ប្រភេទមនុស្សស្រីដែលគ្រោះថ្នាក់ មិនថាជាមិត្តភក្តិ ឬប្រពន្ធទេ បើអ្នកជាបុរសឆ្លាត គួរតែនៅឱ្យឆ្ងាយពីពួកនាង

អត្ថបទមួយនេះសូមផ្ញើជូនបងប្អូនបុរសៗជាពិសេស បើអ្នកឆ្លាត អ្នកល្អគ្រប់គ្រាន់ហើយនោះ អ្នកគួរតែនៅឱ្យឆ្ងាយពីស្ត្រីដែលមានចំណុចទាំង៤ខាងក្រោមនេះ ព្រោះថា នាងអាចបង្កគ្រោះថ្នាក់ឱ្យអ្នកបាន មិនថាជាមិត្តភក្តិរាប់អានគ្នា ឬជាភរិយា ជាគូជីវិតនោះឡើយ។

118355372_998687157238648_8764139020144499853_n

១. ប្រភេទទី១ ៖ ស្ត្រីមានអាកប្បកិរិយាមារយាទមិនល្អ

ក្នុងនាមជាស្ត្រី អ្នកមិនមែនគិតតែរឿងថែរក្សាសម្រស់ រូបរាង ឱ្យស្អាតតែម្យ៉ាងនោះទេ ប៉ុន្តែសម្រស់នៃចិត្តគំនិត អាកប្បកិរិយារបស់អ្នកទើបជារឿងសំខាន់ ដែលធ្វើឱ្យមនុស្សជុំវិញកោតសរសើរអ្នកបានយូរអង្វែង។

ពេលខ្លះស្ត្រី មានទំនុកចិត្តខ្លាំងពេកនាំឱ្យមានភាពក្រអឺតក្រទម បង្កើតឱ្យមានទម្លាប់មិនល្អទៅវិញ។ អាកប្បកិរិយាមិនចេះគោរពអ្នកដទៃ ពូកែតែខាងជេរប្រមាថ ឬអាកប្បកិរិយាមិនសមហេតុផល។ មិនថាអ្នកស្រស់ស្អាតប៉ុនណាទេ ប៉ុន្តែការបំបែកក្រមសីលធម៌ និងភាពក្រអឺតក្រទមក្នុងការប្រាស្រ័យទាក់ទង ពិតជាធ្វើឱ្យអ្នកក្លាយជាមនុស្សដែលគួឱ្យស្អប់ខ្ពើមបំផុត។

118597761_998865570554140_5052552883037462640_n

២. ប្រភេទទី ២ ៖ មនុស្សស្រីពូកែតែរឿងញ៉ែញ៉ង ចែចង់ ចិត្តងាយ ខ្លួនងាយ

ឆ្លងកាត់វ័យវ័យក្មេង បុរសតែងតែមានការប្រុងប្រយ័ត្ន និងមានភាពចាស់ទុំក្នុងការស្វែងរកសន្តិភាពសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ ដូច្នេះពួកគេចូលចិត្តភាពច្បាស់លាស់របស់ស្ត្រី ជំនួសឱ្យភាពមិនច្បាស់ និងភាពព្រងើយកន្តើយ មិនយកចិត្តទុកដាក់។

ប្រភេទស្ត្រីដែលគ្រោះថ្នាក់បំផុតគឺ មនុស្សពូកែញ៉ែ ចែចង និងចិត្តងាយ។ ពួកគេតែងតែត្រូវបានទាក់ទាញដល់អ្នកដទៃ ហើយធ្លាក់ចូលក្នុងអន្ទាក់របស់មនុស្សមួយចំនួន។ ស្ត្រីប្រភេទនេះមិនគួរនិយាយថាជាប្រពន្ធទេ ក៏មិនគួររាប់អានជាមិត្តភក្តិដែរ។

118636181_998865583887472_3276440101634371092_o

៣. ប្រភេទទី ៣ ៖ ស្ត្រីមានភាពអាត្មានិយម ស្រឡាញ់តែសម្ភារនិយម និងលុយកាក់

តាមពិតបុរសដែលទទួលជោគជ័យកាន់តែច្រើន ពួកគេនឹងព្យាយាមចៀសឱ្យផុតពីប្រភេទមនុស្សស្រីដែលគិតតែអំពីខ្លួនដើម្បីលុយ។ អ្នកដែលចំពប់ដួលច្រើននៅក្នុងជីវិតនឹងដឹងថា ស្ត្រីដែលមានតម្លៃចំពោះរឿងតែងតែត្រជាក់ និងគណនា។ នេះជាប្រភេទមនុស្សស្រីដែលមានភាពប៉ិនប្រសព្វ និងអាត្មានិយមអាចនាំឱ្យមានបញ្ហាដល់បុរសដែលនៅក្បែរខ្លួននាង។

118626697_999937360446961_6995094668183751912_o

៤. ប្រភេទទី ៤ ៖ ស្ត្រីមានចិត្តចង់គ្រប់គ្រងលើបុរស

'' តើ​អ្នក​កំពុង​ទៅណា? កន្លែងដែលយើងទៅមនុស្សគ្រប់គ្នាត្រូវតែរាយការណ៍មកខ្ញុំ"?

ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលមានទម្លាប់គ្រប់គ្រងបានត្រឹមតែធ្វើឱ្យបុរសកាន់តែធុញទ្រាន់ និងអស់ចិត្តពីនាងតែប៉ុណ្ណោះ។ បុរសកើតមកទទួលតួនាទីជាអ្នករកស៊ីចិញ្ចឹមគ្រួសារ។ ពួកគេត្រូវតែកសាងចរិតឯករាជ្យ ស្ថេរភាព និងមានទំនុកចិត្តលើខ្លួនឯង ហើយថែមទាំងក្លាយជាអ្វីមួយដែលអាចត្រូវបានរៀបចំ និងគ្រប់គ្រងដោយអ្នកដទៃ។

ដូច្នេះស្ត្រីមិនគួរល្ងង់ក្នុងការចង់គ្រប់គ្រងប្តីទេ។ ផ្ទុយទៅវិញនាងរៀនស្វែងយល់ ចែករំលែក និងស្តាប់ប្តីរបស់នាងកាន់តែច្រើន ទើបជារឿងដែលល្អ៕

118700615_1001100720330625_6077226759632355169_n

ប្រភព ៖​ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)