តើភេសជ្ជៈណាមួយដែលអ្នកចូលចិត្ត និងចង់ញុំាជាងគេ? ជ្រើសរើសភេសជ្ជៈមួយតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីចំណាប់អារម្មណ៍របស់អ្នកដទៃដែលមានចំពោះអ្នក
A. អ្នកមានអារម្មណ៍ថាគួរឱ្យទុកចិត្ត និងមានសុវត្ថិភាពនៅពេលអ្នកទំនាក់ទំនងដំបូង។ ពួកគេឱ្យតម្លៃអ្នកជាមនុស្សចិត្តល្អ សុភាពរាបសារ និងចេះគិតដល់អ្នកដែលនៅជុំវិញអ្នក។ ជាមួយអ្នក ពួកគេមិនមានអារម្មណ៍ថាមានសម្ពាធ ឬពិបាកក្នុងការចុះសម្រុងជាមួយអ្នកនោះទេ ព្រោះថាចរិតធម្មជាតិរបស់អ្នក គឺជាមនុស្សម្នាក់ដែលសាមញ្ញ និងមានភាពរួសរាយរាក់ទាក់បំផុត។ អ្នកមិនយកចិត្តទុកដាក់ចំពោះបញ្ហាស្មុគស្មាញច្រើនឡើយ ជាពិសេសគឺ មិនចូលចិត្តរញ៉េរញ៉ៃច្រើនទេ ហើយក៏មិនចូលចិត្តមើលនរណាម្នាក់ដែរគួរឱ្យធុញទ្រាន់ដែរ។ អ្នកជាមនុស្សសកម្ម ចូលចិត្តស្វែងយល់ពីទិសដៅផ្ទាល់ខ្លួនរបស់អ្នក និងប្រាថ្នាចង់ស្វែងយល់ជ្រៅជ្រះ ដើម្បីបង្កើនបទពិសោធន៍ជីវិតឱ្យកាន់តែទូលំទូលាយ។
B. អ្នកមិនមែនចង់ក្រអឺតក្រទមនឹងនរណាឡើយ អ្នកចង់ក្លាយជាមនុស្សដែលចេះជួយសង្គម និងជួយមនុស្សជុំវិញខ្លួន ប៉ុន្តែអ្នកនៅតែធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថា អ្នកពិបាកនឹងនៅក្បែរ និងពួកគេតែងតែចង់នៅឆ្ងាយពីអ្នក សូម្បីតែទើបតែស្គាល់ដំបូងក៏ដោយ។ អ្នកធ្វើឱ្យមនុស្សខ្មាសអៀនមិនហ៊ានចូលជិតនិយាយលេង ឬស្និទ្ធស្នាលនឹងពួកគេទេ។ ពួកគេមានអារម្មណ៍ថា អ្នកមិនមានភាពសាមញ្ញ ធ្វើអ្វីៗគ្រប់យ៉ាងដោយមានគោលបំណង ហើយមិនត្រូវបានគេបំភ័ន្តដោយងាយទេ។ អ្នកក៏ហាក់ដូចជាក្តៅក្រហាយ និងរំជួលចិត្តផងដែរនៅពេលខ្លះ។
C. ចំណាប់អារម្មណ៍ដំបូងរបស់មនុស្សដទៃទៀតចំពោះអ្នក គឺភាពរំភើបរីករាយ។ អ្នកជាមនុស្សដែលស្រឡាញ់សេរីភាព ចូលចិត្តលេងសើចច្រើន ប៉ុន្តែក៏ជាមនុស្សត្រូវការការគោរពផងដែរ។ លើសពីនេះ អ្នកក៏ស្អប់ការគ្រប់គ្រង ឬគាប់បញ្ជាពីអ្នកដទៃបំផុត។ មនុស្សជុំវិញអ្នកគិតថា អ្នកជាមនុស្សសុភាពរាបសារ អាចរាប់អានមិត្តភក្តិជាមួយមនុស្សជាច្រើន អ្នកក៏ចូលចិត្តផ្នែកសិល្បៈតន្រីផងដែរ បន្ថែមពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែល ចូលចិត្តការដើរលេងបែបផ្សងព្រេង ចូលចិត្តអ្វីដែលថ្មីៗ និងធ្វើឱ្យជីវិតអ្នកមានភាពរីករាយស្រស់ថ្លា។
D. អារម្មណ៍ដែលអ្នកផ្តល់ឱ្យអ្នកដទៃនៅពេលដែលអ្នកជួបពួកគេដំបូង គឺឆាប់ពេករហ័សណាស់។ យ៉ាងណាមិញ ពេលពួកគេជួបអ្នកជាលើកដំបូង វាអាចមិនមែនអារម្មណ៍ស្និទ្ធស្នាលបែបក្មេងៗនោះទេ ព្រោះអ្នកជាមនុស្សដែលមានភាពចាស់ទុំ អ្នកមានគំនិតចេះគិតជ្រៅជ្រះបំផុត។ អ្នកមានភាពចាស់ទុំជ្រៅ ស្ថិរភាព និងស្ងប់ស្ងាត់។ មនុស្សក៏កោតសរសើរ និងមានការគោរពចំពោះអ្នកផងដែរដែលមានភាពទន់ភ្លន់ រួសរាយ និងចេះប្រព្រឹត្តខ្លួន ស្របតាមពេលវេលា និងកាលៈទេសៈ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)