តើចំណុចអ្វីដែលធ្វើឱ្យអ្នក ងាយនឹងរងគ្រោះ ដោយត្រូវអ្នកដទៃបោកប្រាស់?

ជ្រើសរើសរូបមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងថា តើហេតុផលអ្វីដែលតែងតែធ្វើឱ្យអ្នកត្រូវរងគ្រោះ ងាយនឹងត្រូវអ្នកដទៃបោកប្រាស់!

1

ក. ភាពទន់ជ្រាយបានធ្វើឱ្យអ្នក ត្រូវបានប្រើប្រាស់ដោយអ្នកដទៃរាប់មិនអស់។ អ្នកងាយយល់ចិត្តនឹងរឿងរ៉ាវដោយអារម្មណ៍ និងមនោសញ្ចេតនារបស់មនុស្សដោយមិនដឹងថាវាអាក្រក់ ឬល្អនោះឡើយ។ អ្នកថែមទាំងមានឆន្ទៈលះបង់ការខិតខំប្រឹងប្រែងរបស់អ្នក ដើម្បីជួយដល់បុគ្គលជុំវិញខ្លួនថែមទៀតផង។ ដូច្នេះ មានមនុស្សអាក្រក់ជាច្រើន ដែលកំពុងរៀបចំផែនការដោយស្ងៀមស្ងាត់ ដូច្នេះកុំធ្វើឱ្យអារម្មណ៍អ្នកហួសប្រមាណ តែដាក់ចិត្តតែមួយកម្រិតទុកឱ្យសេចក្តីគិតពិចារណាគ្របដណ្តប់អ្វីៗគ្រប់យ៉ាងនឹងងាយស្រួល ដើម្បីកុំឱ្យអ្នកមានការសម្រេចចិត្តខុស។

2

ខ. ក្នុងក្រសែភ្នែកអ្នកដទៃ អ្នកពិតជាអភិរក្ស និងរឹងរូសណាស់ បើអ្នកគិតរឿងមួយខុស វាត្រូវតែខុស បើរឿងនោះត្រឹមត្រូវវាត្រូវតែជាការពិត។ មនុស្សត្រង់ ៗ ច្រើនតែស្អប់អ្នកដោយសារភាពរឹងចចេសរបស់អ្នក រីឯអ្នកដែលឃុបឃិតជាមួយអ្នកមិនធ្វើដូចនោះទេ។ ពួកគេមានទំនោរធ្វើតាមអ្វីដែលអ្នកនិយាយដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនគេទៅវិញ។ នៅពេលអ្នកក្លាយជាមនុស្សខិលខូចនៅចំពោះមុខមនុស្សគ្រប់គ្នា នៅជុំវិញមនុស្សនោះយល់ស្របហើយសើចចំអកចំពោះភាពល្ងង់ខ្លៅរបស់អ្នក។ សូមចាំថា ភាពចចេសរឹងរូសរបស់អ្នកនេះហើយ ដែលជាហេតុធ្វើឱ្យមនុស្សខូចមួយចំនួន អាចយកប្រៀបលើអ្នកបាន។

3

គ. អ្នកជារឿយៗត្រូវបានអ្នកដទៃប្រើដោយសារតែ ភាពសុភាពរាបសារភាព ស្មោះត្រង់ និងភាពមិនសមហេតុផលរបស់អ្នក។ អ្នកតែងតែស្ថិតក្នុងស្ថានភាពមិនគិតដោយយកចិត្តទុកដាក់ និងរួញរាក្នុងការជួយអ្នកដទៃ បន្ទាប់មកនៅពេលដល់ពេលដែលមិនធ្វើអ្វីៗ មនុស្សមិនត្រឹមតែមិនអរគុណអ្នកប៉ុណ្ណោះទេ ថែមទាំងបន្ទោសអ្នកទៀតផង។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកនៅតែធ្វើកំហុសដដែលៗ។ ហើយនោះគឺជាការបង្កើតឱកាសដ៏អស្ចារ្យសម្រាប់អ្នកដែលចង់ប្រើអ្នកជាកូនអុកដើម្បីគ្រប់គ្រងដោយសេរី។ ដូច្នេះកំណត់អត្តសញ្ញាណនរណាជាអ្នកដែលត្រូវការជំនួយរបស់អ្នកឱ្យបានត្រឹមត្រូវ។

4

ឃ. អ្នកជាមនុស្សម្នាក់ដែលគួរឱ្យចង់ស្គាល់ និងរាប់អានជាមិត្តដោយសារភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូររបស់អ្នក។ សម្រាប់អ្នកដែលអ្នកទុកចិត្តអ្នកបានត្រៀមខ្លួនជួយអ្នកដោយអស់ពីដួងចិត្ត និងដោយគ្មានការត្អូញត្អែរឡើយ ហើយក៏មិនស្នើសុំការតបស្នងសងគុណវិញដែរ។ ប៉ុន្តែតើមនុស្សទាំងនោះដែលអ្នកទុកចិត្តពិតជាសក្តិសមមែនទេ? នេះគឺជាសំណួរដែលអ្នកត្រូវគិតឱ្យបានម៉ត់ចត់។ ប្រសិនបើអ្នកមានអារម្មណ៍ថាមាននរណាម្នាក់កំពុងឆ្លៀតយកប្រយោជន៍អ្នកដោយស្ងៀមស្ងាត់ អ្នកគួរតែចាប់ពួកគេមុនពេលហួសពេលកុំទុកឱ្យពួកគេសម្រេចគោលដៅផ្ទាល់ខ្លួន ដើម្បីដើរខ្សែលើអ្នកឱ្យសោះ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)