ជ្រើសរើសបក្សីណាមួយ ដើម្បីដឹងពីបុគ្គលិកលក្ខណៈពិតរបស់អ្នក

តើបក្សីណាមួយដែលអ្នកពេញចិត្តជាងគេ ជ្រើសរើសបក្សីមួយ ដើម្បីដឹងពីបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នក។

១. បក្សីទី១

Screen Shot 2020 09 06 At 8.49.05 AM

បើអ្នកជ្រើសយកបក្សីទី១ នេះបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលតែងតែរីករាយ ជីវិតពោរពេញដោយក្ដីស្រឡាញ់ និងពោរពេញទៅដោយសុទិដ្ឋិនិយម។ អ្នកតែងតែដឹងពីរបៀបរីករាយជារៀងរាល់ថ្ងៃ។ អ្នកភ្ញាក់ឡើងដោយអំណរភាពរំភើប និងថាមពល។ ការចង់ដឹងចង់ឃើញ និងទស្សនីយភាពខាងក្នុងរបស់អ្នកនឹងធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ មិនថាអ្នកស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ អ្នកនឹងចេះរកវិធីធ្វើអ្វីខ្លះដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែរីករាយ និងមានពណ៌ស្រស់ឆើតឆាយ។

២. បក្សីទី២

Screen Shot 2020 09 06 At 8.49.14 AM

ប្រសិនបើអ្នកចូលចិត្តបក្សីទី២ជាងគេបំផុត នេះបង្ហាញពីព្រលឹងរបស់អ្នកពោរពេញទៅដោយភាពសុខដុម និងសប្បុរស។ អ្នកមានអារម្មណ៍ពេញចិត្តនឹងជីវិត និងទំនាក់ទំនងនៅជុំវិញអ្នក។ មនុស្សដែលនៅជុំវិញអ្នក ចូលចិត្តចែករំលែកអាថ៌កំបាំងរបស់ពួកគេជាមួយអ្នក ពីព្រោះមនុស្សគ្រប់គ្នាដឹងថាអ្នកអាចផ្ដល់នូវគំនិតល្អៗ និងមានមតិដើម្បីជួយពួកគេក្នុងការដោះស្រាយបញ្ហានានា។ លើសពីនេះទៅទៀត អ្នកក៏អាចផ្តល់ឱ្យពួកគេនូវដំបូន្មានត្រឹមត្រូវផងដែរ។

៣. បក្សីទី៣

Screen Shot 2020 09 06 At 8.49.23 AM

ប្រសិនបើជម្រើសរបស់អ្នកគឺជាបក្សីទី៣ នេះបង្ហាញថាអ្នកគឺជាអ្នកវិភាគដ៏អស្ចារ្យ និងជាមនុស្សដែលមានបញ្ញាឆ្លាតវៃផងដែរ។ អ្នកជាមនុស្សដែលមានគំនិតច្នៃប្រតិដ្ឋខ្ពស់ ចូលចិត្តអ្វីដែលថ្មីៗ ហើយប្លែក អ្វីដែលសំខាន់ចំពោះគំនិតរបស់អ្នក គឺមិនមានអ្នកណាអាចរល់ពីគំនិតរបស់អ្នកបានឡើយ។ អ្នកតែងតែត្រៀមខ្លួនជាមួយជម្រើសជាច្រើន ដើម្បីទប់ទល់នឹងស្ថានភាពណាមួយ។ ជាទូទៅអ្នកគឺជាមនុស្សដែលមានស្មារតីនឹងន និងខ្ជាប់ខ្ជួនក្នុងការបំពេញគោលបំណងរបស់អ្នកនៅក្នុងជីវិត។

៤. បក្សីទី៤

Screen Shot 2020 09 06 At 8.49.26 AM

ប្រសិនបើអ្នកចូលចិត្តសត្វបក្សីទី៤ នេះបង្ហាញថាជីវិតរបស់អ្នកគឺដូចជារថភ្លើងដែលមានល្បឿនលឿន ថ្ងៃនេះអ្នកអាចមានអារម្មណ៍ធូរស្បើយត្រៀមខ្លួនដើម្បីយកឈ្នះលើកម្ពស់ទាំងអស់ ហើយមិនខ្លាចឧបសគ្គអ្វីឡើយ ប៉ុន្តែជីវិតរបស់អ្នក អ្នកហាក់ចូលចិត្តដាក់គម្លាត ចូលចិត្តនៅម្នាក់ឯង។ អ្នកដូចជានៅអាយុ ២០ ឆ្នាំនៅពេលដែលអ្នកមិនមានទិសដៅច្បាស់លាស់ត្រូវច្របូកច្របល់មិនស្ថិតស្ថេរហើយនៅតែស្វែងរកផ្លូវរបស់អ្នក។

៥. បក្សីទី៥

Screen Shot 2020 09 06 At 8.49.29 AM

ប្រសិនបើអ្នកត្រូវបានទាក់ទាញឱ្យបក្សីទីប្រាំជាបក្សីចុងក្រោយ នេះបង្ហាញថាអ្នកជាមនុស្សធម្មជាតិដែលតែងតែមានទំនុកចិត្តលើសមត្ថភាពរបស់អ្នក។ អ្នកមានថាមពលច្រើន ហើយអ្នកត្រៀមខ្លួនចែករំលែក និងផ្សព្វផ្សាយវាជាមួយអ្នកដទៃដោយតែងតែព្យាយាមលើកទឹកចិត្ត និងជួយអ្នកដែលនៅជុំវិញអ្នក។ វាហាក់ដូចជាមានអារម្មណ៍វិជ្ជមាននៅជុំវិញអ្នក ហើយអ្នកគិតថាវាមានជានិច្ចមិនដែលទៅណាទេ។ ទោះយ៉ាងណាក៏ដោយគ្មានអ្វីដែលមិនអាចផ្លាស់ប្តូរបានទេ ពេលខ្លះដើម្បីទទួលបានកម្លាំង និងភាពលេចធ្លោរបស់អ្នកដោយជំនួសឱ្យការចំណាយពេលគិតអំពីអ្នកដទៃ អ្នកត្រូវឈប់ហើយចំណាយពេលសម្រាប់ខ្លួនឯងដើម្បី "សាកថ្មដោយខ្លួនឯង" និង "ធ្វើឱ្យស្រស់ស្រាយ" ដោយខ្លួនឯង។

ប្រភព ៖ iOne /​ ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)