ជាធម្មតា មនុស្សម្នាក់ៗប្រាកដជាធ្វើការផ្លាស់ប្ដូរ នូវពណ៌នៃការលេងឆាតរបស់ខ្លួនជាមួយនឹងដៃគូ ដើម្បីទុកជាការសម្គាល់ ចំណាំ ឬមានអ្វីពិសេសហើយ ដូច្នេះ តោះ! ពេលនេះ យើងមកដឹងពីអត្ថន័យនៃការប្ដូរពណ៌ឆាតទាំងអស់គ្នា ចង់ដឹងថា ដៃគូរបស់យើង គាត់ចង់មានអត្ថន័យបែបណា?
1. ខៀវ = អាចថាគាត់ទុកអ្នកជាមនុស្សខ្ជិលច្រអូស មិនគិតច្រើន (ខ្ជិលប្តូរពណ៌)
2. ខៀវ = គាត់ឃើញអ្នកជាមនុស្សរីករាយជានិច្ចសម្រាប់គាត់
3. បៃតងស្រស់ = គាត់មើលឃើញអ្នកជាមនុស្សដែលមានសុខភាពល្អ ឬជាមនុស្សមានព្រលឹង (ធាត់)
4- លឿង = គាត់ឃើញអ្នកជាមនុស្សចិត្តក្តៅ តក់ក្រហល់ ឬនិយាយចំអកអ្នកថាជាសត្វរមាស
5. ទឹកក្រូច = គាត់ឃើញអ្នកជាមិត្តល្អរបស់គាត់
6. ក្រហម = អ្នកជាមនុស្សដែលគាត់ចូលចិត្ត និងចង់ចែចង់អ្នក។
7. ពណ៌ផ្កាឈូក = អ្នកគឺជាគូស្នេហ៍ គាត់ដែលគាត់ស្រឡាញ់ ពេញចិត្តជាខ្លាំង។
8. ពណ៌ស្វាយងងឹត = គាត់ឃើញអ្នកជាមនុស្សម្នាក់ក្នុងគ្រួសារគាត់
9. ពណ៌ប្រផេះចាស់ = ជាមនុស្សសំខាន់ បំផុតសម្រាប់គាត់ ដែលអាចឱ្យគាត់ ប្រាប់រឿងក្នុងចិត្ត និយាយពីបញ្ហាប្រាប់អ្នកបានជានិច្ច។
10. ពណ៌បៃតងស្រាល = អ្នកគឺជាមនុស្សដែលលើកទឹកចិត្តគាត់។
11. ពណ៌ខៀវស្រាល = ធ្វើជាមនុស្សស្រលាញ់ភេទដូចគ្នា
12. ពណ៌កាពិឆៅ = គាត់ចូលចិត្តផ្លាស់ប្តូរគំនិតជាមួយអ្នក។
13. ពណ៌ផ្កាឈូកលាយទឹកក្រូច = គាត់មើលឃើញអ្នកជាមនុស្សសុភាពរាបសា ផ្អែមល្ហែម ពូកែយកចិត្តទុកដាក់។
14. ផ្កាឈូកចាស់ = គាត់មើលឃើញអ្នកជាមនុស្សម្នាក់ដែលរវល់ ឬមមាញឹក កម្រមានពេលទំនេរច្រើនក្នុងការនិយាយរកគ្នា។
15. ពណ៌ស្វាយស្រាល = គាត់មើលឃើញអ្នកជាមនុស្សម្នាក់ដែលធ្លាប់ស្គាល់គ្នា។
តើសម្រាប់អ្នកយល់យ៉ាងណាដែរ ចំពោះការផ្លាស់ប្ដូរពណ៌នេះ? ចុះសម្រាប់អ្នក និងដៃគូឆាតរបស់អ្នក ចូលចិត្តដាក់ពណ៌មួយណារដែរ? សម្រាប់អ្នកដែលកំពុងតែលួចស្រឡាញ់គេ ឬកំពុងតែចង់ទាក់ទងគេ អ្នកក៏អាចសាកល្បងប្រើពណ៌ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកចំពោះគេបានដែរ៕
ប្រភព ៖ gangbeauty / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)