សាកល្បងធ្វើតេស្តទាំងអស់គ្នា ដោយគ្រាន់តែជ្រើសរើសរូបមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើអនាគតដៃគូរបស់អ្នក មានចំណុចខ្វះខាត ឬចំណុចអវិជ្ជមានអ្វី?
ក. ជ្រើសយករូបអក្សរ ក
គុណវិបត្តិរបស់ដៃគូអ្នក គឺគេជាមនុស្សដែលចូលចិត្តលេងល្បែងស្នេហា គឺមានន័យ គេជាមនុស្សសាវា ពូកែញ៉ែញ៉ង ចូលចិត្តទាក់ទងសាងស្នេហាផ្ដេសផ្ដាស បើទៅះបីជាគេទាក់ទងបើកចំហរជាមួយអ្នកក៏ដោយ តែគេនៅតែមិនខ្លាចញញើត និងលួចលាក់ទាក់ទងអ្នកផ្សេងដែរ។ ហានិភ័យដែលដៃគូរបស់អ្នកនឹងផ្លាស់ប្តូរបេះដូង ឬក្បត់អ្នកគឺខ្ពស់ណាស់ ដោយសារតែធម្មជាតិដែលមានពីកំណើតរបស់គាត់។ ដ្បិតថាគេតែងតែនិយាយថា គេស្រឡាញ់អ្នក ស្មោះតែអ្នកក៏ពិតមែន ប៉ុន្តែក្រោយខ្នងអ្នក គឺគេមិនខ្វះមនុស្សទាក់ទងនោះឡើយ។ មុនពេលសម្រេចចិត្តចូលក្នុងទំនាក់ទំនងនេះ អ្នកក៏ត្រូវព្រួយបារម្ភច្រើនដែរ ប៉ុន្តែមិនបានរំពឹងទុកវានឹងនឿយហត់ជាងអ្វីដែលអ្នកគិតទៅទៀត។
ខ. ជ្រើសយករូបអក្សរ ខ
រូបទីពីរនេះមានន័យថា ដៃគូនាពេលអនាគតរបស់អ្នក គឺគេមិនចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ចំពោះអ្នកឡើយ បើទោះបីជាអ្នកបានស្រឡាញ់ និងលះបង់ឱ្យគេច្រើនយ៉ាងណា ក៏ហាក់មិនមានតម្លៃអ្វីសូម្បីតែបន្តិចសម្រាប់គេ។ បញ្ហានៅត្រង់នេះគឺថាដៃគូរបស់អ្នកមិនមានសេចក្តីស្រឡាញ់ច្រើនចំពោះអ្នកទេ ប៉ុន្តែគ្រាន់តែយល់ច្រឡំរវាងការស្រលាញ់ និងការអាណិតតែប៉ុណ្ណោះ។ ដោយសារតែរឿងនេះ អ្នកទាំងពីរនឹងស្ថិតក្នុងស្ថានភាពមួយដែលមិនអាចមានទំនាក់ទំនងឋិតថេរ ចំណែកម្នាក់ទៀតនៅតែឈរដដែល។
គ. ជ្រើសរើសរូបអក្សរ គ
អាចនិយាយបានថាគូស្នេហ៍របស់អ្នក គឺមានចរិតកូនក្មេងពេក ហើយតែងតែធ្វើសកម្មភាពហួសហេតុមិនទៀងទាត់ គាត់នឹងធ្វើវាភ្លាមៗ ដោយមិនគិតពីអ្វីដែលត្រូវ ឬខុស និងផលវិបាកនាពេលក្រោយឡើយ។ សំខាន់ជាងនេះទៅទៀត គ្មាននរណាម្នាក់នឹងអាចផ្លាស់ប្តូររឿងនេះបានទេ សូម្បីតែខ្លួនអ្នកក៏ដោយ។ បើអ្នកកាន់តែស្រលាញ់គេខ្លាំង អ្នកក៏កាន់តែហត់ចិត្តខ្លាំង ជាមួយនឹងចរិតកូនក្មេងរបស់គេ ដែលតម្រូវឱ្យអ្នកត្រូវតាមទ្រគេជាប់មិនលែង។ ដូច្នេះ គឺទាមទារឱ្យអ្នកត្រូវចិត្តធ្ងន់ និងអត់ធន់ឱ្យខ្លាំងជាមួយននឹងគេ បើអ្នកចង់រក្សាទំនាក់ទំនងឱ្យបានយូរ តែសូមចាំថា អ្នកនឹងត្រូវហត់ចិត្ត គ្រាំចិត្តនឹងគេបំផុត។
ឃ. ជ្រើសយករូបអក្សរ ឃ
រូបនេះបង្ហាញថា អនាគតរបស់អ្នកមានបុគ្គលិកលក្ខណៈទន់ភ្លន់ កំសាក និងខ្វះទំនុកចិត្ត ភាពជឿជាក់លើខ្លួនឯង។ ដោយសារតែពួកគេតែងតែមានចិត្តគំនិតព្រួយបារម្ភជ្រុលហួសហេតុពេក ពួកគេខ្លាចមើលទៅមុខ និងក្រោយមិនហ៊ានធ្វើការសម្រេចចិត្តឡើយ។ ដំបូងអ្នកនឹងត្រូវគូស្នេហ៍របស់អ្នកដួលដោយសារតែភាពទន់ភ្លន់ ស្តាប់ និងយល់ចិត្តអ្នក ប៉ុន្តែបន្តិចម្តង អ្នកនឹងមានអារម្មណ៍នឿយហត់ខ្លាំង។ ដោយសារតែការថប់បារម្ភរបស់ដៃគូរបស់អ្នក បានធ្វើឱ្យអ្នកមានការលួងលោមឥតឈប់ឈរ លើកទឹកចិត្ត សូម្បីតែជម្រុញឱ្យមានការធុញទ្រាន់នាពេលក្រោយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)