ជ្រើសរើសមីចានណាមួយខាងក្រោម ដែលអ្នកចង់ញុំាជាងគេ ដើម្បីដឹងពីអារម្មណ៍ពិតរបស់អ្នក ដែលមិនហ៊ានគិតដល់រឿងស្នេហា
A. ការគិតបែបចិត្តសាស្ត្រ
សម្រាប់អ្នក ស្នេហាដ៏ស្រស់ស្អាត និងបរិសុទ្ធបំផុតនៅលើពិភពលោក គឺជាស្នេហាដំបូង ទោះបីជាស្នេហាដំបូងតែងតែរីកលូតលាស់យ៉ាងឆាប់រហ័ស ប៉ុន្តែវាបន្សល់ទុកនូវអ្វីដែលឈឺចាប់បំផុតក៏ដោយ។ ហើយបន្ទាប់ពីការបរាជ័យនៃបទពិសោធន៍ដំបូងនោះ អ្នកហាក់ដូចជាមិនជឿលើអ្វីដែលគេហៅថា“ ការស្រឡាញ់ពិតប្រាកដទេ” ។ ស្នាមរបួសនៃបេះដូងរបស់អ្នកគឺជ្រៅណាស់ ដែលបានធ្វើឱ្យអ្នកចងចាំ និងឈឺចាប់គ្មានថ្ងៃបំភ្លេចបានទេ។ នៅពេលដែលអ្នកមិនមានអ្វីដែលអ្នកចង់បាន អ្នកនឹងមិនឈប់ព្រួយបារម្ភនោះទេ ប៉ុន្តែនៅពេលអ្នកមានវាអ្នកខ្លាចបាត់បង់វាហើយ។ វាធ្វើឱ្យអ្នករស់នៅក្នុងផ្នត់គំនិតនៃការភ័យខ្លាចថា ថ្ងៃណាមួយអ្នកនឹងត្រូវគេទុកចោលម្ដងទៀត ដូច្នេះបើទោះបីជាអ្នកបានឈរនៅព្រំដែននៃក្តីស្រឡាញ់ក៏ដោយ ក៏អ្នកនៅតែជាប់ចិត្ត ដក់អារម្មណ៍ចំពោះអតីតកាលនៃស្នេហាដ៏ឈឺចាប់។
B. ស្រឡាញ់ខ្លួនឯងខ្លាំងពេក ភ្លេចគិតរឿងស្នេហា
អ្នកជាមនុស្សម្នាក់ដែលមានទស្សនៈច្បាស់លាស់ និងការគិតឯករាជ្ យអ្នកគិតដោយផ្ទាល់ថា ស្នេហាគឺជាផ្នែកមួយដ៏សំខាន់នៃជីវិត តែវាមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ ព្រោះពេលខ្លះ វាមិនមានទម្ងន់គ្រប់គ្រាន់សម្រាប់ទ្រទ្រង់គំនិតអ្នកឡើយ។ អ្នកមិនដូចមនុស្សផ្សេងទៀតទេ នៅពេលដែលស្រលាញ់ ទោះបីជាបាត់បង់ហេតុផលទាំងមូលរបស់អ្នក ផ្ទុយទៅវិញអ្នកស្ងប់ចិត្ត និងចាស់ទុំជាង អ្នកនឹងមិនភ្លេចខ្លួនឯងសម្រាប់ស្នេហាឡើយ។ ប្រសិនបើសួរអ្នកថា ហេតុអ្វីខុសដែលមិនស្រលាញ់ ឬច្បាស់ជាងនេះ អ្នកមិនចង់ស្រឡាញ់ អ្នកស្រឡាញ់ខ្លួនឯងខ្លាំងពេក។ ដូច្នេះឥឡូវនេះអ្នកនៅតែស្ថិតក្នុងស្ថានភាពរង់ចាំ ដោយរង់ចាំនរណាម្នាក់ដែលអាចធ្វើឱ្យអ្នកស្រឡាញ់ពួកគេច្រើនជាងខ្លួនអ្នក។
C. ភាពស្រើបស្រាល និងការស្រមើស្រមៃហួសហេតុ
សម្រាប់អ្នក សេចក្តីស្រឡាញ់ គឺជាការពិតនៃជីវិតដែលជាអត្ថិភាពដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក។ អ្នកធ្វើឱ្យខ្លួនអ្នកសៅហ្មង និងធ្វើឱ្យសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ ដែលធ្វើឱ្យចិត្តរបស់អ្នកដិតដាម នៃការពិតដ៏សាហាវឃោរឃៅ។ បន្ទាប់ពីច្រើនដង អ្នកក៏ដឹងពីការឈឺចាប់ និងការភ្ញាក់ដឹងខ្លួន ហើយបន្ទាប់មកនៅពេលនេះ អ្នកបានបិទទ្វារបេះដូងដោយមិនសប្បាយចិត្ត ហើយមិនចង់ឱ្យនរណាម្នាក់ឈានជើងចូលជីវិតអ្នកទៀតទេ។ ចាប់តាំងពីពេលនោះមក អ្នកបាននៅម្នាក់ឯង ព្រោះអ្នកខ្លាចថាស្នេហារបស់អ្នកនឹងបាត់បង់ជាថ្មីម្តងទៀត ចំពោះសម្ពាធសង្គមរាប់មិនអស់នៅទីនោះ បន្ថែមលើដំបៅបេះដូងរបស់អ្នក គឺជ្រៅល្មមគួរសមដែរ។
D. គ្មានជំនឿថាខ្លួនមានសំណាងក្នុងរឿងស្នេហា
រហូតមកដល់ពេលនេះ អ្នកមិនមានអារម្មណ៍ថាអ្នកជាមនុស្សដែលមានសំណាង មិនថានៅក្នុងជីវិត ឬស្នេហា អ្នកមិនរំពឹងថាមានអព្ភូតហេតុកើតឡើងទេ។ សម្រាប់អ្នក ដើម្បីអាចរកមនុស្សម្នាក់ដែលស្រឡាញ់អ្នកគឺពិបាកណាស់ ប្រូបាប៊ីលីតេរបស់វាគឺទាបជាងការឈ្នះឆ្នោតទៅទៀត។ ស្នេហាក្នុងភាពជាក់ស្តែង ហាក់ដូចជារឿងនិទាន ជាកន្លែងដែលព្រះអង្គម្ចាស់ដាស់ព្រះនាងដោយការថើបដ៏ផ្អែមល្ហែម ព្រោះស្នេហានោះតែងតែមានពណ៌ប្រផេះនៃរូបធាតុ និងសម្ពាធ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងចិត្តរបស់អ្នកនៅតែមានសង្ឃឹម និងរង់ចាំតិចតួច ប៉ុន្តែនៅទីបញ្ចប់ហេតុផលតែមួយគត់ គឺគ្រប់គ្រងសកម្មភាពរបស់ខ្លួនមិនឱ្យទោរទន់នោះឡើយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)