លួនឱ្យបានត្រឹមត្រូវទេ។ ប្រសិនបើប្ដីមិនល្អ មិនស្រឡាញ់ប្រពន្ធ នោះការតុបតែងខ្លួនរបស់នាងក៏មិនល្អដែរ។

២. មើលស្នាមញញឹមនៅលើផ្ទៃមុខរបស់នាង

120123181_5113898581969002_6801277228242991248_o

នៅពេលយើងប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃ ការចាប់អារម្មណ៍របស់យើងគឺជាស្នាមញញឹមរបស់ពួកគេ។ ដូច្នេះស្នាមញញឹមរបស់ស្ត្រីក្នុងអាពាហ៍ពិពាហ៍ គឺជាសុភមង្គលដែលអាចមើលឃើញច្បាស់បំផុត។

នៅពេលនាងសប្បាយច្រើន នាងមិនលាក់បាំងពីធម្មជាតិទេ វាតែងតែចេញពីភ្នែករបស់នាង ហើយហៀរទៅដល់ទឹកមុខពោរពេញដោយញញឹមជានិច្ច។ ប្រសិនបើស្ត្រីមិនមានសំណាងទេ នោះទឹកមុខរបស់នាងក៏មិនស្រស់បស់ដែរ។ ទោះបីជាអ្នកលាក់វាក៏ដោយ តែការពិតនៅតែជាការពិត មិនអាចលាក់ជិតឡើយ។

៣. មើលបុគ្គលិកលក្ខណៈរបស់នាង

120090795_5113897128635814_7226422386345809520_o

មនុស្សម្នាក់ៗមានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន មនុស្សរអ៊ូរទាំ មនុស្សសាមញ្ញ ក៏មានមនុស្សដែលសុភាពរាបសារ និងការយល់ដដឹងជ្រៅជ្រះផងដែរ។ ប្រសិនបើស្ត្រីរៀបការជាមួយបុរសល្អម្នាក់ដែលស្រឡាញ់នាងខ្លាំង ដូច្នេះពួកគេប្រាកដជាសុភាពរាបសារ សូម្បីតែបុគ្គលិកលក្ខណៈយ៉ាងណាក៏ដោយ។ ប៉ុន្តែប្រសិនបើអ្នកជួបមនុស្សស្រីប្រភេទណាដែលតែងតែរអ៊ូរទាំ មានចរិតឆេវឆាវ ពេលយំ និងសើចប្រហែលជាមកពីស្វាមីមិនល្អ៕

120047336_5113896865302507_7369430406674087761_o

120293596_5113897338635793_7898558893797810192_o

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)