ជ្រើសរើសស្នាមសាក់ដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងពីរូបរាង និងបុគ្គលិកលក្ខណៈរបស់អ្នក​ ទាក់ទាញអ្នកភេទផ្ទុយកម្រិតណា?

ជ្រើសរើសស្នាមសាក់ដែលអ្នកចូលចិត្តបំផុត ដើម្បីមើលថា តើរូបរាង និងបុគ្គលិកលក្ខណៈរបស់អ្នក ទាក់ទាញភេទផ្ទុយកម្រិតណាដែរ?

1

១. អស្ចារ្យអ្នកពិតជាគួរឱ្យទាក់ទាញខ្លាំង ជាមួយនឹងមនុស្សភេទផ្ទុយភាគច្រើន។ ភាគច្រើននៅពេលពួកគេឃើញអ្នក ពិតគេពិតជាចាប់ចិត្ត ហើយពិតជាទទួលស្គាល់នូវរូបរាងដ៏ល្អរបស់អ្នក។ បន្ទាប់ពីបានជួបពួកគេឃើញថា អ្នកគួរឱ្យចាប់អារម្មណ៍ គួរឱ្យស្រឡាញ់ និងជាមនុស្សដែលមានចិត្តសប្បុរសផងដែរ។ អ្នកពូកែខាងអាកប្បកិរិយា រួសរាយរាក់ទាក់ ជាមនុស្សមានហេតុផល និងមានសមត្ថភាពក្នុងការផ្គាប់ចិត្តមនុស្សភេទផ្ទុយ (ប្រសិនបើអ្នកចង់បានដៃគូស្នេហ៍ មិនពិបាករកទេ) ។ អ្នកក៏មើលទៅដូចជាមនុស្សសាមញ្ញម្នាក់ដែរ មិនមែនជាការស្អប់ខ្ពើម អាត្មានិយម ក៏មិនដែលមុខក្រញូវដែរ។ ប៉ុន្តែនៅចំពោះមុខមនុស្សជាច្រើន អាចនឹងធ្វើឱ្យអ្នកមានកំហុសចំពោះភាពស្មោះត្រង់ គ្មានកំហុសងាយនឹងត្រូវគេបំភាន់។ ប៉ុន្តែរូបរាងខាងក្រៅរបស់អ្នកពេលខ្លះ មើលទៅដូចជាសត្វក្ដាន់ល្ងង់មួយក្បាលតែប៉ុណ្ណោះ តែធាតុពិត អ្នកមិនស្លូតដូចគេគិតនោះឡើយ ដូច្នេះហើយ វាជារឿងដែលពិបាកណាស់ សម្រាប់នរណាម្នាក់ ប្រសិនបើចង់ធ្វើបាប ឬបោកបញ្ឆោតអ្នក ព្រោះអ្នកមិនមែនល្ងង់ដូចគេគិតទេ។

2

២. រូបរាង និងសោភ័ណភាបរបស់អ្នកក៏សមរម្យណាស់ ជាមួយមនុស្សភេទផ្ទុយ។ ទោះយ៉ាងណាក៏ដោយ មនុស្សគ្រាន់តែចូលចិត្តអ្នកតាមទស្សនៈសំខាន់ មិនទាក់ទាញអារម្មណ៍បុគ្គលិកលក្ខណៈ និងផ្ទៃខាងក្នុងនោះទេ។ និយាយដោយសាមញ្ញព្រោះអ្នកជាមនុស្សមិនសូវមានភាពរួសរាយរាក់ទាក់ មិនចូលចិត្តការជួបមនុស្សគ្រប់គ្នា មិនចូលចិត្តពេលមានមនុស្សច្រើនឡើយ។ យ៉ាងណាមិញ អ្នកជាមនុស្សដែល ពិបាកចូលទៅជិតណាស់ ជាពិសេសក្នុងរឿងស្នេហា។ អ្នកដែលអាចចូលក្បែរ ស្និទ្ធស្នាលអ្នកបាន សុទ្ធតែជាកំពូលមនុស្សហើយ។ ជាទូទៅអ្នកមិនបង្ហាញភាពស្និទ្ធស្នាលជាមួយភេទផ្ទុយទេ ទោះបីអ្នកនៅតែមានសុជីវធម៌ក៏ដោយ។ អ្នកតែងតែរក្សាគម្លាត ឬរយៈចម្ងាយជាក់លាក់ អ្នកកម្របង្ហាញពីបុគ្គលិកលក្ខណៈ ឬភាពខ្លាំងរបស់អ្នកណាស់។

3

៣. មុខមាត់ និងបុគ្គលិកលក្ខណៈភាពទាក់ទាញរបស់អ្នក ស្ថិតក្នុងកម្រិតជាមធ្យមសម្រាប់មនុស្សភេទផ្ទុយ មានន័យថាសម្រស់ខាងក្រៅ និងខាងក្នុងរបស់អ្នក ប្រហែលជាមិនសមនឹងភេទផ្ទុយ ៥០ ភាគរយនោះទេ ខណៈដែលនៅសល់អាចមើលឃើញនូវមន្តស្នេហ៍ពិសេសរបស់អ្នក។ ដើម្បីឱ្យមានភាពត្រឹមត្រូវរូបរាងរបស់អ្នកមិនលេចធ្លោទេ ប៉ុន្តែផ្ទុយទៅវិញអ្នកមានបុគ្គលិកលក្ខណៈទាក់ទាញមនុស្សភេទដូចគ្នាទៅវិញ។ បើនិយាយពីចំណុចខ្លាំងវិញ អ្នកជាមនុស្សស្មោះត្រង់ម្នាក់ដែលមានគំនិត មានជីវិតប្លែក និងសម្បូរបែប។ អ្នកមានទំនុកចិត្តចូលចិត្តបញ្ចេញមតិ បើកចំហ ចិត្តទូលាយ និងសប្បុរស។ អ្នកចូលចិត្តធ្វើជាមជ្ឈមណ្ឌលនៃការយកចិត្តទុកដាក់ អ្នកចង់ឱ្យអ្នកដទៃមើលថែរក្សាអ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអ្នកធ្វើដើម្បីចូលរួមជាមួយហ្វូងមនុស្សអាចបង្កឱ្យមានប្រតិកម្មចម្រុះ។ អ្នកខ្លះយល់ថាអ្នកគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអ្នកផ្សេងទៀតយល់ថាអ្នកមិនស្រួលឡើយ។

4

៤. តាមពិតសម្រស់របស់អ្នកមិនសមស្របនឹងភេទផ្ទុយភាគច្រើនទេ។ អ្នកមិនមែនជាមនុស្សដែលមានមុខមាត់ ឬបុគ្គលិកលក្ខណៈពិសេសលេចធ្លោនោះឡើយ។ ពិតជាមិនមានភាពស្រស់ស្អាតគួរឱ្យកត់សម្គាល់ ការតុបតែងខ្លួនរបស់អ្នកក៏សាមញ្ញបំផុតដែរ។ ក្រៅពីបុគ្គលិកលក្ខណៈអ្នកពិបាកក្នុងការបង្កើតចំណាប់អារម្មណ៍ដំបូងបំផុត។ រឿងអាក្រក់មួយដែលអ្នកត្រូវកែប្រែដើម្បីឱ្យកាន់តែមានភាពទាក់ទាញ គឺអ្នកគួរតែផ្លាស់ប្ដូរនូវគំនិតប្រែប្រួលយ៉ាងឆាប់រហ័សរបស់អ្នក។ អ្នកធ្វើការផ្លាស់ប្តូរយ៉ាងលឿន ប៉ុន្តែជាញឹកញាប់ចុងក្រោយនាទីដែលធ្វើឱ្យអ្នកដែលនៅជុំវិញអ្នកឈឺ ឆ្អែតចិត្ត។ ជាការពិតណាស់ នៅតែមានមនុស្សដែលរកឃើញថាអ្នកគួរឱ្យ "ចូលចិត្ត" នេះនិយាយតែចំពោះមនុស្សដែលស្គាល់អ្នកយូរឆ្នាំហើយតែប៉ុណ្ណោះ។ ពួកគេពេញចិត្តចំពោះភាពសប្បុរស ភាពស្មោះត្រង់ ភាពសាមញ្ញ និងភាពបរិសុទ្ធរបស់អ្នក៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)