ជ្រើសរើសប៊ូតុងមួយក្នុងចំណោមប៊ូតុងទាំង៤នេះ ដើម្បីធ្វើតេស្តចង់ដឹងថា អារម្មណ៍ និងផ្លូវចិត្តរបស់អ្នកពេលនេះ ស្ថិតក្នុងស្ថានភាពណា?
A. ពណ៌ផ្កាឈូក
ដំណាក់កាលបច្ចុប្បន្នរបស់អ្នកពោរពេញទៅដោយរឿងល្អៗ និងភាពរីករាយ ព្រោះអ្នកដឹង និងយល់ពីបញ្ហាគ្រប់បែបយ៉ាង។ ដំណឹងល្អ គឺព្រមទទួលស្គាល់រឿងហេតុដែលកើតមាន ដូច្នេះអ្នកក៏ចេះប្រើជីវិតឱ្យរីករាយគ្រប់ពេលវេលាដើម្បីរស់នៅឱ្យបានល្អបំផុត។ រឿងតែមួយគត់ដែលអ្នកគួរតែចងចាំគឺ រក្សាតុល្យភាពទាំងអារម្មណ៍ និងសកម្មភាព បើមិនដូច្នេះទេអ្នកងាយប្រឈមមុខនឹងអារម្មណ៍ហេលហាល បាត់បង់ បាក់ទឹកចិត្តខ្លាំងណាស់។
B. ពណ៌ស្វាយ
ការជ្រើសរើសប៊ូតុងពណ៌ស្វាយបង្ហាញថា អ្នកបានឈានដល់ជីវិតដែលអ្នកតែងតែសុបិនចង់បានហើយ។ ឥឡូវនេះអ្នកមានទំនុកចិត្ត ការជឿជាក់លើខ្លួនឯងគ្រប់គ្រាន់ ដើម្បីបន្តគោលដៅដែលអ្នកបានរក្សាទុកក្នុងចិត្តជាយូរមកហើយ។
C. ពណ៌ខៀវ
អ្នកពេញចិត្តនឹងគំនិតនៃជីវិតដែលមានតុល្យភាព ហើយដឹងថាវាសំខាន់ណាស់ដើម្បីសម្រេចគោលដៅរបស់អ្នក។ អ្នកដឹងច្បាស់ថា ការឈានដល់តុល្យភាពអស់កល្បគឺមិនអាចទៅរួចទេ ប៉ុន្តែអ្នកកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សាខ្លួនអ្នក អត់ធ្មត់ និងស្ងប់ស្ងាត់ក្នុងជីវិត និងថែរក្សាអ្នកដែលអ្នកស្រឡាញ់ឱ្យបានល្អតាមដែលអាចធ្វើទៅបាន។
D. ពណ៌ប្រផេះ
អ្នកជាមនុស្សដែលមានគំនិតសមហេតុសមផល មានគំនិតចេះយល់ការណ៍ មានសមត្ថភាពរៀបចំអ្វីៗគ្រប់យ៉ាងតាមរបៀបត្រឹមត្រូវបំផុត។ ចរិតនេះអាចធ្វើឱ្យអ្នកមើលទៅត្រជាក់ និងឃ្លាតឆ្ងាយពីអ្នកដទៃបន្តិច ប៉ុន្តែមនុស្សដែលយល់ពីអ្នកនឹងដឹងថាអ្នកជាមនុស្សបែបណាឱ្យពិតប្រាកដ ហើយគាត់ប្រាកដជាទទួលយកអ្នកបានគ្រប់យ៉ាង៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)