តើនៅក្នុងរូបមួយផ្ទាំងនេះ តើរូបអ្វីដែលអ្នកមើលឃើញមុនគេ នោះនឹងអាចឆ្លុះបញ្ចាំង ពីភាពខាងក្នុងរបស់អ្នកបានយ៉ាងច្បាស់។
ក. ដើមឈើ
បើរូបដំបូងដែលអ្នកបានឃើញ គឺជាដើមឈើ នោះមានន័យថា ៖
- អ្នកជាមនុស្សដែលមានមហិច្ឆិតាខ្លាំង ក្នុងការប្រកួតប្រជែងដើម្បីជ័យជម្នះ ហើយអ្នកពិតជាចូលចិត្តអារម្មណ៍ដែលក្លាយជាបុគ្គលស្ថិតក្នុងលេងរៀងទី ១ ណាស់។
- រឺក៏ហាក់ដូចជាស្ងាត់ស្ងៀមស្ងាត់តែពិតជាចូលចិត្តនិយាយចង់អោយគេចង់លឺនិងកត់សំគាល់ដោយអ្នកដទៃនៅពេលនិយាយ។
- អ្នកជាមនុស្សផ្ដោតអារម្មណ៍ខ្លាំងណាស់ ប៉ុន្តែជារឿយៗហាក់ដូចជាមិនមានអ្វីដែលចាំបាច់ និងសំខាន់ច្រើនឡើយ។
- អ្នកជាមនុស្សដែលនិយាយលេងច្រើន ដូចមនុស្សល្ងីល្ងើបើមើលពីខាងក្រៅ ប៉ុន្តែធាតុពិតខាងក្នុង អ្នកមិនល្ងង់នោះឡើយ។
- អ្នកមានការគោរពអ្នកដទៃខ្លាំងណាស់ ប៉ុន្តែចំពោះមនុស្សដែលមានភាពក្រអឺតក្រទម ឆ្មើងឆ្មៃ អ្នកគ្មានថ្ងៃគោរព និងឱ្យតម្លៃគេឡើយ។
ខ. ផើងផ្កា
បើរូបដំបូងដែលអ្នកបានឃើញគឺ ជាផើងផ្កា នោះមានន័យថា ៖
- អ្នកស្អប់មនុស្សដែលមានពុតត្បុត និយាយកុហកបោកប្រាស់ ជាពិសេសអ្នកមិនចូលចិត្តមនុស្សដែលតែងតែត្អូញត្អែរ ទួញសោក ធ្វើខ្លួនគួរឱ្យអាណិតឡើយ ។
- ពេលខ្លះហត់ណាស់ តែសេចក្តីថ្លៃថ្នូរមិនហ៊ានត្អូញត្អែរសុំជំនួយពីអ្នកដទៃទេ តែងតែខំប្រឹងធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។
- រឹងរូស មានះ តែអ្នកមិនមែនជាមនុស្សទន់ជ្រាយនោះឡើយ។
- ធាតុពិតនៅខាងក្នុងរបស់អ្នកក៏ក្រអឺតក្រទមណាស់ដែរ តែអ្នកពូកែលាក់បាំង និងតែងតែធ្វើខ្លួនរួសរាយរាក់ទាក់ រាប់អានមនុស្សជុំវិញខ្លួន។
- មានទ្រព្យស្តុកស្តម្ភ មានមិត្តភក្តិជិតស្និទ្ធ ប៉ុន្តែមានមិត្តភក្តិផ្សេងទៀតនឹងមិនស្រួលនឹងអ្នកទេ។
គ. ស៊ុតក្នុងសម្បុក
បើរូបដំបូងដែលអ្នកបានឃើញគឺ ស៊ុតក្នុងសម្បុក នោះមានន័យថា ៖
- អ្នកជាមនុស្សដែលមើលទៅមានភាពទន់ជ្រាយ តែងតែត្រូវការការពារ និងថែរក្សា ប៉ុន្តែតាមពិតអ្នកពិតជាឯករាជ្យ និងស្វិតស្វាញនៅក្នុងរូបភាពខាងក្នុង។
- ចូលចិត្តធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង ពេលខ្លះ អ្នកថែមទាំងមិនចូលចិត្តធ្វើការជាក្រុមឡើយ។
- គិតច្រើន តែរឿងភាគច្រើនដែលអ្នកគិត គឺពេលខ្លះវាអត់ប្រយោជន៍ខ្លាំង ដូច្នេះវាងាយនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានគំនិតទុទិដ្ឋិនិយម គិតច្រើន គិតគូរធ្វើឱ្យខូចចេតនា និងខុសគោលដៅជាដើម។
- ស្អប់មនុស្សពុតត្បុត និងអាត្មានិយម តែមិនហ៊ានបង្ហាញវាចេញទៅទេ នៅតែត្រូវចេះសាទរ និងសើចដាក់អ្នកដែលអ្នកមិនចូលចិត្ត។
- ធ្វើជាមនុស្សដែលប្រកាន់ពូជសាសន៍ មិនចូលចិត្តនរណាម្នាក់ ក៏អ្វីទាំងអស់គាត់នឹងស្អប់ដោយអស់ពីព្រលឹង។ ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ ឬអ្វីមួយអ្នកនឹងស្រឡាញ់ដោយអស់ពីដួងចិត្ត៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)