តើអ្វីដែលជាចំណុចអាថ៌កំបាំង ដែលនៅពីក្រោយមន្តស្នេហ៍ដ៏ទាក់ទាញរបស់អ្នក?

ជ្រើសរើសរូបមួយខាងក្រោមនេះ ដើម្បីដឹងឱ្យកាន់តែច្បាស់ អំពីភាពអាថ៌កំបាំង នៃមន្តស្នេហ៍ដ៏គួរឱ្យទាក់ទាញជាងគេរបស់អ្នក ដែលធ្វើឱ្យមនុស្សដែលនៅក្បែរ តែងតែស្រឡាញ់ ពេញចិត្តនឹងអ្នក

7faf140c3b8b38ebced9e7612a647e60

ក. សម្រាប់ក្រសែភ្នែកមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក និងអ្នកដែលតាមស្រឡាញ់អ្នក គេមើលឃើញថា អ្នកមានពិភពខាងក្នុងដ៏សម្បូរបែប ហើយធាតុពិតខាងក្នុងរបស់អ្នក គឺមិនខ្វះភាពស្រស់ស្អាតគួរឱ្យទាក់ទាញនោះឡើយ។ ដូច្នេះវាអាចត្រូវបានគេយល់ឃើញថា ការទាក់ទាញដែលមានឥទ្ធិពលបំផុតគឺមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងចិត្តដ៏គាប់ប្រសើររបស់អ្នក។ ជាការពិតណាស់ វិញ្ញាណដ៏ស្រស់ស្អាត និងបរិសុទ្ធរបស់អ្នក ត្រូវប្រាកដថានឹងរក្សាបានយូរជាងរូបរាងខាងក្រៅដែលឆើតឆាយ។

២

ខ. មន្តស្នេហ៍របស់អ្នក រួមបញ្ចូលទាំងធាតុខាងក្នុង ទាំងសម្រស់ និងចរិត ទោះបីជាវាមិនលេចធ្លោមែន តែវាពិតជាប្រមូលផ្ដុំនូវតុល្យភាព និងសុខដុមរមនាជួយអ្នកឱ្យទាក់ទាញភ្នែកអ្នកដទៃ។ រូបរាងដ៏ស្រស់ស្អាត​ បូករួមទាំងបុគ្គលិកលក្ខណៈដែលអាចយល់ស្របបាន អ្នកគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បានអ្នក ប៉ុន្តែអ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ខ្លាំងណាស់។ ទោះបីជាអ្នកមានអារម្មណ៍ថា អ្នកមិនមានអ្វីដែលគួរឱ្យទាក់ទាញ ប៉ុន្តែសម្រាប់មនុស្សដែលចាប់អារម្មណ៍អ្នក គេនៅតែសម្លឹងឃើញនូវភាពល្អឥតខ្ចោះរបស់អ្នកដដែល។

³

គ. មនុស្សមួយចំនួនដែលដេញតាមអ្នក ត្រូវតែមានអារម្មណ៍ដូចគ្នា ដែលពួកគេមិនដឹងថាពួកគេចូលចិត្តអ្នកដោយសារតែអ្វីនោះឡើយ។ គ្រាន់តែដឹងថា ការនៅជាមួយ អ្នកបានផ្តល់នូវអារម្មណ៍ លួងលោម កក់ក្ដៅ និងជាទីអំណរ ដែលមិនអាចពិពណ៌នាបាន។ ភាពទាក់ទាញនៅក្នុងខ្លួនរបស់អ្នក គឺថាវាអាចចែកចាយសេចក្តីអំណរនាំមកនូវសន្តិភាព និងសេចក្ដៅសោមន្សដល់គ្រប់គ្នាដែលមានទំនាក់ទំនងជាមួយអ្នក។ ដូច្នេះមានមនុស្សជាច្រើនដែលចង់នៅជាមួយអ្នក។ ចម្លើយនេះប្រហែលជាធ្វើឱ្យអ្នកមិនពេញចិត្ត ប៉ុន្តែរឿងរ៉ាវស្នេហាអ្នកគួរតែច្បាស់លាស់ កុំដោយសារតែមានមនុស្សជាច្រើនចាប់អារម្មណ៍អ្នក ក៏បែរជាមនាចិត្តរេរាសាវាឱ្យសោះ។

⁴

ឃ. ចំណុចទីមួយគឺថា អ្នកកើតមកមានភាពស្រស់ស្អាតលេចធ្លោស្រាប់ ឬដោយសារតែអ្នកថែរក្សារូបរាងរបស់អ្នក មូលហេតុនៃរឿងនេះទើបធ្វើឱ្យមនុស្សភាគច្រើនដេញតាមអ្នក ចាត់ទុកថាជាការទាក់ទាញដែលលេចធ្លោបំផុតនៅក្នុងខ្លួនអ្នកនោះគឺ ភាពស្រស់ស្អាត។ មិនថារាងកាយ ឬរចនាប័ទ្មសម្លៀកបំពាក់។ អ្នកធ្វើឱ្យអ្នកដទៃមិនអាចបញ្ឈប់ការយកចិត្តទុកដាក់ចំពោះអ្នក ដោយមិនអាចបង្ហាញរាប់បានទេថា នឹងមានមនុស្សប៉ុន្មានដែលធ្លាក់ក្នុងអន្លង់ស្នេហ៍លើអ្នក គ្រប់ពេលបាននៅក្បែរអ្នក។ មានរូបរាងគួរឱ្យទាក់ទាញ គឺជាគុណសម្បត្តិដំបូង ប៉ុន្តែសម្រាប់អ្នក ចំណុចដែលទាក់ទាញខ្លាំងបំផុត និងយូរអង្វែងនោះគឺ​ ចិត្តគំនិតខាងក្នុង និងដួងព្រលឹងដ៏ជ្រាលជ្រៅរបស់អ្នកទៅវិញទេ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)