A. យកចិត្តទុកដាក់ ១០០%
ជាការពិតណាស់ បើអ្នកជ្រើសយករូបអក្សរ A នោះមានន័យថា ដៃគូរបស់អ្នក ពិតជាចាប់អារម្មណ៍ខ្លាំងណាស់លើរូបរាង និងទម្ងន់របស់អ្នក ដូច្នេះគេមានការទាមទារខ្ពស់។ ប្រសិនបើអ្នកចង់ឈ្នះ ឬកាន់កាប់បេះដូងរបស់មនុស្សនេះ អ្នកត្រូវការការត្រួតពិនិត្យ និងថែរក្សាទម្ងន់របស់អ្នកឱ្យបានល្អ។ ប្រសិនបើអ្នកកំពុងស្រឡាញ់គ្នា អ្នកប្រហែលជាមានអារម្មណ៍មិនស្រួលទេ ហើយតែងតែមានលក្ខណៈផ្ទុយគ្នានៅពេលមនុស្សនោះតែងតែស្នើសុំឱ្យអ្នកកុំបរិភោគអ្វីច្រើន។ តាមពិតមិនមែនដោយសារតែមនុស្សម្នាក់ទៀត មានន័យថាស្អប់ ឬមិនចូលចិត្តនោះទេ តែពួកគេមានការបារម្ភពីសុខភាពរបស់អ្នកច្រើនជាង។ ទោះយ៉ាងណា អ្នកកាន់តែបណ្ដោយខ្លួន អ្នកនឹងកាន់តែប្រឈមនឹងជំងឺធាត់។ អ្នកទាំងពីរត្រូវមានការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាឱ្យបានច្រើន ហើយកុំឈ្លោះប្រកែកគ្នាដោយសារតែបញ្ហាតូចតាចនេះអី។
B. យកចិត្តទុកដាក់ ១០%
បើអ្នកជ្រើសយករូបអក្សរ B នេះមានន័យថា ដៃគូរបស់អ្នក គាត់មិនខ្វល់ពីរូបរាង រូបសម្រស់ ឬទម្ងន់ខាងក្រៅរបស់អ្នកទេ គឺគាត់ផ្ដោតលើចិត្តគំនិត និងភាពស្រស់ស្អាតនៃចរិតរបស់អ្នក។ ដៃគូរបស់អ្នក គាត់បានដាក់ចិត្តស្រឡាញ់អ្នកហើយគឺគាត់ច្បាស់លាស់បំផុត មិនខ្វល់ថា អ្នកធាត់ ឬស្គមនោះឡើយ។ មនុស្សនេះជឿជាក់លើជោគវាសនា ច្រើនជាងរូបរាងខាងក្រៅ។ អ្វីដែលមនុស្សម្នាក់ទៀតយកចិត្តទុកដាក់នោះគឺ ថាតើអ្នកទាំងពីរមានសុភមង្គលជាមួយគ្នាឬអត់? ផ្ទុយទៅវិញ គាត់លង់ស្នេហ៍លើភាពស្រស់ស្អាតខាងក្នុងរបស់អ្នក ដោយមិនខ្វល់ពីសម្រស់នោះឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ទោះដៃគូរបស់អ្នកគាត់មិនខ្វល់ពីរូបរាង រូបសម្រស់ខាងក្រៅរបស់អ្នកក៏ពិតមែន តែទោះជាយ៉ាងណា អ្នកគួរតែថែរក្សារូបរាង រូបសម្រស់របស់អ្នកឱ្យបានល្អ កុំឱ្យធាត់ពេកមិនល្អចំពោះសុខភាពអ្នកទេ។
C. 70% យកចិត្តទុកដាក់
តាមពិតគូស្នេហ៍របស់អ្នកក៏មានសំណូមពរតិចតួចចំពោះរូបរាងរបស់អ្នកដែរ បើទោះបៅជាពួកគេនិយាយថា គេមិនខ្វល់ពីរូបរាងធាត់ ឬស្គមក៏ពិតមែន ប៉ុន្តែគំនិតនៅក្នុងចិត្តរបស់គាត់ តែងតែគិតជានិច្ច តែគាត់មិនដឹងថា គួរនិយាយប្រាប់អ្នកបែបណា ព្រោះខ្លាចអ្នកមិនសប្បាយចិត្ត។ ប្រសិនបើអ្នកមានការសង្កេត និងចាប់អារម្មណ៍ អ្នកប្រាកដជានឹងដឹងរឿងនេះ គ្មាននរណាម្នាក់ចង់និយាយពាក្យដែលធ្វើឱ្យអ្នកដទៃអាក់អន់ចិត្តទេ ជាពិសេសអ្នកដែលខ្លួនស្រឡាញ់។ ដូច្នេះ ប្រសិនបើអ្នកចាប់អារម្មណ៍ដឹងថា ដៃគូរបស់អ្នកមានគំនិត គិតលើរូបរាងកាយ និងទម្ងន់របស់អ្នក អ្នកគួរតែកាត់បន្ថយការញុំា និងថែរក្សាឱ្យបានស្អាត កុំឱ្យម៉ាប់ៗពេក មិនមែនថាយើងផ្គាប់ចិត្តគាត់នោះទេ តែវាក៏ជាភាពសំខាន់សម្រាប់យើងខ្លួនឯងដែរ មនុស្សស្រីធាត់ជ្រុល មិនល្អឡើយ។
D. 40% យកចិត្តទុកដាក់
បើអ្នកជ្រើសយករូបអក្សរ D នេះមានន័យថា ដៃគូរបស់អ្នក គាត់ក៏គិត និងឱ្យតម្លៃលើរូបរាង និងទម្ងន់របស់អ្នកដែរ ដូច្នេះ អ្នកគួរតែគិតគូរពីរាងរូវរបស់អ្នកខ្លះផង ប៉ុន្តែប្រសិនបើអ្នកនិយាយថា អ្នកមិនពេញចិត្ត ឬអ្នកមិនចង់ គាត់ក៏មិនបង្ខំអ្នកនោះដែរ។ ទោះយ៉ាងណាក៏ដោយ វាមិនមែនជាបញ្ហាធំដែលប៉ះពាល់ដល់ការអភិវឌ្ឍអារម្មណ៍របស់អ្នកទេ។ ប្រសិនបើពួកគេបានជ្រើសរើសដើម្បីមានទំនាក់ទំនង បន្ទាប់មកមិនមានលេសដើម្បីរិះគន់អ្នកទេ អ្នកមិនចាំបាច់ផ្លាស់ប្តូរខ្លួនឯងសម្រាប់នរណាម្នាក់ឡើយ។ ទទួលបានការយល់ដឹងពីខ្លួនឯងពិតប្រាកដ ហើយគួរតែផ្លាស់ប្តូរតែខ្លួនឯងប៉ុណ្ណោះ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)