តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា តើអាហារសម្រន់មួយណាដែលអ្នកចូលចិត្តជាងគេ ពេលទៅមើលកុន?
A. Popcorn
ប្រសិនបើអ្នកជ្រើសរើសយក Popcorn នោះមានន័យថា អ្នកតែងតែនាំមកនូវសេចក្តីរីករាយដល់មនុស្សគ្រប់គ្នា។ តែតាមពិត អ្នកគឺជាមនុស្សក្រអឺតក្រទម មានអាត្មានិយមខ្ពស់ មិនចូលចិត្តលេងសើច ឬបង្ហាញភាពស្និទ្ធស្នាលជាមួយមនុស្សទូទៅឡើយ។ យ៉ាងណា អ្នកក៏ជាមនុស្សងាយរំជើបរំជួល នឹងរងគ្រោះខ្លាំងដោយសារតែអ្នកដទៃផងដែរ។ អ្នកមានអារម្មណ៍ និងទុក្ខព្រួយជាច្រើននៅក្នុងចិត្ត។ ការគោរពខ្លួនឯង មិនអនុញ្ញាតឱ្យអ្នកបង្ហាញការអាក់អន់ចិត្តទៅកាន់ពិភពខាងក្រៅឡើយ។
B. ដំឡូងបំពង
អ្នកគឺជាប្រភេទមនុស្សដែលមានភាពយឺតយ៉ាវណាស់ អៀនខ្មាសច្រើនពេលអ្នកជួបគ្នានរណាម្នាក់ជាលើកដំបូង។ ជាថ្នូរមកវិញ អ្នកនាំអារម្មណ៍សុវត្ថិភាពដល់អ្នកដទៃ។ អ្នកមានចិត្តស្មោះត្រង់ មានភាពជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ចំពោះមិត្តរបស់អ្នក។ មនុស្សជាច្រើនគិតថា អ្នកជាមនុស្សសុភាពរាបសារ ប៉ុន្តែតាមពិតអ្នកពិតជាក្មេងខ្ចីណាស់ ហើយមិនសូវមានសម្រស់ស្រស់ស្អាតប៉ុន្មានទេ។ នៅពេលដែលពួកគេកាន់តែជិតស្និទ្ធនឹងអ្នក ពួកគេនឹងឃើញថាអ្នកជាមនុស្សរហ័សរហួន ចង់ដឹងចង់ឃើញរស់រវើក និងក្មេងគួរឱ្យស្រឡាញ់។
C. នំបុ័ង
អ្នកជាប្រភេទមនុស្សដែលសុភាពរាបសា អាចក្លាយជាប្តី / ប្រពន្ធដ៏ល្អ បន្ទាប់ពីរៀបការរួច។ អ្នកគឺសាមញ្ញណាស់ ចូលចិត្តរស់នៅក្នុងសន្តិភាពជាងការប្រកួតប្រជែងជាមួយមនុស្សក្នុងសង្គម។ អ្វីដែលអ្នកបង្ហាញនៅខាងក្រៅ គឺច្បាស់ថាអ្នកជានរណា។ ពីដំបូង អ្នកគ្រាន់តែជាមនុស្សសាមញ្ញម្នាក់នៅតែមានគុណវិបត្តិសំខាន់ៗដូចជា ភាពទាន់សម័យ ភាពគ្មានកង្វល់ និងពេលខ្លះអាត្មានិយមក៏មានដែរ។ ប៉ុន្តែជាការតបស្នងវិញ អ្នកមានចិត្តល្អ ស្មោះត្រង់ និងចេះជួយដល់អ្នកដទៃ។
D. នំកញ្ចប់
អ្នកមើលទៅជាមនុស្សឆ្លាតវៃ និងមានទំនុកចិត្តខ្ពស់។ អ្នកតែងតែនាំមកនូវអារម្មណ៍កក់ក្តៅ ក៏ដូចជាការលើកទឹកចិត្ត និងដំបូន្មានមានល្អៗដល់អ្នកដែលនៅជុំវិញអ្នក។ ទោះបីជាវាជាប្រភពនៃការលួងលោមពីមិត្តភក្តិ និងសាច់ញាតិក៏ដោយ តាមពិតអ្នកនៅឯកោនៅក្នុងជីវិតរបស់ខ្លួនឯង។ ទោះបីជាអ្នកអាច "ព្យាបាល" ការឈឺចាប់របស់អ្នកដទៃបានក៏ដោយ តែអ្នកមិនអាចធ្វើឱ្យខ្លួនអ្នកមានភាពងាយស្រួល និងរីករាយងាយៗទេ។ អ្នកមានមនុស្សជាច្រើនដែលស្រឡាញ់អ្នក ប៉ុន្តែវាហាក់ដូចជាអ្នកមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ចូលក្នុងបេះដូងរបស់អ្នកទេ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)