ទស្សន៍ទាយខ្សែបាតដៃ ដើម្បីដឹងពីដំណើរជីវិតស្នេហារបស់អ្នក

ប្រសិនបើអ្នកចង់ដឹងបន្ថែមទៀតអំពីផ្លូវនៃក្តីស្រឡាញ់នៅខាងមុខ អ្នកអាចព្យាយាមរៀនពីទិសដៅចង្អុលផ្ទាល់របស់អ្នក។

នៅក្នុងបាតដៃរបស់អ្នកមានបន្ទាត់ផ្សេងៗគ្នាជាច្រើន ដែលតំណាងឱ្យសុខភាពអាជីពស្នេហា ... ប្រសិនបើអ្នកចង់ដឹងអំពីរឿងស្នេហារបស់អ្នក សូមព្យាយាមយកដៃរបស់អ្នកមកជាមួយគ្នាដើម្បីឱ្យម្រាមដៃតូចប៉ះគ្នា និងក្រឡេកមើលខ្សែបាតដៃរបស់អ្នក។

ករណីទី ១ ៖ ខ្សែបាតដៃទាំងពីរត្រូវគ្នា

១

ប្រសិនបើខ្សែដៃទាំងសងខាង (ដៃឆ្វេង និងដៃស្តាំ) ជាប់គ្នា អ្នកគឺជាមនុស្សស្ងប់ស្ងាត់ ហើយដឹងពីរបៀបស្រលាញ់មនុស្សគ្រប់គ្នានៅជុំវិញអ្នក។ ជាអ្នកជាមនុស្សដែលពូកែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងាររបស់អ្នក។

ទោះយ៉ាងណា មនុស្សអាចវិនិច្ឆ័យអ្នកថាមិនចេះបត់បែនមានវិន័យបន្តិច ពីព្រោះធម្មជាតិរបស់អ្នកមិនចង់ផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃទេ។

ផ្អែកលើបុគ្គលិកលក្ខណៈនេះ យោបល់ និងដំបូន្មានរបស់មិត្តភក្តិ និងសាច់ញាតិពិតជាមានអត្ថន័យចំពោះអ្នក។ ហើយវានឹងមិនចម្លែកទេ ប្រសិនបើអ្នករៀបការជាមួយមនុស្សម្នាក់ដែលត្រូវបានណែនាំ និងទទួលបានការគាំទ្រពីមនុស្សគ្រប់គ្នានៅជុំវិញអ្នក។

ករណីទី ២ ៖ ខ្សែខាងស្តាំខ្ពស់ជាងខាងឆ្វេង

២

ប្រសិនបើអ្នកមានខ្សែខាងស្តាំខ្ពស់ជាងខាងឆ្វេងរបស់អ្នក នេះមានន័យថា អ្នកជាមនុស្សដែលមានមន្តស្នេហ៍ ទាក់ទាញដៃគូស្នេហាច្រើនតែមានវ័យចំណាស់ជាងអ្នក។ អ្នកគឺជាអ្នកស្រឡាញ់សេរីភា​ព ហើយមានទំនុកចិត្តទាំងស្រុងលើតម្លៃផ្ទាល់ខ្លួនរបស់អ្នក។ នេះក៏ជាមូលហេតុដែលពាក្យសម្ដី និងការវិនិច្ឆ័យរបស់អ្នកដទៃមិនរំខានអ្នកឡើយ។

មុនពេលអ្នកលង់ស្នេហ៍ជាមួយនរណាម្នាក់ អ្នកតែងតែចង់ដឹងអ្វីៗគ្រប់យ៉ាងអំពីពួកគេ។ និយាយឱ្យខ្លី អ្នកនឹងរៀបការជាមួយមនុស្សវ័យចំណាស់ ហើយទទួលបានជីវិតពេញលេញតាមរយៈប្រាជ្ញាផ្ទាល់ខ្លួន។

ករណីទី ៣ ៖ ខ្សែបាតដៃខាងឆ្វេងខ្ពស់ជាងខាងស្ដាំ

៣

ប្រសិនបើខ្សែដៃខាងឆ្វេងខ្ពស់ជាងខាងស្តាំនេះមានន័យថា អ្នកមានភាពធន់ទ្រាំ និងមានការប្តេជ្ញាចិត្តខ្ពស់។ អ្នកតែងតែប្រាថ្នាចង់បានស្នេហាដែលងប់ងល់ និងរស់រវើក។

រូបរាងគឺសំខាន់សម្រាប់អ្នក អ្នកកោតសរសើរលើភាពស្រស់ស្អាត ហើយទំនាក់ទំនងស្នេហារបស់អ្នក ទំនងជាដៃគូអ្នកជាមនុស្សដែលមានមន្តស្នេហ៍ ទាក់ទាញជាទីបំផុត។ ដូច្នេះ អាចនិយាយបានថា វាក៏ពិបាកសម្រាប់អ្នក ក្នុងការតាមស្អិតដៃគូរបស់អ្នក៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)