ភ្នំពេញ,ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ - ដើម្បីចូលរួមលើកកម្ពស់ និង ជម្រុញការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ក្រុមហ៊ុន Smart Axiata បានផ្ដួចផ្ដើមការចែកជូនទឹកប្រាក់ពីកាត «កោសឈ្នះ! កោសឈ្នះ!» ដែលជាកម្មវិធីបញ្ចូលលុយជាមួយកាតកោស ប្រាក់រៀល ចំនួន ៥,000 ឬ ១0,000 រៀល និងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ។
អតិថិជន ២ រូប មកពីខេត្តបាត់ដំបង និងខេត្តតាកែវ បានឈ្នះរង្វាន់ទឹកប្រាក់ មួយនាក់ ១ ម៉ឺនដុល្លារ ដែលជារង្វាន់ធំមួយក្នុងចំណោមរង្វាន់ធំជាច្រើនផ្សេងទៀត។
យុវជន ជឹម ចិត្រា មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអ្នកឈ្នះរង្វាន់ ១0,000 ដុល្លារ ដំបូងគេបង្អស់ បានឲ្យដឹងថា៖ «ការឈ្នះរង្វាន់ទឹកប្រាក់១ ម៉ឺនដុល្លារពិតជាជួយខ្ញុំបានច្រើនមែនទែន ពីព្រោះឥឡូវនេះគឺពិបាករកការងារខ្លាំងណាស់ដោយសារតែមានវិបត្តិកូវីដ១៩ ដែលកំពុងរាតត្បាតពេញប្រទេស»
អ្នកឈ្នះរង្វាន់សាច់ប្រាក់ ១០,000 ដុល្លារ ម្នាក់ទៀតគឺ លោកស្រី នាង វឿន ជាពលរដ្ឋស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា លោកស្រីមិនដែលនឹកគិតថាមានសំណាង ឈ្នះរង្វាន់ធំយ៉ាងនេះទេ ហើយលោកស្រី នឹងយកលុយឈ្នះពីកម្មវិធីនេះទៅសងបំណុលគេ ខ្លះទុកឲ្យកូនរៀន និងខ្លះទៀតទុកប្រើប្រាស់ពេលចាំបាច់ណាមួយ។
អ៊ុំស្រី នាង វឿន បាននិយាយថា «ពេលល្ងាច កូនពៅអ៊ុំកោសកាតឃើញរង្វាន់ ១ ម៉ឺនដុល្លារ…អ៊ុំចាប់ផ្ដើមមានអារម្មណ៍រំភើបខ្លាំងណាស់ ហើយទឹកភ្នែកហូរមករាវៗម៉ង អ៊ុំមិនដែលគិតថាអ៊ុំមានសំណាងឈ្នះរង្វាន់ធំយ៉ាងនេះទេ។ អ៊ុំសប្បាយចិត្តពេករហូតដល់ដេកមិនលក់ពេញមួយយប់។អ៊ុំគិតថានឹងយកលុយខ្លះទៅសងគេ ហើយទុកខ្លះឲ្យកូនដើម្បីរៀន និងខ្លះទៀតទុកទិញថ្នាំពេទ្យប្រសិនបើអ៊ុំឈឺ។»
គួរបញ្ជាក់ថាតាមរយៈ កាត«កោសឈ្នះ! កោសឈ្នះ!» គ្រប់កាតកោសប្រាក់រៀលទាំងអស់របស់ Smart គឺសុទ្ធតែមានរង្វាន់ដែលរង្វាន់សរុបទាំងអស់នោះមានដូចជា៖
ចាប់តាំងពីផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា Smart ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការបច្ចេកវិទ្យា4Gក្នុងឆ្នាំ 2014 និងបន្តបន្ទាប់ដោយបច្ចេកវិទ្យា4G + នៅឆ្នាំ 2016 និងបច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅឆ្នាំ 2017 និង4.5G នៅឆ្នាំដដែល។
កាលពីពាក់កណ្ដាលឆ្នាំ២០២០នេះ ក្រុមហ៊ុន Smart បានរៀបចំធ្វើតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសបញ្ជាក់ពីភាពជាអ្នកនាំមុខគេជានិច្ចរបស់ក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍ចល័ត Smart។
ក្រុមហ៊ុន Smart ប្ដេជ្ញាបន្តនាំយកកម្មវិធីឈ្នះរង្វាន់ពិសេសៗ របៀបរស់នៅបែបឌីជីថលថ្មី និងកម្មវិធីកំសាន្តជាច្រើនផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមតាមដានលើទំព័រ Facebook របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់ www.smart.com.kh។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។
នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖
សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖
ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។
ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
-ចប់-
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អីុមែ៉ល៖ koam.tivea[at]smart.com.kh